24/02/2020 - 15:55

ពិនិត្យ​សម្រេច​របាយ​ការណ៍​ពីសំ​ណើ​គ្រោង​ការណ៍​វិ​និ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​

នៅ​ទី​ស្ដី​ការ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ពិនិត្យ​សម្រេច​របាយ​ការណ៍​ សំ​ណើ​គ្រោង​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០​២​១​-២​០​៣​០​។​

 ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ឌោវ៉ាន់​ចៀង ដឹក​នាំ​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ពិនិត្យ​សម្រេច​។​

អនុវត្ត​សារ​លិខិត​លេខ​៤​១​៣​/BKHĐT-TCTT ចុះ​ថ្ងៃ​ទី​២​០​ ខែ​មក​រា​ ឆ្នាំ​២​០​២​០​ របស់​ក្រសួង​ផែន​ការ​និង​វិនិ​យោគ​ ស្ដី​ពី​ការ​បូក​​សរុប​ វាយ​តម្លៃ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ ២​០​១​៦​-២​០​២​០​ និង​ដាក់​សំ​ណើ​សម្រាប់​ដំណាក់​កាល​២​០​២​១​-២​០​២​៥​។​ អនុវត្ត​កិច្ច​ចង្អុល​ការ​នៃ​សេចក្តី​សនិ្នដ្ឋាន​លេខ​៦​៥​-KL/TW ចុះ​ថ្ងៃ​ទី​៣​០​ ខែ​តុលា​ ឆ្នាំ​២​០​១​៩​ របស់​ការិ​យាល័យ​នយោ​បាយ​ ស្ដី​ពី​ការ​បន្ត​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២​៤​-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​៩​ ស្ដី​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨​៨​/២​០​១​៩​/QH១​៤​ ចុះ​ថ្ងៃ​ទី​១​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២​០​១​៩​ របស់​រដ្ឋ​សភា​ នីតិ​កាល​១​៤​ ស្ដី​ពី​ការ​ផ្តល់​សច្ចា​នុមតិ​លើ​គម្រោង​ចម្រុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២០២១​-២​០​៣​០​​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​កសាង​ឯ​កសារ​ ដាក់​ជូន​ក្រសួង​ផែន​ការ​និង​វិនិ​យោគ​ អំ​ពី​សំ​ណើ​កសាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១​-២​០​៣​០​ ដោយ​មាន​ខ្លឹម​សារ​សំ​ខាន់​ៗ​ ដូច​៖ ប្រ​ការ​ចាំ​បាច់​នៃ​ការ​កសាង​កម្ម​វិធី​ ទិស​ដៅរបស់​កម្ម​វិធី​ ភារកិច្ច​ ខ្លឹម​សារ​សំ​ខាន់​នៃ​កម្ម​វិធី​ គ្រោង​ប្រ​ភព​កម្លាំង​អនុវត្ត​កម្ម​វិធី​ យន្ត​ការ​ ដំណោះ​ស្រាយ​អនុវត្ត​កម្ម​វិធី​។​ល។​ គណៈកម្មា​ធិការ​ជន​ជាតិ​បាន​បង្កើត​ក្រុម​ប្រឹក្សា​ ពិនិត្យ​សម្រេច​របាយ​ការណ៍​សំ​ណើ​គ្រោង​ការណ៍​វិ​និ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០​២​១​-២​០​៣​០​ អា​ស្រ័យ​រដ្ឋ​មន្រ្តី​   ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ សមាជិក​ក្រុម​ប្រឹក្សា​បាន​ធ្វើ​ការ​ពិភាក្សា​ ពិនិត្យ​សម្រេច​ វាយ​តម្លៃ​អំ​ពីទិស​ដៅ ​វិសាល​ភាព​នៃ​ការ​អនុវត្ត​កម្ម​វិធី​ យន្ត​ការ​ ដំណោះ​ស្រាយ​អនុវត្ត​កម្ម​វិធី​ ជា​មួយ​សមាស​ភាគ​គម្រោង​និង​អនុគម្រោង​ចំ​នួន​១​០​ វិធាន​ការ​កៀរ​គរ​និង​ប្រើ​ប្រាស់​ដើម​ទុន​ ថវិកា​អនុវត្ត​កម្ម​វិធី​ វាយ​តម្លៃ​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​។​ល។​

មាន​ប្រ​សាសន៍​ចង្អុល​ការ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង ប្រ​ធាន​ក្រុម​ប្រឹក្សា​ សំ​ណូម​ពរ​ដល់​សម​មិត្ត​ដែល​បាន​ប្រ​គល់​ភារ​កិច្ច​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ ច្បាស់​លាស់​ ជា​ក់​ស្តែ​ង លម្អិត​ មាន​មូល​ដ្ឋាន​     វិទ្យា​សាស្រ្ត​ទៅ​តាម​អនុគម្រោង​នីមួយ​ៗ​ ដើម្បី​បូក​សរុប​ផ្ញើ​នា​យក​ដ្ឋាន​ផែន​ការ​និង​ហិរញ្ញ​វត្ថុ​ ធ្វើ​ឱ្យ​សុក្រឹត​របាយ​ការណ៍​ពិនិត្យ​សម្រេច​ប្រ​កប​ដោយ​គុណ​ភាព​ល្អ​បំ​ផុត​។​ សមាជិក​ទាំង​អស់​នៃ​ក្រុម​ប្រឹក្សា​ ត្រូវ​ស្រប​គំ​និត​គ្នា​ មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដើម្បី​អនុវត្ត​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​៕

* រដ្ឋា​ភិបាល​បាន​ប្រ​កាស​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១​២​/NQ-CP ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨​៨​/២​០​១​៩​/QH14 ចុះ​ថ្ងៃ​១​៨​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៩​ របស់​រដ្ឋ​សភា​    ស្ដី​ពី​សច្ចា​នុម័តិ​លើ​គម្រោង​ទូទៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០​២​១​-២​០​៣​០​។​

បង​ត្រឹម​ក្វឹ​កឡាងជា​មួយ​នឹង​ចំ​ការ​ត្រាវគ្រួ​សារ​។​   រូប​៖ ឯ​កសារ​

តាម​រយៈ​នោះ​ រដ្ឋា​ភិបាល​នឹង​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨​៨​ ជា​មួយ​នឹង​ភារកិច្ច​ជាក់​ស្តែងរួម​មាន​៖ រៀប​ចំ​ពិនិត្យ​ពិច័យ​ឯក​សារ​ច្បាប់​ជាប់​ទាក់​ទិន​ដល់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ ដាក់​សំ​ណើ​រ ធ្វើ​វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម​ ផ្លាស់​ប្តូរ​ លុប​ចោល​ឯក​សារ​ទាក់​ទិន​មិន​សម​ស្រប​ ឱ្យ​បាន​ទាន់​ពេល​ ដើម្បី​ធានា​លក្ខណៈ​ឯក​ភាព​ ព្រម​ៗ​គ្នា​របស់​ប្រ​ព័ន្ធ​ច្បាប់​ សំ​ដៅ​រៀប​ចំ​អនុវត្ត​  ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្លឹម​សារ​នៃ​គម្រោង​។​

កសាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ និងបន់​ភ្នំ​ដំណាក់​កាល​ ២​០​២​១​-២​០​៣​០​ លើក​ជូន​រដ្ឋ​សភា​ ពិនិត្យ​ពិច័យ​ សម្រេច​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើ​កទី​៩​ (ខែ​ឧសភា​ ឆ្នាំ​២​០​២​០​) ដើម្បី​អនុវត្ត​ចាប់​ពី​ឆ្នាំ​២​០​២​១​។​

បង្កើត​គណៈ​ចង្អុល​ការ​កសាង​និង​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០​២​១​-២​០​៣​០​ ដឹក​នាំ​ដោយ​ឧប​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ធ្វើ​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជា​អនុប្រ​ធាន​គណៈ​អចិន្រ្តៃយ៍​ ដោយ​មាន​ការ​ចូល​រួម​ពីក្រសួង​ គណៈ​ ផ្នែក​ជា​ប់ពាក់​ព័ន្ធ​ ដើម្បី​ចង្អុល​ការ​កសាង​និង​រៀប​ចំ​អនុវត្ត​កម្ម​វិធី​។​

ផ្អែក​លើ​ក្រប​ខណ្ឌ​ មុខ​សញ្ញា​ កម្រិត​ភារកិច្ច​ជា​ក់​ស្តែង រដ្ឋា​ភិបាល​បូក​សរុប​ ថ្លឹង​ថ្លែង​ គម្រោង​  ប្រ​ភព​ថវិកា​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២​០​២​១​-២​០​៣​០​ លើក​ជូន​រដ្ឋ​សភា​ ពិនិត្យ​ពិច័យ​ សម្រេច​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់​។​

ជា​រៀង​រាល់​ឆ្នាំ​ រដ្ឋា​ភិបាល​តែ​ងធ្វើ​របាយ​ការណ៍​ លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០​២​១​-២​០​៣​០​ នៅ​ចំ​ពោះ​មុខ​រដ្ឋ​សភា​។​ ក្នុង​អំ​ឡុង​៥​ឆ្នាំ​រៀប​ចំ​បូក​សរុប​ លើ​កជូន​រដ្ឋ​សភា​អំ​ពី​យន្ត​ការ​គោល​នយោ​បាយ​បន្ត​ការ​អនុវត្ត​សម្រាប់​ដំណាក់​កាល​២​០​២​៦​-២​០​៣​០​។​

នៅ​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​ រដ្ឋា​ភិបាល​បាន​បែង​ចែក​ភារៈ​កិច្ច​ច្បាស់​លាស់​ដល់​ក្រសួង​ ស្ថាប័ន​ ដែល​ជាប់​ពាក់​ព័ន្ធ​ ប្រ​ញឹក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​និង​ដំណោះ​ស្រាយ​ ធានា​ល្បឿន​ដំណើរ​ការ​តាម​ខ្លឹម​សារ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨​៨​/២​០​១​៩​/QH14 ចុះ​ថ្ងៃ​១​៨​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៩​ របស់​រដ្ឋ​សភា​៕ 

          ប្រ​ភព​:baodantoc.vn -យោង​៖ chinhphu.vn- មុនី

ចែករំលែកអត្ថបទ