ចំពោះមុខស្ថានភាពជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរឆ្លងរាលដាល បណ្ដាលមកពីវីរុសកូរ៉ូណា (CoVid-១៩) កំពុងមានការប្រែប្រួលយ៉ាងស្មុគ្រស្មាញ ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ កំពុងម្ចាស់ការផ្សព្វផ្សាយវិធានការបង្កើនការបង្ការទប់ស្កាត់វីរុសកូរ៉ូណាដល់ប្រជាជន។ ក្នុងនោះ ម្ចាស់ការលើកកម្ពស់ការងារផ្សព្វផ្សាយដល់គ្រួសារជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំ។
ឃុំឡុងហ៊ីប បើកយុទ្ធនាការបាញ់ថ្នាំបង្ការមេរោគនៅតាមសាលារៀន សំដៅបង្ការទប់ស្កាត់រោគឆ្លងរាលដាល CoVid-១៩។
ឃុំឡុងហ៊ីបមានប្រជាជនរស់នៅ២.០៨០គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង៨៣%។ សព្វថ្ងៃ លើភូមិសាស្រ្តឃុំមិនទាន់កត់ចំណាំករណីដែលផ្ទុកវីរុសកូរ៉ូណានោះឡើយ។ ថ្វីបើដូច្នោះក្ដី ចាប់តាំងពីមានព័ត៌មានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងររាលដាល បណ្ដាលមកពីវីរុសកូរ៉ូណាបង្កឡើង គណៈកម្មាធិការប្រជាជនឃុំបានចង្អុលការដល់គ្រប់ផ្នែក អង្គការមហាជន គ្រប់ភូមិកសាងផែនការផ្សព្វផ្សាយបង្ការទប់ស្កាត់រោគឆ្លងរាលដាល។ លោកឡេភុកយ៉ែ លេខាបក្សឃុំឡុងហ៊ីប ឱ្យដឹង៖ "ដើម្បីបង្កើនស្មារតីភ្ញាក់រលឹករបស់ប្រជាជនក្នុងការបង្ការទប់ស្កាត់វីរុសកូរ៉ូណា ឃុំឡុងហ៊ីបបានចង្អុលការស្ថានីយផ្សាយសំឡេងឃុំផ្សាយក្នុងមួយថ្ងៃ៣លើក (ព្រឹក ថ្ងៃត្រង់ និងរសៀល) ចំពោះខ្លឹមសារដែលទាក់ទិនវិធីបង្ការទប់ស្កាត់វីរុសកូរ៉ូណា ជំរុញការផ្សព្វផ្សាយតាមរយ:មធ្យោបាយ ព័ត៌មានមហាជន។ ថ្វីបើដូច្នោះក្ដី ឃុំក៏យកចិត្តទុកដាក់ដល់សកម្មភាពផ្សព្វផ្សាយ ធានាមិនបង្កភាពជ្រួលច្របល់ ប៉ះពាល់ដល់ជីវភាពប្រជាជន។ ឃុំនៅទាំងផ្ដល់ព័ត៌មានខាងចំណេះដឹង បំណិនបង្ការទប់ស្កាត់រោគឆ្លងរាលដាល ក្នុងនោះ បង្កើនការងារត្រួតពិនិត្យ ប្រទះឃើញជំងឺឆ្លងរាលដាលកូរ៉ូណានៅនឹងសហគមន៍ប្រជាជន។ ពិសេសគឺតំបន់ជនរួមជាតិខ្មែរ"។
គណៈកម្មាធិការប្រជាជនឃុំ ក៏បានចង្អុលការដំណាក់សុខាភិបាល សាលារៀនបង្កើនការងារផ្សព្វផ្សាយ លើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជន ដូចជាម្ចាស់ការអនាម័យមណ្ឌលសាធារណៈ សាលារៀន ច្រកផ្លូវតាមភូមិ ខ្នះខ្នែងត្រួតពិនិត្យករណីសង្ស័យឆ្លងជំងឺលើភូមិសាស្រ្តប្រសិនបើមាន។ លោកគ្រូឡឹមមិញម៉ឹង នាយករងសាលាបឋមសិក្សាឡុងហ៊ីបA ឱ្យដឹង៖ "សព្វថ្ងៃ នៅតាមទីតាំងសាលានីមួយៗសុទ្ធតែបានមជ្ឈមណ្ឌលសុខាភិបាលស្រុកសហការជាមួយនឹងការិយាល័យអប់រំ និងមជ្ឈមណ្ឌលសុខាភិបាលឃុំចុះទៅបាញ់ថ្នាំបង្ការរោគក្នុងមណ្ឌលសាលា បោសសំអាតអនាម័យឧបករណ៍បង្ហាត់បង្រៀន បន្ទប់រៀន ជំរុញការងារផ្សព្វផ្សាយដល់អាណាព្យាបាលសិស្សអំពីស្ថានភាពរោគឆ្លងរាលដាលកូរ៉ូណាដើម្បីម្ចាស់ការបង្ការទប់ស្កាត់"។
លោកថាច់កើន អនុប្រធានក្លិបបង្ការទប់ស្កាត់បទល្មើសនិងអនុប្រធានគណៈកម្មការវត្តក្បាលទូក នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ឱ្យដឹង៖ "ខ្ញុំរួមជាមួយគណៈកម្មការវត្តផ្ដល់ព័ត៌មានអំពីចំណេះដឹង ណែនាំបំណិននិងរាល់វិធានការបង្ការទប់ស្កាត់រោគឆ្លងរាលដាលដែលបណ្ដាលមកពីវីរុសកូរ៉ូណាបង្កឡើង សំដៅលើកកម្ពស់ការយល់ដឹង ការភ្ញាក់រលឹក និងភារកិច្ចរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងការបង្ការរោគផ្ទាល់ខ្លួននិងសហគមន៍"៕
សឺនម៉ាល័យ - ថាច់ធី