ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2020 - 14:41

បង្ការ​ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​nCoV គឺ​ជា​ភារ​កិច្ច​នយោ​បាយ​សំ​ខាន់​ ចាំ​បាច់​

គណៈប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ​ ទើប​ប្រ​កាស​ជា​ធរ​មាន​ សារ​លិខិត​លេខ ១៤៧៥-CV/TU អំ​ពី​ការ​លើកកម្ពស់​ដឹក​នាំ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូ​ណា (nCoV) បង្ក​ឡើង​ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ​។​

បុគ្គ​លិក​ពេទ្យ​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​នៅ​សាលា​វិទ្យា​ល័យ​ហ្វាង​យីវ ក្រុង​សុក​ត្រាំង​។​

     រូប​ថត​៖ លីធាន​

តាម​រយៈ​នោះ ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ​សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង ​គប្បី​ផ្តុំ​កម្លាំង​អនុវត្ត​យ៉ាង​មោះ​មុត​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​ មួយ​ចំ​នួន ​ដូច​៖ បញ្រ្ជាប​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សារ​លិខិត​លេខ​៧​៩​-CV/TW ចុះ​ថ្ងៃ​ទី​២​៩​ ខែ​មក​រា​ ឆ្នាំ​២​០​២​០​របស់​គណៈ​លេខា​មជ្ឈិម និង​បទបញ្ជា​លេខ​០​៥​/CT-TTg ចុះ​ថ្ងៃ​ទី​២​៨​ ខែ​មក​រា​ឆ្នាំ​២​០​២​០​ របស់​នាយក​មន្រ្តី​នៃ​រដ្ឋា​ភិបាល​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូ​ណា (nCoV) បង្ក​ឡើង​ ចាត់​ទុក​ការ​ងារ​បង្ការ​ ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូ​ណា (nCoV) បង្ក​ឡើង​នេះ​ ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ ចាំ​បាច់​ ត្រូវ​តែ​ផ្តុំ​កម្លាំង​ដឹក​នាំ​តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​ ផ្នែក​ គ្រប់​លំ​ដាប់​ថ្នាក់ ​គ្រប់​ភូមិ​ភាគ​ ស្ថា​ប័ន​ អង្គ​ភាព​និង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ក្នុង​ក្រុង​។​ ប្រ​ព័ន្ធ​ប្រ​ជា​ចលនា​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​ក្នុង​ទូទាំង​ក្រុង​ គប្បី​ជំរុញ​ខ្លាំង​ក្លា​ការ​ងារ​ឃោ​សនា​ ផ្សព្វ​ផ្សា​យ​ លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​មជ្ឈដ្ឋាន​ប្រ​ជា​ជន​ក្រុង​ អំ​ពី​ភាព​គ្រោះ​ថ្នាក់​ និង​ផលប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូ​ណា (nCoV) បង្ក​ឡើង​ ក្តោប​ក្តាប់ ​និង​វិនិច្ឆ័យ​ព័ត៌​មាន​ទាន់​ពេល​ ច្បាស់​លាស់​អំ​ពី​ស្ថាន​ភាព​ជំងឺ​រីក​រាល​ដាល​ ដើម្បី​ជូន​ដំណឹង​ ផ្តល់​អនុសាសន៍​​ ចលនា​ ណែនាំ​ពីវិ​ធាន​ការ​បច្ចេក​ទេស​ដល់​ប្រ​ជា​ជន​ ​សំ​ដៅ​ម្ចាស់​ការ​បង្ការ​បញ្ជៀស​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​នឹង​គ្រួ​សារ​ សហគមន៍ មណ្ឌល​តាំង​ទី​លំ​នៅ​។​ សហការ​ចាត់​វិ​ធាន​ការ​យ៉ាង​ម៉ឺង​ម៉ា​ត់ ត្រូវ​តាម​ច្បាប់​ចំ​ពោះ​ករណី​បង្ហោះ​ព័ត៌​មាន​មិន​ពិត​ បង្ក​ឱ្យ​មាន​ភាព​ជ្រួល​ច្រ​បល់ ប៉ះ​ពាល់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​។​

អនុវត្ត​បទ​បញ្ជា​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ក្រុង​កឹង​ធើ​ ឱ្យ​សិស្ស​ និស្សិត​ សម្រាក​រៀន​តិច​បំ​ផុត​មួយ​សប្តាហ៍​ ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ខណៈ​ពេល​នេះ​ដែរ ​ក្រុង​កំ​ពុង​ខិត​ខំ​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​សម្រាប់​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំងឺ​នេះ​។​

* ខេត្ត​សុក​ត្រាំង​ ក៏​កំ​ពុង​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ា​ត់ វិធាន​ការ​បង្កើន​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូ​ណា (nCoV) បង្ក​ឡើង​។​

ដើម​ខែ​កុម្ភៈ​ បច្ចុប្បន្ន​ ខេត្ត​គ្មាន​ករណី​ណា​សង្ស័យ​ឬ​ឆ្លង​វីរុស​កូរ៉ូ​ណា nCoV ណា​មួយ​ឡើយ​ ប៉ុន្តែ ​ខេត្ត​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​រាល់​វិ​ធាន​ការ​ទប់​ទល់​ពេល​មាន​ករណី​ឆ្លង​ ឬ​សង្ស័យ​ ឆ្លង​វីរុស​កូរ៉ូ​ណា nCoV ។​ លោក​ង៉ោហ៊ុង អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "ខេត្ត​ចង្អុល​ការ​ដល់​ផ្នែក​សុខា​ភិ​បាល​ ត្រៀម​ជា​ស្រេច​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូ​ណា (nCoV) បង្ក​ឡើង​  គប្បី​ធ្វើ​ជាក់​ច្បាស់​ ជិត​ដិត​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ខេត្ត​។​ តាម​រយៈ​នោះ ​បាន​គូស​បញ្ជាក់​ពីលក្ខណៈ​សំ​ខាន់​នៃ​ការ​រៀប​ចំ​បន្ទប់​សម្រាក​ព្យា​បាល ​មណ្ឌល​ដាក់​អ្នក​ផ្ទុក​ជំងឺ​ឬ​សង្ស័យ​ឆ្លង​វីរុស​ nCoV នៅ​ដាច់​ដោយ​ឡែក ​ម្ចាស់​ការ​បង្កើត​ក្រុម​ប្រ​តិកម្ម​រហ័ស​នៅ​មន្ទីរ​ពេទ្យ​ និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​នៅ​តាម​ស្រុក ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​លើកកម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​ប្រ​ជា​ជន​ អំ​ពី​រោគ​ឆ្លង​រាល​ដាល ​មិន​ត្រូវ​មើល​ស្រាល​ឡើយ​។ ​ជា​ពិសេស​ ចង្អុល​ការ​ដល់​ផ្នែក​អប់​រំឱ្យ​សិស្ស​សម្រាក​រៀន ​ដើម្បី​ធ្វើ​អនា​ម័យ​បរិស្ថាន​សាលា​ ធានា​សុវត្ថិ​ភាព​ដល់​សិស្ស​ពេល​ចូល​រៀន​៕

យោង​៖ baocantho.com.vn លីធាន​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​វីរុស​កូរ៉ូ​ណា (nCoV)