ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2019 - 17:25

សម័យប្រជុំ​លើក​ទី​ ១៤​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ អា​ណត្តិ​កាល​ ២០១៦​-២០២១​

អនុម័ត​សេចក្តី​សម្រេច​សំ​ខាន់​ៗចំនួន​ ១៥​

ក្រោយ​ពី​៣​ថ្ងៃ​ធ្វើ​ការ​ជា​មួយ​នឹង​ស្មារតី​ ដ៏​មមាញឹក​ ប្រ​ជា​ធិប​តេយ្យ​ និង​ការទទួលខុសត្រូវ​ខ្ពស់​ សម័យ​ប្រ​ជុំ​លើក​ទី១៤​ ក្រុមប្រឹក្សា​ប្រជាជន​ក្រុង​ អាណត្តិ​កាល​ ២០១៦​-២០២១​ បានសម្រេច​ជាស្ថាពរ​នូវ​កម្មវិធី​ដាក់​ចេញ​ និង​បិទ​សម័យ​ប្រ​ជុំ​នៅ​រសៀល​ថ្ងៃទី​ ៦ ខែធ្នូ​។ សម័យ​ប្រ​ជុំ​លើក​នេះ​ សមា​ជិក​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ បាន​អនុម័ត​លើ​សេចក្តី​សម្រេច​សំ​ខាន់​ៗ ចំនួន​ ១៥​។

សមាជិក​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​សម័យ​ប្រ​ជុំ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​។​      រូប​ថត​៖ អា​ញ់យុង

ជាក់​ស្តែង​រួម​មាន​៖ សេចក្តី​សម្រេច​ស្តី​ពី​លទ្ធផល​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រជាជន​ក្រុង​ អំពី​សេដ្ឋកិច្ច​-សង្គម​ ការ​ពារ​ប្រទេស​ សន្តិសុខ​ឆ្នាំ​ ២០១៩​ និង​ទិសដៅ​ភារកិច្ច​ ឆ្នាំ​ ២០២០​។ ដូច្នេះ​ សេចក្តី​សម្រេច​បំ​ពេញ​បន្ថែម​លើ​បញ្ជី​គោល​ការណ៍​វិនិយោគ​គម្រោង​ ក្រុមB​ ដែល​វិនិយោគ​តាមរយៈ​ប្រភព​ដើមទុន​ដែល​ក្រុង​គ្រប់គ្រង​ និង​បញ្ជី​គម្រោង​ក្រុម​ B ស្នើ​មជ្ឈិម​ជំនួយ​វិនិយោគ​លើ​ប្រភព​ដើមទុន​ដែល​គ្រប់គ្រង​ដោយ​មជ្ឈិម​។ សេចក្តី​សម្រេច​កែតម្រូវ​បំពេញបន្ថែម​លើ​ផែនការ​ដើមទុន​វិនិយោគ​សាធារណៈ​កម្រិតមធ្យម​ ដំណាក់កាល២០១៦​-២០២០​។ ​សេចក្តី​សម្រេច​ផ្តល់​សច្ចា​នុ​ម័ត​លើ​គណនេយ្យ​កម្ម​ថវិកា​ក្រុង​ឆ្នាំ២០១៨​។ សេចក្តី​សម្រេច​គម្រោង​ប្រមូល​ថវិការដ្ឋ​លើ​ភូមិ​សាស្រ្ត​ ចំណាយ​ចំណូល​ថវិកា​ភូមិភាគ​ឆ្នាំ​ ២០២០​។ សេចក្តី​សម្រេច​បែងចែក​ថវិការដ្ឋ​ឆ្នាំ​ ២០២០​។ សេចក្តី​សម្រេច​លើ​ការកំណត់​កម្រិត​ចំណាយ​សម្រាប់​ការងារ​បណ្តុះបណ្តាល​ បំប៉ន​ក្នុង​ប្រទេស​ចំពោះ​កម្មាភិបាល​ អ្នករដ្ឋការ​ បុគ្គលិក​របស់​ក្រុង​។ សេចក្តី​សម្រេច​ប្រគល់​ ក្របខណ្ឌ​អ្នករដ្ឋការ​ក្នុង​ស្ថាប័ន​ អង្គការ​រដ្ឋបាល​ ឆ្នាំ២០២០​។ សេចក្តី​សម្រេច​ផ្តល់​សច្ចា​នុ​ម័ត​ចំនួន​អ្នកធ្វើការ​ក្នុង​អង្គភាព​ស្ថាប័នរដ្ឋ​ និង​សមាគម​ដែល​មាន​លក្ខណៈ​ពិសេស​ក្នុង​ក្រុង​ឆ្នាំ​ ២០២០​។ សេចក្តី​សម្រេច​កំណត់​ចំនួន​មុខ​ តំណែង​របប​គោលន​យោ​បាយ​ ចំពោះ​អ្នក​ដែល​សកម្ម​ភាព​មិន​មាន​ប្រចាំ​ទទួលបន្ទុក​នៅ​ឃុំ​ សង្កាត់​ ទីប្រជុំជន​ ឬមណ្ឌល​។ សេចក្តី​សម្រេច​អនុម័ត​លើ​បញ្ជី​គម្រោង​ដែល​ត្រូវ​ដកហូត​ដី​មកវិញ​ និង​គម្រោង​ផ្ទេរ​កម្មសិទ្ធិ​ប្រើប្រាស់​ដី​ផលិត​ស្រូវ​ (ក្រោម​១០​ហិ​កតា​) ក្នុង​ឆ្នាំ២០២០​។

សេចក្តី​សម្រេច​កំណត់​លើ​កម្រិត​តម្លៃ​សេវា​ពិនិត្យ​ ព្យា​បាល​ជំងឺ​ ដែល​មិន​ស្ថិត​ក្រោម​ការ​ទូទាត់​ពី​មូលនិធិ​ធា​នា​រ៉ាប់រង​សុខា​ភិបាល​ ក្នុង​មូលដ្ឋាន​សុខា​ភិបាល​សា​ធារណៈ​របស់​ក្រុង​។ សេចក្តី​សម្រេច​អនុម័ត​លើ​គម្រោង​ទទួលស្គាល់​ទីប្រជុំជន​កើ​-ដ សម្រេច​បទដ្ឋាន​ជា​ក្រុង​ប្រ​ភេទ​IV​។ សេចក្តី​សម្រេច​អនុម័ត​លើ​ផែនការ​រៀបចំ​រាល់​សម័យ​ប្រជុំ​សា​មញ្ញ​ឆ្នាំ២០២០នៃ​ក្រុមប្រឹក្សា​ប្រជាជន​ក្រុង​។ សេចក្តី​សម្រេច​ពី​ការ​ចោទ​សួរ​និង​ឆ្លើយ​បំភ្លឺ​នៅ​សម័យ​ប្រជុំ​លើក​ទី១៤នៃ​ក្រុមប្រឹក្សា​ប្រ​ជាជន​​ក្រុង​។

​ដើម្បី​ធ្វើ​ឱ្យ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ក្រុង​ ដែល​ទើប​នឹង​អនុម័ត​ បាន​ស៊ីជម្រៅ​ក្នុង​ជីវភាព​ជាក់ស្តែង​ ថ្លែង​សុន្ទរកថា​បិទ​សម័យ​ប្រ​ជុំ​ សម​មិត្ត​ផាម​វ៉ាន់​ហេវ​ អនុ​លេខា​ប្រចាំការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ក្រុង​ ដាក់​សំណើ​៖ គណៈកម្មាធិការ​ប្រជាជន​ក្រុង​ គប្បី​ពន្លឿន​នឹង​ធ្វើ​ឱ្យ​ជាក់ស្តែង​នូវ​រាល់​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រជាជន​ក្រុង​ ចង្អុល​ការ​ដល់​រដ្ឋអំ​ណាច​គ្រប់​លំដាប់ថ្នាក់​ ដាក់ចេញ​នូវ​ដំណោះស្រាយ​អនុវត្ត​ទាន់ពេល​ មានប្រសិទ្ធភាព​។ ទន្ទឹម​នឹង​នោះ​ ស្នើ​ដល់​សមាជិក​ក្រុមប្រឹក្សា​ប្រជាជន​ ប្រចាំការ​ក្រុមប្រឹក្សា​ប្រជាជន​ ព្រមទាំង​គណៈកម្មការ​នៃ​ក្រុមប្រឹក្សា​ប្រជាជន​ក្រុង​ សហការ​ជាមួយ​គណៈប្រតិភូ​រដ្ឋសភា​ក្រុង​ ឃ្លាំមើល​ និង​ពិនិត្យ​តាមដាន​ជាប្រចាំ​រាល់​ការអនុវត្ត​សេចក្តី​សម្រេច​ដែល​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ ពង្រីក​និង​បើកទូលាយ​ចំណុច​វិជ្ជមាន​បាន​ទាន់ពេល​កែតម្រូវ​ ជម្នះ​ភាព​ឱនថយ​ ដើម្បី​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង​៕

ក្វឹ​កទ្រឿង​-លីសៀ

ចែករំលែកអត្ថបទ