ទូក-ងនារីវត្តបទុមរង្សីទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានបង្កើតឡើងនៅឆ្នាំ២០១៧ និងបានចាត់ទុកជាទូក-ងនារីលឿនបំផុតរបស់ខេត្តនាបច្ចុប្បន្ន។ ពីព្រោះទើបតែចូលរួមអុំប្រណាំងក្នុងអំឡុង៣ឆ្នាំកន្លង ប៉ុន្តែទូក-ងនារីវត្តទំនប់ បន្តរក្សាបានតំណែងជើងឯក២ឆ្នាំបន្តបន្ទាប់ៗគ្នា។
ទូក-ងនារីវត្តបទុមរង្សីទំនប់ ទទួលរង្វាន់លេខ១របស់គណៈកម្មការចាត់តាំង។
ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ការឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់សប្បុរសជន អាជីវកម្ម និងការប្តេជ្ញាចិត្តក្នុងការហាត់សម ម្ល៉ោះហើយទូក-ងនារីវត្តបទុមរង្សីទំនប់ បន្តរក្សាបានតំណែងជើងឯក។ ព្រះតេជព្រះគុណឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ មានថេរដីកា៖ “ទូក-ងរក្សាបានស្នាដៃរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារកីឡាការិនីសាមគ្គីគ្នា គោរពតាមសេចក្តីកំណត់របស់គ្រូបង្វឹក គណៈកម្មការចាត់តាំង និងហាត់សមទៀងទាត់។ ទោះបីកីឡាការិនីខ្លះជាប់រវាល់កិច្ចការផ្ទះច្រើនក៏ដោយ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់កីឡាប្រពៃណីជាតិ ម្ល៉ោះហើយក៏រៀបចំទុកដាក់ការងារផ្ទះរួចរាល់ ដើម្បីមកចូលរួមហាត់សម និងចូលរួមអុំប្រណាំង”។
ទូក-ងនារីវត្តបទុមរង្សីទំនប់ (អាវពណ៌ខៀវ)ទទួលជ័យជម្នះលើទូក-ងនារីវត្តអូរជុំអារាមព្រែកចេក (ទីរួមខេត្តង៉ាណាំ)នៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងអំឡុងពេលអុំប្រណាំងនៅក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងសុកត្រាំងលើកទី៤ តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០១៩ ទូក-ងនារីវត្តបទុមរង្សីទំនប់ តែងឈរនៅកំពូលតារាង និងមិនដែលចាញ់ដៃគូម្តងណាឡើយ។ ទោះបីប្រកួតជាមួយនឹងទូក-ងនារីវត្តពោធិវណ្ណវង្សាកៃរន្តខាងកើត (ខេត្តហូវយ៉ាង) គឺជាទូក-ងជើងខ្លាំងមួយនៃតំបន់វាលរាបទន្លេគឺវឡុងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទូក-ងនារីវត្តអូរជុំអារាមព្រែកចេក (ទីរួមខេត្តង៉ាណាំ) នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែទូង-ងនារីវត្តបទុមរង្សីទំនប់នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួន ប្រកបដោយយុទ្ធវិធី និងសមត្ថភាព ដើម្បីយកឈ្នះលើដៃគូដោយអស់ពីចិត្ត។ ផ្តើមពីនោះ ទទួលបានការគាំទ្ររបស់មហាជនរាប់ពាន់នាក់នៅតាមភ្លឺព្រែកទាំងសងខាង។ បងស្រីលីធីហៀង កីឡាការិនីទូក-ងវត្តទំនប់ ឱ្យដឹង៖ “យើងខ្ញុំហាត់សមក្នុងអំឡុង២០ ថ្ងៃខណៈពេលហាត់សមគឺយើងខ្ញុំមានមុខគ្រប់ពេល និងត្រូវតាមម៉ោងកំណត់ ព្រមទាំងគោរពតាមយុទ្ធសាស្រ្តរបស់គ្រូបង្វឹក។ ដឹងច្បាស់ថាឆ្នាំនេះ ពានរង្វាន់នឹងប្រមូលផ្តុំទូក-ងនារីពូកែៗជាច្រើនក្នុងតំបន់ ម្ល៉ោះហើយ បងប្អូនក្នុងក្រុមអ្នកណាក៏បារម្ភ។ ព្រោះហេតុនោះ បងប្អូននារីបានឯកភាពគ្នាត្រូវតែសាមគ្គីជាធ្លុងមួយ ខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបន្តរក្សាស្នាដៃ។ ជោគជ័យឆ្នាំនេះ យើងខ្ញុំមានសេចក្តីត្រេកអរជាពន់ពេក ពីព្រោះរក្សាតំណែងជើងឯកបានជោគជ័យផង នាំមកនូវកិត្តិយសដល់វត្ត និងមាមីងក្នុងភូមិស្រុកផង”។
បងស្រីត្រឹងធីមី ជាកីឡាការិនីផង និងជាអ្នកធ្វើហិរញ្ញប្បទានដល់ទូក-ងនារីវត្តបទុមរង្សីទំនប់ផង គាត់ឱ្យដឹង៖ “គ្រួសារខ្ញុំស្រឡាញ់ពេញចិត្តកីឡាទូក-ង ប្តីខ្ញុំជាគ្រូបង្វឹកផ្នែកទូក-ងបុរស ចំណែកខ្ញុំចូលរួមទូក-ងនារី។ អុំទូក-ងហត់ណាស់ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់កីឡាប្រពៃណី ជាតិ ហេតុនោះអ្នកណាក៏ខិតខំហាត់សមនិងអុំអស់ពីចិត្ត ភ្លេចទាំងការនឿយហត់។ ភាពជោគជ័យនៃការប្រកួតដណ្តើមពានរង្វាន់ឆ្នាំនេះនឹងជាសន្ទុះដើម្បីខ្ញុំរួមដំណើរបន្តជាមួយនឹងបងប្អូននារី ហើយឆ្នាំក្រោយនឹងប្តេជ្ញាបន្តរក្សាតំណែងជើងឯកនេះ”៕
យ្វីអាញ់-វិមាន