ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/12/2019 - 16:50

ទឹក​ប្រាក់​ជា​ង​១.១៣៩​ពាន់​លាន​ដុង​វិ​និ​យោ​គ​កម្ម​វិ​ធី​ ១៣៥ ដល់​ខេត្ត​ក្រុង​នានា​ នៅ​តំ​បន់​ភាគ​ខាង​ត្បូង​

នៅ​ក្រុង​កាម៉ា​វ  ខេត្ត​កាម៉ា​វ  គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ទើប​រៀប​ចំ​សិក្ខា​សាលា​វាយ​តម្លៃ​កម្ម​វិ​ធី  ១​៣​៥​ដំណាក់​កាល​២​០​១​៦​-២​០​២​០​ កំ​ណត់​ទិស​ដៅ​ ដំណាក់​កាល​២​០​២​១​-២​០​២​៥​ សម្រាប់​បណ្តា​ខេត្ត​នៅ​តំ​បន់​ភាគ​ខាង​ត្បូង​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។

តំ​បន់​ណាមបូ​មាន​ខេត្ត​ ក្រុង​ចំ​នួន ​១​៥​ ដែល​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​។​ ក្នុង​នោះ​ មាន​ឃុំ​ចំ​នួន​ ១​៥​២​ និង​ភូមិ​លំ​បាក​ពិសេស​ចំ​នួន ​៤​៨​៦​ សរុប​អត្រា​ប្រ​ហាក់​ប្រ​ហែល​ជា​លំ​ដាប់​៧​,១​%និង​ ១​២​,២​% ក្នុង​ចំ​ណោម​ឃុំ​ ភូមិ​លំ​បាក​ពិសេស​ឋិត​ក្នុង​ក្រប​ខណ្ឌ​វិ​និ​យោ​គ​របស់​កម្ម​វិ​ធី​ ១​៣​៥​ដំណាក់​កាល​ ២​០​១​៦​-២​០​២​០​។​ សរុប​ទុន​វិ​និ​យោ​គ​ អនុ​វត្ត​កម្ម​វិ​ធី​ដំណាក់​កាល​កន្លង​នៅ​ណាមបូ​ គឺ​ ១​.១​៣​៩​,១​៧​៥​ពាន់​លាន​ដុង​។​ ផ្តើ​មពីប្រ​ភព​ទុន​នេះ​ ភូមិ​ភាគ​នានា​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ ១​.៣​៩​២​សំ​ណង់​ ក្នុង​នោះ​ (សំ​ណង់​គមនាគមន៍​ចំ​នួន​ ១​.១​២​៨​ ធារា​សាស្រ្ត​ចំ​នួន​៣​២​ អគ្គិ​សនី​ចំ​នួន​ ១​៩​ អគារ​វប្ប​ធម៌​ចំ​នួន​ ១​១​០​ អគារ​សិក្សា​ចំ​នួន​ ២​៩​ ទឹក​ស្អាត​ចំ​នួន​ ​១​៥​។​ល។​)    អា​ស្រ័យ​ហេតុ​នោះ  ​      ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ត្រូវ​បាន​កសាង​សម្រេច​  បទ​ដ្ឋាន​ ជំរុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ សរុប​អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ខេត្ត​នានា​ កាត់​បន្ថយ​ពី ៣​-៤​%/ឆ្នាំ​ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​កើន ​១​,៥​-៣​ដង បើ​ប្រៀប​នឹង​ដើម​ដំណាក់​កាល​។​ល។​

មាន​ប្រ​សាសន៍​ក្នុង​សិក្ខា​សាលា​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ អ៊ីថុង បញ្ជា​ក់​៖ ផ្តើ​មពីការ​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ សឱ្យ​ឃើញ​ ភូមិ​ភាគ​មួយ​ចំ​នួន​មាន​របៀប​ធ្វើ​ល្អ​ៗ​ ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ដំណាក់​ការ​រៀប​ចំ​អនុ​វត្ត​កម្ម​វិ​ធី​ ១​៣​៥​ ធានា​អនុ​វត្ត​ត្រូវ​ទិស​ដៅ​ យន្ត​ការ​ គោ​ល​ការ​ណ៍​នៃ​កម្ម​វិ​ធី​ ដូច​ ៖ ការ​ងារ​បែង​ថ្នាក់​ ការ​ប្រ​គល់​សិទ្ធិ​ កៀរ​គរនិង​គួបផ្សំ​រាល់​ប្រ​ភព​កម្លាំង​។​ល។​ ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​ទំ​ហឹង​ពីសំ​ណាក់​ប្រ​ជា​ជន​។​  ផ្តើ​មពីនោះ​   កម្ម​វិ​ធី​  ១​៣​៥​ ក៏​ពង្រីក​បាន​ប្រ​សិ​ទ្ធ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរភាព​ក្នុង​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ក៏​បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​គម្រោង​ចម្រុះ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ដំណាក់​កាល ​២​០​២​១​-២​០​៣​០​ បាន​រដ្ឋ​សភា​អនុ​ម័តិរៀប​ចំ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​។​ នេះ​ជា​ដំណឹង​ល្អ​ក្នុង​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការ​ងារ​ជន​ជា​តិ​ អនុ​វត្ត​គោ​ល​នយោ​បាយ​ជន​ជា​តិ​នឹង​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ខាង​មុខ​៕

                                          លីធាន​ - មុនី

ចែករំលែកអត្ថបទ