02/12/2019 - 16:56

លើ​កដំ​បូង​ការ​វះកាត់​សសៃ​ឈាម​បេះ​ដូង​ ដោយ​ប្រើ​ប្រ​ព័ន្ធ​ម៉ា​ស៊ី​ន​តាម​ដាន​ចលនា​លោហិត​ជា​ប្រ​ចាំ

​វេជ្ជ​បណ្ឌិត​ផាមថា​ញ់ផុង នាយ​ក​រង​មន្ទី​រ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ​ ឱ្យ​ដឹង​៖ លើ​កដំ​បូង​នៅ​មន្ទី​រ​ពេទ្យ​ និង​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ បាន​ធ្វើ​ការ​វះកាត់​សសៃ​ឈាម​បេះ​ដូង​៣​ករណី​បន្ត​បន្ទាប់​ក្នុង​មួយ​ថ្ងៃ​ ដោយ​មាន​ប្រើ​ប្រ​ព័ន្ធ​ម៉ា​ស៊ី​ន​តាម​ដាន​ចលនា​លោហិត​ជា​ប្រ​ចាំ​។​ ការ​វះកាត់​ត្រូវ​បាន​ជំនួយ​ផ្នែក​ឯ​កទេស​ពីអ្នក​ជំនាញ​ការ​ក្រុម​ Impact Health វៀត​ណាម និង​មន្ទី​រ​ពេទ្យ​ចើរ៉ៃ។​

ក្រុម​គ្រូ​ពេទ្យ​កំ​ពុង​ធ្វើ​ការ​វះកាត់​ឱ្យ​អ្នក​ជំងឺ​។​

គ្រូ​ពេទ្យ​កំ​ពុង​ថែ​ទាំ​អ្នក​ជំងឺ​។​

អ្នក​ជំងឺ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អា​យុ​៦​០​ឆ្នាំ​នៅ​ខេត្ត​វិ​ញឡុង​ បាន​ធ្វើ​ការ​វះកាត់​សសៃ​ឈាម​បេះ​ដូង​ចំ​នួន​៣​ ដោយ​មិន​ប្រើ​បច្ចេកទេស​ចរន្ត​ឈាម​ខាង​ក្រៅ​កាយ​ off-pump។​ អ្នក​ជំងឺ​ម្នាក់​ទៀ​ត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ អា​យុ​៥​៣​ឆ្នាំ​ នៅ​ខេត្ត​វិ​ញឡុង​ បាន​ធ្វើ​ការ​វះកាត់​សសៃ​ឈាម​ បេះ​ដូង​ចំ​នួន​៣​ដោយ​ដាក់​ប្រឹសពីរសន្ទះ​។​ និង​មាន​អ្នក​ជំងឺ​ម្នាក់​ទៀ​ត​សុំ​លាក់​ឈ្មោះ​អា​យុ​៧​២​ ឆ្នាំ​នៅ​ខេត្ត​ហូវយ៉ាង​ បាន​គ្រូ​ពេទ្យ​វះកាត់​ព្យា​បាល​ដល់​ទៅ​៤​ជំងឺ​ គឺ​បាន​ធ្វើ​ការ​វះកាត់​សសៃ​ឈាម​បេះ​ដូង​ ផ្លាស់​ប្រឹសពីរសន្ទះ​ជីវសាស្រ្ត​ ធ្វើ​ការ​វះកាត់​Cox-Maze ព្យា​បាល​រំញ័រក្រដាស​ត្រចៀក​ ដាក់​ប្រឹសបីសន្ទះ​ De-Vega។​

ពិសេស​ក្នុង​ថ្ងៃ​វះកាត់​នេះ​ គ្រូ​ពេទ្យ​បាន​ប្រើ​ប្រ​ព័ន្ធ​តាម​ដាន​ចលនា​លោហិត​ជា​ប្រ​ចាំ​ ។​ នេះ​គឺ​ជា​ប្រ​ព័ន្ធ​មួយ​តាម​ដាន​ចលនា​លោហិត​ទំ​នើប​ស្ទង់​ជា​ប្រ​ចាំ​ទិន្ន​ន័យ​ចលនា​លោហិត​ មាន​ប្រ​យោជន៍​យ៉ាង​សំ​ខាន់​ក្នុង​ដំ​ណាក់​ការ​វះកាត់​ និង​ប្រ​ពោធកម្ម​ក្រោយ​ពីវះបេះ​ដូង​។​

ស្រប​ឱកាស​នេះ​ដែរ​ ក្រុម​Impact Health វៀត​ណាម បាន​មក​ធ្វើ​ការ​ជា​មួយ​មន្ទី​រ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ​ ពីឯ​កទេស​សរ​សៃ​ឈាម​បេះ​ដូង​ និង​ជំនួយ​ឧប​ករណ៍​ពេទ្យ​ ថ្នាំសង្រ្គោះ​បន្ទាន់​ និង​បន្ទះ​stent សរ​សៃ​ឈាម​ដោយ​ប្រើ​ថ្នាំ​បិទ​ចំ​នួន​៣​៣​បន្ទះ​ វះកាត់​ជំងឺ​ សន្ទះ​បេះ​ដូង​ និង​វះកាត់​សសៃ​ឈាម​បេះ​ដូង​ចំ​នួន​១​០​ករណី​ដល់​អ្នក​ជំងឺ​ក្រី​ក្រ សរុប​ថវិ​កា​៤​ពាន់​លាន​ដុង​៕

                                             ហ្វែហ្វា-មុនី

ចែករំលែកអត្ថបទ