18/11/2019 - 15:57

បិទ​ឆាក​មហោ​ស្រព​ឈុត​ល្ខោ​ន​បាសាក់​និង​របាំរឿង​

មហោ​ស្រព​ឈុត​ល្ខោ​ន​បាសាក់​និង​របាំរឿង​  តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​លើ​កទី​I ឆ្នាំ​២​០​១​៩​  ត្រូវ​បាន​បញ្ចប់​។​ ពិធី​មហោ​ស្រព​នេះ​ ត្រូវ​បាន​ស្ថានី​យផ្សា​យ​សំ​ឡេង​និង​ទូរ​ទស្សន៍​សុក​ត្រាំង​សហកា​រជា​មួយ​នាយ​ក​ដ្ឋាន​ទូរ​ទស្សន៍​ភាសា​ជន​ជា​តិ​ VTV5 នៃ​ស្ថានី​យទូរ​ទស្សន៍​វៀត​ណា​ម រៀប​ចំ​ឡើង​។​

ឈុត​របាំដកស្រង់​ពីរឿង​“ព្រះ​ជិនវង្ស”សម្តែ​ង​ដោយ​ក្រុម​របាំបឹង​ចុង​។​

គណៈ​ចាត់​តាំង​ជូន​រង្វាន់​លេខ​១​ ដល់​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ រ៉ងរ៉ង។​

គណៈ​ចាត់​តាំង​ជូន​រង្វាន់​លេខ​២​ ដល់​ក្លឹប​សិល្បៈ​ឃុំ​ដូង​ចូវ​ ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រាវិ​ញ។​

គណៈ​ចាត់​តាំង​ជូន​រង្វាន់​លើ​កទឹក​ចិត្ត​ចំ​នួន​៥​ដល់​ឈុត​សម្ដែង​ល្អ​ៗ​។​

មហោ​ស្រព​បាន​ទាក់​ទាញ​សិល្បករ​-ការិ​នី​ តន្រ្តីករជំនាញ​និង​មិន​មែន​អា​ជីព​ជា​ង​២​០​០​លើ​កនាក់​មក​ពី​អង្គ​ភាព​ចំ​នួន​៧​នៃ​ខេត្ត​សុក​ត្រាំង​  ត្រាវិ​ញ និង​កាម៉ា​វ  ចូល​រួម​ប្រ​ឡង​ចំ​នួន​៩​ឈុត​  ក្នុង​នោះ​ មាន​ឈុត​ល្ខោ​ន​បាសាក់​ចំ​នួន​៦​និង​ឈុត​របាំរឿង​ចំ​នួន​៣​។​   ខ្លឹម​សារ​បធាន​បទ​អំ​ពី​ប្រ​វត្តិ​សាស្រ្ត​ ស្ងើច​សរ​សើរ​ប្រ​វេណី​ដ៏​ត្រចះ​ត្រចង់​របស់​ប្រ​ជា​ជា​តិ​ ស្នេហា​មាតុ​ភូមិ​ អប់​រំអំ​ពី​ប្រ​វត្តិ​សាស្រ្ត​ វប្ប​ធម៌​ជា​តិ​ បំ​ផុស​ក្តី​មោទនភាព​ជា​តិ​ដល់​មហា​ជន​។​ល។​  តាម​ការ​វាយ​តម្លៃ​ពីគណៈ​កម្ម​ការ​មេប្រ​យោគ ឈុត​សម្ដែង​ដែល​ចូល​រួម​ប្រ​ឡង​ត្រូវ​បាន​រៀប​ចំ​ហ្មត់​ចត់​ សម្បូរ​បែប​ខាង​ប្រ​ធាន​បទ​និង​រូប​ភាព​ ច្បាម​ខ្ជាប់​នូវ​លក្ខណៈ​ពិសេស​នៃ​សិល្បៈ​    ប្រ​ពៃណី​របស់​ជន  ជា​តិ​។​ មាន​ឈុត​ស្តែ​ងជា​ច្រើន​បាន​បង្ហាញ​់ពីភាព​ទម្លុះ​ទម្លាយ​នៃ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​នូវ​តម្លៃ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជា​តិ​ខ្មែរ​ណា​មបូ​ក៏​ដូច​ជា​ការ​ប៉ិន​ប្រ​សប់​ក្នុង​ការ​លើ​កយក​លំ​នាំ​រឿង​បុរា​ណ ដើម្បី​ឆ្លុះ​បញ្ចាំ​ង​ពីដំណើរ​ជីវិ​ត​សព្វ​ថ្ងៃ​។​ល។​

ក្រោយ​ពី៣​ថ្ងៃ​ប្រ​ឡង​ គណៈ​ចាត់​តាំង​បាន​ជូន​រង្វាន់​លេខ​១​ ដល់​ឈុត​ល្ខោ​ន​បាសាក់​ក្នុង​រឿង​ “ណា​រិន្ទផ​ល្លា-នាងជម្ពូ​ពណ៌​” សម្តែ​ង​ដោយ​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​រ៉ងរ៉ង។​ រង្វាន់​លេខ​២​ ឈុត​ល្ខោ​ន​បាសាក់​ក្នុង​រឿង​ “សុវណ្ណ​សាម​” សម្តែ​ង​ដោយ​ក្លឹប​សិល្បៈ​ ឃុំ​ដូង​ចូវ​  ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រាវិ​ញ។​ ក្រៅ​ពីនេះ​ គណៈ​ចាត់​តាំង​ក៏​បាន​ជូន​រង្វាន់​លេខ​៣​ចំ​នួន​២​រង្វាន់​ និង​រង្វាន់​លើ​កទឹក​ចិត្ត​ចំ​នួន​៥​ដល់​ឈុត​សម្ដែង​ល្អ​ៗ​៕

លីធាន​-លីសៀ

ចែករំលែកអត្ថបទ