ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/11/2019 - 13:54

ស​កម្ម​ភាព​នៃ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​លើ​ក IV

ស្រប​ឱកាស​ពិធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​លើ​កទី​IV តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ឆ្នាំ​២​០​១​៩​ ខេត្ត​សុក​ត្រាំង​ បាន​ស​ហកា​រជា​មួយ​នឹង​នាយ​ក​ដ្ឋាន​ តម្កល់​ឯ​កសារ​ជា​តិ​ រៀប​ចំ​តាំង​ពិព័រណ៍​"ឯ​កសារ​រូប​ភាព​សុក​ត្រាំង​-ស​ម័យ​ដើម​និង​នាបច្ចុ​ប្បន្ន​"។​

ក្រុម​ទូក​-ង ប្រ​មូល​ផ្តុំ​នៅ​មុខ​វេទិកា​ដើម្បី​ត្រៀម​ធ្វើ​ការ​ប្រ​ណាំង​។​

គណៈ​កម្ម​ការ​ចាត់​តាំង​កាត់​ខ្សែ​បូ បើ​ក​ពិព័រណ៍​ "ឯ​កសារ​រូប​ភាព​សុក​ត្រាំង​-ស​ម័យ​ដើម​

និង​បច្ចុ​ប្បន្ន​ភាព​"។​

គណៈ​កម្ម​ការ​ចាត់​តាំង​បាន​ជ្រើស​រើស​ ឧទ្ទេស​នាម​ដល់​មហា​ជន​នូវ​ឯ​កសារ​ផែន​ទី​ រូប​ភាព​ចំ​នួន​២​៥​០​ច្បាប់​ពី​ឃ្លាំ​ងតម្កល់​ឯ​កសារ​ជា​តិ​និង​រូប​ភាព​ អា​ស្រ័យ​សារ​មន្ទី​រ​សុក​ត្រាំង​ ជា​ង​ថត​រូប​ និង​អ្នក​សារ​ព័ត៌​មាន​នៅ​សុក​ត្រាំង​ផ្តល់​ជូន​។​ ខ្លឹម​សារ​បាន​ឆ្លុះ​បញ្ចាំ​ង​ពី​ដំ​ណាក់​កាល​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​កកើត​និង​អភិ​វឌ្ឍ​តំ​បន់បាថា​ក់-បាស្វៀង​-សុក​ត្រាំង​    ចាប់​តាំង​ស​តវត្ស​រ៍ទី​១​៧​     រហូ​ត​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ត្រូវ​បាន​បង្ហាញ​តាម​រយៈ​បធាន​បទ​ "សុក​ត្រាំង​-ទឹក​ដី​និង​មនុស្ស​"    ។​ល។​

តាំង​ពិព័រណ៍​ឯ​កសារ​រូប​ភាព​សុក​ត្រាំង​-ស​ម័យ​ដើម​និង​នាបច្ចុ​ប្បន្ន​ ប្រ​ព្រឹត្ត​ឡើង​នៅ​រមណីយ​ដ្ឋាន​បាត់​ឌាំង ក្រុង​សុក​ត្រាំង​ ដាក់​បង្ហាញ​បម្រើ​ជូន​ភ្ញៀវ​ទស្សនា​រហូ​ត​ដល់​ចប់​ពិធី​បុណ្យ​នៅ​ថ្ងៃ​ទី​១​១​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៩​។​

*ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​លើ​កទីIV    តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង  ​ឆ្នាំ​   ២​០​១​៩​ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១​១​ ខែ​វិ​ច្ឆិកា​ ឆ្នាំ ២​០​១​៩​។​ ពិធី​បុណ្យ​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​២​ឆ្នាំ​ម្តង​។​ កម្ម​វិ​ធី​បុណ្យ​ប្រ​ព្រឹត្ត​ឡើង​ដោយ​មាន​ស​កម្ម​ភាព​ជា​ច្រើន​ ដូច​៖ ផ្សា​រណាត់​ តាំង​ពិព័រណ៍​កសិកម្ម​ ពាណិ​ជ្ជកម្ម​ សេវា​កម្ម​ និង​ចង​ស​ម្ព័ន្ធ​ប្រើ​ប្រាស់​ផលិត​ផល OCOP នៅ​មណ្ឌល​វប្ប​ធម៌​ ហូ​ណឿកង៉ក   ដោយ​មាន​ការ​ចូល​រួម​ដាក់​តាំង​ពិព័រណ៍​ជា​ង​៥​០​០​ល្វែង​    ស​ម្តែ​ង​បង្ហាញ​ពី​ពិធី​សំ​ពះ​ព្រះ​ខែ​នៅ​រាត្រី​ថ្ងៃ​ទី​៩​   ខែវិ​ច្ឆិកា​ នៅ​រមណីយដ្ឋាន​៣​០​មេសា​ ប្រ​ឡង​បណ្តែ​តប្រ​ទី​ប និង​ស្តារ​ឡើង​វិ​ញទូក​គែហ៊ៅរបស់​ជន​រួម​ជា​តិ​ខ្មែរ​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​៩​      ខែ​   វិ​ច្ឆិកា​ លើ​ដងព្រែក​ Maspero មហោ​ស្រព​សិល្បៈ​មហា​ជន​ និង​ស​ម្តែ​ង​បង្ហាញ​ម៉ូដស​ម្លៀក​បំ​ពាក់​ខ្មែរ​នៅ​ទី​លាន​បាត់​ឌាំង។​ ជា​ពិសេស​ ពិធី​ប្រ​ណាំង​ទូក​-ងដណ្តើ​មពាន​រង្វាន់​ស្រាបៀរសៃ​ហ្គងប្រ​ព្រឹត្ត​ឡើង​នៅ​វេទិកា​ប្រ​ណាំង​ទូក​-ង លើ​ដងព្រែក​ Maspero   ក្រុង​សុក​ត្រាំង​ នៅ​ថ្ងៃ​ទី  ​ ១​០​និង​ថ្ងៃ​ទី​១​១​ ខែ​វិ​ច្ឆិកា​ ដោយ​មាន​ទូក​-ងចូល​រួម​ចំ​នួន​៥​៩​គ្រឿង​ (ក្នុង​នោះ​ មាន​ទូក​-ងបុរស​ចំ​នួន​៤​៧​ ទូក​-ងនារី​ចំ​នួន​១​២​) នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​ប្រ​កួត​ប្រ​ណាំង​៕

  លីធាន​-មុនី

ចែករំលែកអត្ថបទ