|
លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ |
ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង សុកត្រាំងលើកទីIV តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០១៩ ប្រព្រឹត្តឡើងក្នុងរយៈពេល៧ថ្ងៃ (ចាប់ពីថ្ងៃទី៥ដល់១១វិច្ឆិកា) ជាមួយសកម្មភាពវប្បធម៌ សិល្បៈ កីឡាយ៉ាងពុះពោរ។ ជុំវិញនៃការរៀបចំពិធីបុណ្យនេះដោះដូរជាមួយអ្នកសារព័ត៌មានកឹងធើ-ភាសាខ្មែរ លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឱ្យដឹង៖
- រៀងរាល់២ឆ្នាំម្តង ហើយឆ្នាំនេះជាលើកទី៤ ដែលខេត្តសុកត្រាំងរៀបចំពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង តំបន់វាលរាបទន្លេគឺវឡុង។ ចាប់ពីដើមឆ្នាំរហូតមក គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានចង្អុលការដល់ផ្នែកមុខងារ និងគណៈកម្មាធិការប្រជាជនស្រុក ក្រុងក្នុងខេត្ត សកម្មរៀបចំនូវផ្នែកការងារនៃពិធីបុណ្យ។ មកទល់ពេលនេះ ការត្រៀមបម្រុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ហើយថវិការៀបចំត្រូវបានធានាពីប្រភពនៃការកៀរគរសង្គម ។
* តើសកម្មភាព និងចំណុចសំខាន់ៗនៃពិធីបុណ្យនេះមានអ្វីខ្លះ? ជម្រាបប្រសាសន៍លោក?
- ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង តែងបានខេត្តសុកត្រាំងរៀបចំនិងរក្សាជារៀងរាល់ឆ្នាំ សំដៅអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរនៅសុកត្រាំងនិយាយរួម និងជនរួមជាតិខ្មែរនៅណាមបូនិយាយដោយឡែក ។ ពិធីបុណ្យនេះនឹងមានសកម្មភាពជាច្រើន ដូចជា៖ ពិធីសែនព្រះខែ; បណ្ដែតប្រទីប; ស្តារឡើងវិញទូកគែហ៊ៅ; សម្តែងសិល្បៈមហាជន និងសម្តែងបង្ហាញសម្លៀកបំពាក់ខ្មែរ; មហោស្រព ឈុតសម្ដែងល្ខោនយូរកេរ- តំបន់វាលរាបទន្លេ គឺវឡុង; តាំងពិព័រណ៍ផ្សារណាត់។ល។ ចំណុចលេចធ្លោនៃពិធីបុណ្យគឺប្រណាំងទូក-ងតំបន់វាលរាបទន្លេគឺវឡុង ដោយខ្លឹមសារចំនួន២ គឺ៖ ប្រណាំងចម្ងាយ១.០០០ម៉ែត្រសម្រាប់នារី និងចម្ងាយ១.២០០ម៉ែត្រសម្រាប់បុរស។ ការប្រណាំងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០និង១១ ខែវិច្ឆិកា។ ការប្រណាំងលើកនេះ តាមការរំពឹងទុកនឹងមានទូក-ងបុរសនិងនារីចូលរួមចំនួន៦០ទូក មកពីខេត្តបាកលីវ កាម៉ាវ ហូវយ៉ាង វិញឡុង ត្រាវិញ និងគៀងយ៉ាង ។
* តើការធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាជន និងអ្នកទេសចរចូលរួមកម្មវិធីត្រូវបានរៀបចំយ៉ាងដូចម្តេច? ជម្រាបប្រសាសន៍លោក?
- គណៈកម្មការរៀបចំកម្មវិធី បានបែងចែកភារកិច្ច ហើយប្រគល់ឱ្យនគរបាលខេត្ត សហការជាមួយមន្ទីរដឹកជញ្ជូននិងគមនាគមន៍ខេត្ត គណៈកម្មាធិការប្រជាជនក្រុងសុកត្រាំង កសាងផែនការធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ ក្នុងអំឡុងពេលប្រព្រឹត្តឡើងនៃកម្មវិធីបុណ្យ។ ជាក់ស្ដែង នគរបាលបានកសាងផែនការចាត់ចែងកម្លាំងនិងមធ្យោបាយ ដើម្បីម្ចាស់ការ ការពារនិងមានវិធានការដោះស្រាយស្ថានការណ៍ភ្លាមៗបានទាន់ពេល ធានាសុវត្ថិភាពដាច់ខាតក្នុងអំឡុងពេលប្រព្រឹត្តឡើងនៃពិធីបុណ្យ។ ម្ចាស់ការសហការជាមួយនឹងមន្ទីរ ផ្នែក ពាក់ព័ន្ធ ចាត់ចែងកម្លាំងធានាសន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរសម្រាប់សកម្មភាពសំខាន់ៗ ដូចជា៖ ពិធីសែនព្រះខែ ពិធីប្រឡងបណ្តែតប្រទីប ស្តារទូកគែហ៊ៅឡើងវិញ។ ពិធីបើកនិងបិទពិធីប្រណាំងទូក-ង និងកន្លែងដែលរៀបចំសកម្មភាពផ្សេងៗនៃពិធីបុណ្យ។ សុកត្រាំងនឹងខិតខំធានាល្អបំផុតសម្រាប់ប្រជាជន អ្នកទេសចរចូលរួមអំណរបុណ្យអកអំបុក ទទួលបាននូវភាពសប្បាយរីករាយនិងសុវត្ថិភាព៕
*សូមអរគុណលោក !
លីធាន