03/09/2019 - 18:18

សុកត្រាំង៖

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​រង​គ្រោះ​ដោយ​សារ​ធាតុ​ពុល​ឌី​អុក​ស៊ីន មាន​ស្ថាន​ភាព​លំ​បាក​

ស្រប​ក្នុង​ឱ​កាស​ខួប​អនុ​ស្សាវរី​យ៍​៥​៨​ឆ្នាំ​ ទិវា​គ្រោះ​​ម​ហន្ត​រាយ​សារ​ធាតុ​ពុល​ឌី​អុក​ស៊ីន​នៅ​វៀត​ណាម​ (១​០​/៨​/១​៩​៦​១​-១​០​/៨​/២​០​១​៩​) សមា​គម​ជន​រងគ្រោះ​ដោយ​សារ​ធាតុ​ពុល​ឌី​អុក​ស៊ីនខេត្ត​សុក​ត្រាំង​ សហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្ស "និង​សម្ព័ន្ធ​យុវ​ជន​ ប្លុក​ស្ថា​ប័ន​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​កម្ម​វិធី​ "បំភ្លឺ​ឆន្ទៈ​វៀត​" ស្ងើច​សរ​សើរ​សិស្ស​ដែល​រងគ្រោះ​ដោយ​សារ​ធាតុ​ពុល​ឌីអុក​ស៊ីន កីឡា​ករ​ឈ្នះ​រង្វាន់​ខ្ពស់​ក្នុង​ពិធី​ប្រកួត​កីឡា​ជន​ពិ​ការ។​

  ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដល់​​សិស្ស​ក្រី​ក្រ​សិស្ស​រង​គ្រោះ​ដោយ​សារ​ធាតុ​ពុល​​ឌី​អុក​ស៊ីន។​

ចូល​រួម​កម្ម​វិធី​នេះ​ មាន​សិស្ស​រង​គ្រោះ​ដោយ​សារ​ធាតុ​ពុល​ឌី​អុកស៊ីន​និង​សិស្ស​ពិ​ការ​ចំ​នួន​៣​៥​នាក់ មក​ពី​សា​លា​នា​នា​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ បាន​ទទួល​អា​ហា​រូប​ករណ៍​ក្នុង​មួយ​ចំ​ណែក​ៗ​មាន​ចំ​នួន​ទឹក​ប្រាក់​១​លាន​ដុង​។​ កីឡា​ករ​ជា​ជន​ពិ​ការ ដែល​រង​គ្រោះ​ដោយ​សារ​ធាតុ​ពុល​ឌី​អុក​ស៊ីន មាន​ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯ​ង​ចូល​រួម​ប្រកួត​កីឡា​ជនពិ​ការ​ទូ​ទាំង​ប្រទេស​ឆ្នាំ​២​០​១​៩​ និង​ទទួល​បាន​លទ្ធ​ផល​មេ​ដាយប្រាក់​១​គ្រឿង​ មេ​ដាយ​សំ​រឹទ្ធ​៣​គ្រឿង​ លើ​វិញ្ញា​សា​ហែល​ទឹក​និង​កី​ឡា​អត្ត​ពល​កម្ម​ ព្រម​ជា​មួយ​នោះ​ ក៏​បាន​គណៈ​ចាត់​តាំង​កម្ម​វិធី​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​កី​ឡា​ករ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​១​,៥​លាន​ដុង​។​

* សហ​ព័ន្ធ​នារី​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ក៏​បាន​រៀប​ចំ​ពិ​ធី​ជូន​អា​ហា​រូប​ករណ៍​កម្ម​វិធី​ "ផ្ដល់​កម្លាំង​ចិត្ត​ ប្អូន​ៗ​ទៅ​សា​លា​" ពិធី​នេះ​ សហ​ព័ន្ធ​នារី​ខេត្ត​បាន​ផ្ដល់​ជូន​អា​ហា​រូប​ករណ៍​១​០​០​ចំ​ណែក ​មួយ​ចំ​ណែក​ៗ​ តម្លៃ​១​លាន​ដុង​និង​ជូន​កង់​១​០​គ្រឿង​ (មួយ​គ្រឿង​ៗ​តម្លៃ​២​លាន​ដុង​) ទន្ទឹម​នឹង​នោះ​ ជូន​សិក្ខូប​ករណ៍​  និង​អំ​ណោយ​ដល់​ប្អូន​ៗ​ចំ​នួន​១​០​០​នាក់​ជា​កូន​របស់​សមា​ជិក​សមា​គម​នារី​ក្រីក្រ​ ឆ្លង​កាត់​លំ​បាក​រៀន​​ពូកែ​ ស​រុ​ប​ទឹក​ប្រាក់​ជាង​១​៥​០​លាន​ដុង​។​ ចំ​នូន​ទឹក​ប្រាក់​នេះ​ បាន​មក​ពី​ការ​រួម​វិ​ភាគ​ទាន​របស់​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ និង​មូល​និធិ​ឧ​បត្ថម្ភ​នារី​ក្រី​ក្រ​ចំ​ណុះ​សហ​ពន្ធ​នារី​ខេត្ត​សុក​ត្រាំង​៕                                  

                                         យ្វី​អាញ់-វិ​មាន

ចែករំលែកអត្ថបទ