ការដឹកនាំដ៏ចំណានរបស់បក្ស នាំមុខគឺលោកប្រធានហូជីមិញ នៅថ្ងៃទី១៩/៨/១៩៤៥ ប្រជាជនយើងបានក្រោកឡើងធ្វើកុប្បកម្ម និងទទួលបានជោគជ័យ។ល។ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យ នៅទីលានបាឌិញប្រវត្តិសាស្រ្ត បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម) -រដ្ឋប្រជាធិបតេយ្យប្រជាជនដំបូងនៅអាស៊ីអាគ្នេយ៍។ បទពិសោធន៍ដ៏មានតម្លៃនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ២កញ្ញា បានផ្តល់ជាកម្លាំងផ្ទៃក្នុងសម្រាប់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើងទទួលបានជ័យជម្នះជាច្រើន។
ថ្ងៃ០២/៩/១៩៤៥ លោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យ នៅទីលានបាឌិញ។
(រូប៖ ឯកសារ)
ជ័យជម្នះដ៏មហិមានៃបដិវត្តន៍ខែសីហា បានផ្តួលរំលំរបបអាណានិគមបារាំង និងចក្រពតិ្តអាមេរិករាប់រយឆ្នាំ លុបបំបាត់របបសក្តិភូមិរាប់ពាន់ឆ្នាំ បង្កើតខឿនសាធារណរដ្ឋ ប្រជាធិបតេយ្យ នាំប្រទេសវៀតណាមឈានទៅរកយុគៈសម័យថ្មី គឺយុគៈសម័យឯករាជ្យជាតិនិងសង្គមនិយម។ បដិវត្តន៍ខែសីហា គឺការប្រមូលផ្តុំនៃស្មារតី ឆន្ទៈឈានឡើងដោយខ្លួនឯងនៃប្រាជ្ញាមនុស្សវៀតណាមនៃប្រវេណីប្រវត្តិសាស្រ្តនិងវប្បធម៌វៀតណាម។ ជ័យជម្នះនៃបដិវត្តន៍ខែសីហា គឺជាជ័យជម្នះរបស់លទ្ធិម៉ាក្ស-ឡេនីន បានអនុវត្តដោយគំនិតច្នៃប្រតិដ្ឋទៅក្នុងស្ថានភាពវៀតណាម ជាជ័យជម្នះនៃឧត្តមគតិហូជីមិញ និងគោលមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវ ពោរពេញដោយគំនិតច្នៃប្រតិដ្ឋរបស់បក្សយើង ផ្សារភ្ជាប់ឯករាជ្យជាតិជាមួយនឹងសង្គមនិយម ផ្សារភ្ជាប់កម្លាំងប្រជាជាតិជាមួយនឹងកម្លាំងក្នុងសម័យកាលថ្មី គឺជាសមិទ្ធផលដ៏ត្រចះត្រចង់នៃកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ។
ឆ្លងកាត់៧៤ឆ្នាំ ការដកបទពិសោធន៍ដ៏មានតម្លៃនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ ២កញ្ញា បានផ្តល់ជាកម្លាំងផ្ទៃក្នុងសម្រាប់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើងទទួលបានជោគជ័យ បង្កើតជាស្នាដៃល្បីរន្ទឺនាសតវត្សរ៍ XX និងជិតពីរទសវត្សរ៍នៃដើមសតវត្សរ៍ XXI។ នោះជាជ័យជម្នះនៃការតស៊ូដ៏យូរអង្វែង ៩ឆ្នាំប្រឆាំងអាណានិគមបារាំងត្រូវបានបញ្ចប់ដោយជ័យជម្នះប្រវត្តិសាស្រ្តឌៀនបៀនភូ "ល្បីរន្ទឺនៅទ្វីបទាំង៥កក្រើកផែនដី"។ នោះគឺជ័យជម្នះដ៏ល្បីរន្ទឺនៃការធ្វើសង្គ្រាមប្រឆាំងអាមេរិកដ៏យូរអង្វែង សង្គ្រោះជាតិអូសបន្លាយ២១ឆ្នាំ រំដោះភាគខាងត្បូងទាំងស្រុង ឯកភាពទឹកដីនាំទូទាំងប្រទេសឈានឡើងសង្គមនិយម។ នោះគឺជ័យជម្នះនៃបុព្វហេតុផ្លាស់ថ្មីប្រទេសជាតិ ឆ្លងកាត់គ្រោះ "រញ្ជួយនយោបាយ" លើពិភពលោក ខណៈពេលរបបសង្គមនិយមនៅបណ្ដាប្រទេសអឺរ៉ុបខាងកើត និងសហភាពសូវៀតត្រូវផ្តួលរំលំ ធ្វើឱ្យប្រព័ន្ធសង្គមនិយម លើពិភពលោកស្ថិតក្នុងសភាពអន់ថយ។ល។ នោះគឺ កសាងប្រទេសឆ្លងកាត់លំបាក ដំណើរការនៃបុព្វហេតុផ្លាស់ថ្មីបានសម្រេចសមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យជាប្រវត្តិសាស្រ្ត។ ជាច្រើនឆ្នាំកន្លង ជាមួយការដឹកនាំរបស់បក្ស ប្រទេសយើងបានចាកផុតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍយឺត និងក្លាយជាប្រទេសកំពុងអភិវឌ្ឍមានប្រាក់ចំណូលមធ្យមកំពុងអនុវត្តទិសដៅនាំប្រទេសយើងឆាប់ក្លាយជាប្រទេសឧស្សាហកម្មតាមទិសដៅភាវូបនីយកម្មទំនើប។
អនុស្សាវរីយ៍លើកទី៧៤ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ២កញ្ញា ស្របក្នុងឱកាសទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើងកំពុងចាត់តាំងអនុស្សាវរីយ៍៥០ឆ្នាំ អនុវត្តមត៌កសាសន៍របស់លោកប្រធានហូជីមិញដ៏មហិមា។ នេះជាឱកាសដើម្បីរាល់អង្គការបក្ស កម្មាភិបាល បក្ខជនរំលឹកឡើងវិញនូវពាក្យផ្ដែផ្តាំរបស់អ៊ំ ពង្រីកនូវបទពិសោធន៍និងឆន្ទៈដ៏មោះមុតនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ២កញ្ញា កាន់តែប្តេជ្ញាចិត្តនិងឆន្ទៈសកម្មភាពដើម្បីកសាងនិងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕
ប្រភព៖ គណៈ ឃោសនាអប់រំមជ្ឈិម) ថាញ់ឡុង-វិមាន