ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/08/2019 - 16:55

ចែក​រំ​លែក​បទ​ពិ​សោ​ធ​ន៍​ក្នុង​កា​រអ​ភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្បធ​ម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​

ព្រឹក​ថ្ងៃ​ទី​២​០​ ខែ​សី​ហា នៅ​ក្រុង​កឹង​ធើ​ សាកល​វិ​ទ្យា​ល័យ​ត្រា​វិញ បាន​រៀប​ចំ​កិច្ច​ពិភាក្សា​ជា​លក្ខណៈ​វិទ្យា​សាស្រ្ត​ "ចែក​រំ​លែក​បទ​ពិសោ​ធ​ន៍​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធ​ម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​" ដើម្បី​ផ្ដល់​យោ​បល់​ដោយ​ផ្ទាល់​លើ​កម្រង​វណ្ណ​កម្ម​ល្បែង​ប្រ​ជា​ប្រិយ​ ដូចជា​ "ចាប់​កូន​ខ្លែង​" "បញ្ជា​ន់អា​រក្ស" "ចោល​ឈូង" និង​ឯ​ក​សារ​បង្រៀន​ "បញ្ហា​មួយ​ចំ​នួន​អំពី​សិល្បៈ​ចម្រៀង​ចា​ប៉ី" ។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ពិ​ភាក្សា​។​

តាម​រយៈ​យោ​បល់​អ្នក​តំ​ណាង​ចូល​រួម​ ជន​ជាតិ​ខ្មែរ​ណាមបូ​មាន​ល្បែង​ប្រ​ជា​ប្រិយ​ជា​ច្រើន​។​  ល្បែង​ប្រ​ជា​ប្រិយ​ទាំង​នេះ​ ត្រូវ​បាន​ចាត់​តាំង​លេង​កម្សាន្ត​ក្នុង​ឱកាស​ទំ​នេរពីការ​ងារ​ ឬ​ក្នុង​ ឱកាស​ថ្ងៃ​បុណ្យ​ទាន ហើយ​បន្ត​ឋិត​ថេរ​គង់​វង់​រហូត​មក ឆ្លង​តាម​រយៈ​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ និង​តាម​រយៈ​ប្រ​ភេទ​ឧ​បករណ៍​ភ្លេង​។​ ទោះ​ជា​ដូច្នោះ​ក៏​ដោយ​ ភាគ​ច្រើន​ល្បែង​ប្រ​ជា​ប្រិយ​ និង​ប្រ​ភេទ​ឧ​បករណ៍​ភ្លេង​ដែល​អម​ជា​មួយ​នោះ​ មិន​ទាន់​មាន​ការ​កំ​ណត់​ត្រា​ទុកឱ្យ​ប្រា​ដក​ប្រ​ជា​ ត្រឹម​ត្រូវ​នៅ​ឡើយ​ នៅ​តាម​ភូមិ​ភាគ​នីមួយ​ៗ​ មាន​ការ​យល់​ដឹង​ និង​ជ្រើស​យក​ចំ​ណុច​ថ្មី​ៗ​ ប្លែកៗ​ ដោយ​មាន​ភាព​ទាក់​ទាញ​ផ្សេង​ៗ​គ្នា​ យក​មកសម្ដែង​។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​តាក់​តែ​ង​ចង​ក្រង​ល្បែង​ប្រ​ជា​ប្រិយ​ គួប​ផ្សំ​ជា​មួយ​នឹង​ឧ​ប​ករណ៍​ភ្លេង​ប្រ​ជា​ប្រិយ​ណាម​បូ​ (ជាក់ស្ដែង​កម្រង​វណ្ណ​កម្ម​ទាំង​៣​ និង​ឯ​កសារ​បង្រៀន​ ដូច​ពោល​ខាង​លើ​) គប្បី​ផ្ដោត​ទៅ​លើ​ការ​ប្រើ​ពាក្យ​ពេចន៍​ លំ​នាំ​បទ​ភ្លេង​តាម​ទម្រង់​លក្ខណៈ​វប្បធ​ម៌​ប្រ​ជា​ប្រិយ​ ហើយ​ក៏​ជា​សារ​ដ៏​ល្អ​មួយ​ដែល​កម្រង​វណ្ណ​កម្ម​ចង់​ស្ដែង​ឡើង​។​

ប្រ​ការ​នេះ​ បាន​រួម​ចំ​ណែក​ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​ភារ​កិច្ច​នៃ​ការអភិ​រក្ស​មរតក​ដើម​នៃ​ចម្រៀង​ប្រ​ជា​ប្រិយ​ ដែល​កំ​ពុង​ប្រ​ឈម​នឹង​ការ​សាប​រលាប រួម​ចំ​ណែក​លើ​ក​កម្ពស់​ការ​យល់​ដឹង​របស់​សហ​គម​ន៍​ អំ​ពី​តម្លៃ​វប្បធ​ម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​ ជំ​រុញ​ការ​ងារ​បណ្ដុះ​បណ្ដាល​ស្នង​បន្ត ផ្សព្វ​ផ្សា​យ​ពី​តម្លៃ​វប្បធ​ម៌​ប្រ​ពៃ​ណីរបស់​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​បាន​ទូលំ​ទូ​លាយ​ក្នុង​សហ​គម​ន៍​  សំ​ដៅ​អភិ​រក្ស​ ពង្រីក​និង​លើ​ក​តម្កើង​តម្លៃ​កេរ​មរ​តករបស់​ជន​រួម​ជាតិ​ខ្មែរ​  ឆ្លើ​យ​តប​តម្រូវ​ការ​របស់​ជន​រួម​ជាតិ​នៅ​តាម​ភូមិ​ភាគ​។​

ក្នុង​កិច្ច​ពិ​ភាក្សា​ជា​លក្ខណៈ​វិទ្យា​សាស្រ្ត​ខាង​លើ​ ឋិត​ក្នុង​ក្រប​ខណ្ឌ​ដំ​ណើរ​ការ​នៃ​ប្រ​ធាន​បទ​វិទ្យា​សាស្រ្ត​ "ចែក​រំ​លែក​បទ​ពិ​សោ​ធ​ន៍​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្បធ​ម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​" ប្រ​ធាន​បទ​ថ្នាក់​ក្រ​សួង​ អា​ស្រ័យ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញទទួល​រ៉ាប់​រង​ផ្សព្វ​ផ្សា​យ​និង​ដំ​ណើរ​ការ​អនុ​វត្ត​ តាំង​ពី​ចុង​ឆ្នាំ​២​០​១​៧ និង​គ្រោង​ធ្វើ​របាយ​ការណ៍​បូក​ស​រុប​នៅ​ចុង​ឆ្នាំ​២​០​១​៩​នេះ​៕ 

                     ថាញ់​ឡុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ