ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/08/2019 - 08:48

ម​​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ​ លើ​កទី​៣ នឹង​ចាត់​តាំង​នៅ​ចុង​ខែ​កញ្ញា​នេះ​

អនុ​វត្ត​ផែន​ការ​លេខ៤​០​/KH-BCĐ របស់​គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ​ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​ មក​ដល់​ពេល​នេះ​ ឃើញ​ថា​នៅ​ខ័ណ្ឌ​ ស្រុក​នា​នា​សុទ្ធ​តែ​​បាន​ចាត់តាំង​មហា​សន្និ​បាត​ និង​សន្និ​បាត​ពិ​ភាក្សា​ជ្រើស​រើស​អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​ទី​ក្រុង​សម្រេច​រួច​រាល់​។​ យោង​តាម​នោះ​ នៅ​ខ័ណ្ឌ​និញកេវ អូរ​ម៊ូង និង​ស្រុក​ថើយ​ឡាយ​ ស្រុក​កើ-ដ  បាន​ចាត់​តាំង​មហា​សន្និ​បាត​ និង​ជ្រើស​រើស​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​ទី​ក្រុង​ចំនួន​៩​៩​រូប។​ រីឯ​នៅ​ខ័ណ្ឌ​ប៊ិ​ញធ្វី កៃ​រុាំង ថូក​ណូក និង​ស្រុក​ផុងដៀង ស្រុក​វិញ​ថាញ់ ក៏​បាន​ចាត់​តាំង​សន្និ​បាត​ពិភាក្សា​ជ្រើស​រើស​តំណាង​២​១​រូប ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​ទី​ក្រុង​ផង​ដែរ​។​ តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ​ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​ គឺ​បណ្តា​ខ័ណ្ឌ​ ស្រុក​សុទ្ធ​តែ​​បាន​ចាត់​តាំង​ម​ហា​សន្និ​បាត​ និង​សន្និ​បាត​ពិភាក្សា​ត្រូវ​តាម​ពេល​កំ​ណត់​និង​ការ​ណែ​នាំ​របស់​គណៈ​ចង្អុល​ការ​។​

មក​ដល់​ពេល​នេះ​ ជំហាន​នៃ​ការ​រៀប​ចំ​សម្រាប់​មហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ​ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​ បាន​ប្រ​ព្រឹត្ត​ទៅ​តាម​ផែន​ការ​របស់​គណៈ​ចង្អុល​ការ​។​ តាម​ការ​គ្រោង​ទុក មហា​សន្និ​បាត​នឹង​ចាត់តាំង​នៅ​ចុង​ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​នេះ​ ដោយ​មានតំ​ណាង​ពេញ​សិទ្ធ១​៥​០​អង្គ​និង​រូប។​ តំ​ណាង​ភ្ញៀវ​ អញ្ជើញ​៥​០​រូប។​ ក្នុង​នោះ​ តំ​ណាង​ពេញ​សិទ្ធ​អា​ស្រ័យ​ខ័ណ្ឌ​ ស្រុក​ជ្រើស​រើស​ចំនួន​១​២​០​រូប។​ តំ​ណាង​ស្វ័យ​ប្រ​វត្តិ​ចំនួន​១​០​រូប។​ តំ​ណាង​ពេញ​សិទ្ធ​អា​ស្រ័យ​ មន្ទី​រ​ គណៈ​ ផ្នែក​ជ្រើស​រើស​ចំ​នួន​២​០​រូប៕

                     ថាញ​ធី-សុ​ផន

ចែករំលែកអត្ថបទ