នាអង្គសន្និបាតផ្សាយផ្ទាល់លើប្រព័ន្ធអិនធើណិត អ្នករាយការណ៍នៅតាមបណ្ដាខេត្ត ក្រុងនានា និងគណៈកម្មាធិការបក្សក្រោមឱវាទមជ្ឈិម ខែសីហាឆ្នាំ ២០១៩ សមមិត្តឡេម៉ាញ់ហុង អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម បានសំណូមពរដល់កងជួរអ្នករាយការណ៍ គប្បីផ្តុំកម្លាំងផ្សព្វផ្សាយខួបអនុស្សាវរីយ៍លើកទី៧៤ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ២កញ្ញា ព្រមជាមួយនឹងសេចក្តីសម្រេចនៃសម័យប្រជុំរដ្ឋាភិបាលតាមកាលកំណត់ខែកក្កដា ឆ្នាំ២០១៩។ល។
ទិដ្ឋភាពនៃអង្គសន្និបាត។ TTXVN
កំណត់ទិសដៅផ្សព្វផ្សាយក្នុងពេលខាងមុខ សមមិត្តឡេម៉ាញ់ហុង អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម ស្នើ៖ កងជួរអ្នករាយការណ៍ ឃោសនិកនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការបក្សក្រោមឱវាទមជ្ឈិម គប្បីកំណត់ច្បាស់សារៈសំខាន់ក្នុងការផ្សព្វផ្សាយ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅជាក់ស្តែងដោយគំនិតផ្លាស់ថ្មី ច្នៃប្រតិដ្ឋ បន្តការផ្សព្វផ្សាយអំពីស្ថានភាពសមុទ្រខាងកើត ផ្សព្វផ្សាយពីសកម្មភាពខួបអនុស្សាវរីយ៍លើកទី៧៤ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ២កញ្ញា អំណះអំណាងកត្តាសម្រេចជោគជ័យនៃបដិវត្តន៍ខែសីហា គឺជាគោលមាគ៌ាបដិវត្តន៍រំដោះប្រជាជាតិដ៏ត្រឹមត្រូវ គំនិតច្នៃប្រតិដ្ឋរបស់បក្ស ជាផែនមហាសាមគ្គីជនជាតិក្រោម ទង់ជាតិរបស់រណសិរ្សវៀតមិញ។ សេចក្តីសម្រេចសម័យប្រជុំរដ្ឋាភិបាលតាមកាលកំណត់ ខែកក្កដា ឆ្នាំ២០១៩ លទ្ធផលលេចធ្លោគឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខែកក្កដា ឆ្នាំ២០១៩ និងភារកិច្ច វិធានការប៉ុន្មានខែចុងឆ្នាំ តាមឯកសារជាផ្លូវការរបស់ក្រសួងផែនការនិងវិនិយោគ ។ លទ្ធផលបណ្តោះអាសន្ន ការធ្វើជំរឿនប្រជាជនទូទៅ និងលំនៅឋានឆ្នាំ២០១៩ និងកសាងសហករណ៍កសិកម្មបែបថ្មីនៅតាមភូមិភាគ។ល។៕
យោង៖ dangcongsan.vn-វិមាន