ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2019 - 08:42

គណៈ​កម្ម​ការ​សាស​នា​នៃ​រដ្ឋា​ភិ​បាល​ ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្ក​ដា​ ឆ្នាំ​២០១៩ គណៈ​ប្រតិ​ភូ​អធិ​ការ​កិច្ច​គណៈ​កម្ម​ការ​សាស​នា​នៃ​រដ្ឋា​ភិ​បាល​ ដឹក​នាំ​ដោយ​សម​មិត្ត​ប៊ូយ​​ថាញ់​ហា ​អ​នុប្រ​ធាន​គណៈ​កម្ម​ការ​សាស​នា​នៃ​រដ្ឋា​ភិ​បាល​ បាន​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​អំ​ពី​ការ​អ​នុ​វត្ត​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ស្តី​ពី​ជំ​នឿ​សាស​នាលើ​ភូមិ​សាស្រ្ត​ខេត្ត​។

  ទិ​ដ្ឋ​ភាព​នៃ​អង្គ​ប្រជុំ​។

បច្ចុ​ប្បន្ន ខេត្ត​សុក​ត្រាំង​មាន​សាស​នា​ចំ​នួន​៩ បាន​រដ្ឋ​ទ​ទួល​ស្គាល់​ជា​នី​តិ​បុគ្គល​ រួម​មាន​៖ ពុទ្ធ​សាស​នា​ សាស​នា​កា​តូ​លិក​ សា​ស​​នា​ប្រូ​តេ​ស្តង់​ សាស​នា​កាវ​ដាយ​ សា​ស​នា​​ហ្វា​ហាវ​ និ​កាយ​ធៀន​ឌោ ​តឺ​អឹង​ហីវ​​ង៉ៀបឺវ សើុងគីហឿង និង Baha'i។ ទន្ទឹម​នោះ​ មាន​មូល​ដ្ឋាន​ជំ​នឿ​សាស​នា​ចំ​នួ​ន​៧១៩​ អ្នក​មុខអ្ន​ក​ការ​សាស​នា​ចំ​នួន​៦១៦​អង្គ​និង​រូប​ អ្នក​បួសមា​ន​ចំ​នួន​១.៨៦៨​អង្គ​ គណៈ​កម្ម​ការ​​ អា​ចារ្យ​វត្ត​ចំ​នួន​៣.៨៨៧​រូប។​

សាស​នា​ភាគ​ច្រើន​ សុទ្ធ​តែ​មាន​មូល​ដ្ឋាន​គោ​រព​បូ​ជា​នៅ​តាម​ឃុំ ​សង្កាត់​ ទី​ប្រ​ជុំ​ជន​។ រយៈ​ពេល​កន្លង​ ការ​ងារ​សាស​នា​តែង​​ទ​ទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដឹ​ក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ការ​ស​ហ​ការ​របស់​ស្ថា​ប័ន​ស​មត្ថ​កិច្ច​ដើម្បី​ដំ​ណើរ​ការ​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​។ ពិ​សេស​ សិទ្ធិ​សេ​រី​ជំ​នឿ​សា​ស​នា​ សាស​និក​ជន​ តែង​បាន​ធា​នា​​ បង្ក​លក្ខណៈ​ឱ្យ​សាស​នា​អ​នុ​វត្ត​ទំ​នាក់​ទំ​​នង​ការ​បរ​ទេស​ សម​ស្រប​នឹង​គោល​ការណ៍​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។ល។

ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ប៊ូយ​ថាញ់​ហា​ ឱ្យ​ដឹង​៖    ខេត្ត​សុកត្រាំង​អ​នុ​វត្ត​ល្អ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​អំ​ពី​ជំ​នឿ​​សា​ស​នា​ ដោះស្រាយ​ករណី​ដែល​កើត​មាន​ឡើង​បាន​យ៉ាង​ល្អ ​មិន​ទុក​ឱ្យ​កើត​មាន​ចំ​ណុច​ក្តៅ។​ ទន្ទឹម​នឹង​នោះ ​ក៏​លើក​ឡើង​​នូវ​បញ្ហា​មួយ​ចំ​នួន​នៅ​ឱន​ថយ​ បំផុត​គឺ​ការ​ងារ​គ្រប់​គ្រង​នៅ​ថ្នាក់​មូល​ដ្ឋាន​។ គណៈ​ប្រតិ​ភូ​ក៏​ទ​ទួល​យក​សំ​ណើ​ បញ្ហា​ប្រ​​ឈម​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​សាសនា​របស់​​ខេត្ត ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋា​ភិ​បាល​ ដើម្បី​មាន​វិ​ធាន​ការ​ដោះ​​ស្រាយ​នៅ​ពេល​ខាង​មុខ​៕

​                                                 យ្វី​អាញ់​-មុ​នី

ចែករំលែកអត្ថបទ