វត្តកំពង់និគ្រោធ (កំពង់ជ្រៃ) ឋិតនៅអនុសង្កាត់៤ ទីរួមស្រុកចូវថាញ់ ខេត្តត្រាវិញ ចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញប្រមាណ៦គីឡូម៉ែត្រ បណ្ដោយតាមផ្លូវជាតិ៥៤ ឆ្ពោះទៅទិសខាងត្បូង។ វត្តមិនត្រឹមតែជាកន្លែងបួសរៀននិងអប់រំសីលធម៌ចំពោះយុវវ័យខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្សប្រពៃណីវប្បធម៌របស់ជនរួមជាតិខ្មែរទៀតផង ម៉្លោះហើយទាក់ទាញភ្ញៀវទេសចរច្រើនកុះករមកទស្សនាកម្សាន្ត។
មកកាន់វត្តកំពង់និគ្រោធ ក្រៅពីទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ ភ្ញៀវទេសចរនឹងដក់អារម្មណ៍ជាមួយនឹងរោងចម្លាក់ឈើ ដែលឆ្លាក់ពុទ្ធបដិមា សត្វគ្រប់ប្រភេទ។ល។ ទន្ទឹមនឹងនោះ មិត្តនឹងមានចំណាប់អារម្មណ៍ជាមួយហ្វូង”បក្សាបក្សី” ដែលវត្តបានការពារយ៉ាងតឹងរុឹង ។ល។ តែងបានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសចូលចិត្តទៀតផង៕
កម្រងរូបថត៖ ទីទុយ
ព្រះសង្ឃកំពុងឆ្លាក់ផលិតផល។
ផលិតផលរូបចម្លាក់ដាក់តាំងពិព័រណ៍សម្រាប់ភ្ញៀវទេសចរទស្សនា
ទិញជាអនុស្សាវរីយ៍ពេលមកទស្សនាកម្សាន្តវត្ត។
ព្រះវិហារវត្តកំពង់និគ្រោធ (កំពង់ជ្រៃ)។
ខ្លោងទ្វារវត្តកំពង់និគ្រោធ មើលពីផ្លូវជាតិ៥៤។
បរិវេណវត្តមានភាពស្ងប់ស្ងាត់ជាមួយនឹងរុក្ខជាតិលម្អ និងហ្វូងបក្សាបក្សី។ល។
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ពេលមកទស្សនាកម្សាន្តវត្ត។