កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្រុកផុងហីប ខេត្តហូវយ៉ាង បានរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច លើកទីIII ឆ្នាំ២០១៩។ អញ្ជើញចូលរួម មានអ្នកតំណាងជាជនរួមជាតិភាគតិចគំរូ១២០រូប តំណាងឲ្យជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុកជាង២.៩០០នាក់។ នេះគឺជាស្រុកចុងក្រោយបង្អស់ដែលរៀបចំមហាសន្និបាតថ្នាក់ស្រុក ទីរួមខេត្ត និងក្រុងក្នុងខេត្ត។
អ្នកតំណាងក្រុងសុកត្រាំង ទៅចូលរួមមហាសន្និបាតបណ្តាជនជាតិភាគតិចខេត្តសុកត្រាំង លើកទីIII ឆ្នាំ២០១៩។
លោកស្រីហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគ III- ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ដល់សមូហភាពនានា។
ស្រុកផុងហីប មានជនរួមជាតិភាគតិចរស់នៅជាង២.៩០០នាក់ ក្នុងនោះ ជនរួមជាតិខ្មែរជាង៣.២០០នាក់។ រយៈពេល៥ឆ្នាំកន្លង បក្ស និងរដ្ឋ បានដាក់ចេញនូវគោលការណ៍ គោលនយោបាយជាច្រើន សំដៅវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចដល់តំបន់ជនរួមជាតិភាគតិច មានដូច៖ កម្មវិធី១៣៥ វិនិយោគកសាងផ្លូវជនបទចំនួន១០ខ្សែ សាលារៀនចំនួន៣ ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ឆ្លងតាមរយៈទម្រង់ជាច្រើន ដូចជា៖ ចិញ្ចឹមត្រី ជ្រូក ក្របី គោ ធ្វើស្រែ និងមា៉ស៊ីនបូមទឹក។ល។ សរុបទឹកប្រាក់ជាង១៣ពាន់លានដុង។ ទន្ទឹមនឹងនោះ អនុវត្តសេចក្តីសម្រេចចិត្តលេខ៥៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្រុកបានឧបត្ថម្ភគ្រួសារ ជនរួមជាតិភាគតិច១៤៤គ្រួសារ បុលទុនជាង២,២ពាន់លានដុង ដើម្បីអភិវឌ្ឍផលិតកម្ម ឧបត្ថម្ភដោយផ្ទាល់ដល់គ្រួសារលំបាកខ្លាំង ដោយមានមនុស្សជាង៧៥.៦០០នាក់ គិតជាទឹកប្រាក់ជាង៨ពាន់លានដុង ឧបត្ថម្ភទឹកស្អាតដល់គ្រួសារខ្មែរចំនួន៤២២ គិតជាទឹកប្រាក់ជាង៤៥៨លានដុង អនុវត្តសេចក្តីសម្រេចចិត្តលេខ២០៨៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានឧបត្ថម្ភគ្រួសារក្រីក្រ៧៧គ្រួសារ បុលទុនទិញដីផលិតកម្ម គិតជាទឹកប្រាក់សរុបជិត២,៧ពាន់លានដុង។ល។ ឆ្លងតាមរយៈនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចមានជំហានវិវឌ្ឍន៍បង្គួរ ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគកសាងយ៉ាងសមរម្យ ពង្រីកទម្រង់ ផលិតកម្មដែលដំណើរការប្រកបដោយប្រសិទ្ធភាព បានកាត់បន្ថយភាពក្រីក្រដោយចីរភាព ការអប់រំនិងបណ្តុះបណ្តាលការថែទាំសុខភាពនៅតំបន់ជនរួមជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់ កម្រិតប្រជាបញ្ញា តំបន់ជនរួមជាតិភាគតិចបានកើនឡើង វប្បធម៌ ប្រពៃណីរបស់ជនរួមជាតិភាគតិចបានអភិរក្សនិងពង្រីកស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិភាគតិចតែងរក្សាបានស្ថិរភាព។
ស្របក្នុងឱកាសនេះ មហាសន្និបាតបានឯកភាពជ្រើសអ្នកតំណាង៣០រូប ទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត។ គណៈកម្មាធិការប្រជាជនស្រុក បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៥ បុគ្គល១៥រូប ដែលមានស្នាដៃឆ្នើមក្នុងការងារជនជាតិ និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ។
* មុននោះ ក្រុងសុកត្រាំង ខេត្តសុកត្រាំង បានរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចក្រុងសុកត្រាំង លើកទីIII ឆ្នាំ២០១៩ ប្រកបដោយជោគជ័យ។ មហាសន្និបាតបានជ្រើសអ្នកតំណាង២២រូប ទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត។
រយៈពេល៥ឆ្នាំកន្លង ក្រុងសុកត្រាំង តែងខ្នះខ្នែងផ្សព្វផ្សាយអនុវត្តកម្មវិធីសុខុមាលភាពសង្គម ប្រកបដោយប្រសិទ្ធភាព។ លេចធ្លោបំផុតគឺការងារកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិចសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ មានដូច៖ ឧបត្ថម្ភដីធារផ្ទះដល់ប្រជាជន៤០គ្រួសារ ឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្លាស់ប្តូរមុខរបរដល់ពលករ៣២៥នាក់ និងទិញគ្រឿងម៉ាស៊ីន ឧបករណ៍ផលិតជូនប្រជាជន១២៤គ្រួសារ គិតជាទឹកប្រាក់ជាង៥៣៩លានដុង។ ដោះស្រាយជូនគ្រួសារខ្មែរក្រីក្រនៅតំបន់លំបាកចំនួន១៤៦គ្រួសារ គិតជាទឹកប្រាក់៦៨៤លានដុង ក្រៅពីនោះ ក្រុងនៅទាំងអនុវត្តកម្មវិធី១៣៥របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជាមួយនឹងទុនវិនិយោគជាង២ពាន់លានដុង។ ក្នុងឆ្នាំ២០១៨ ការងារកាត់បន្ថយភាពក្រីក្រសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ ដោយមានគ្រួសារចាកផុតពីភាពក្រីក្រចំនួន៥៩២ ក្នុងនោះ អត្រាគ្រួសារជនរួមជាតិខ្មែរក្រីក្រថយចុះ៦,២១% មកទល់ពេលនេះ ក្រុងនៅមានគ្រួសារក្រីក្រចំនួន៦៤៥ សរុបអត្រា២,១៤%។ ក្រៅពីនោះ ពិធីបុណ្យប្រពៃណី និងទំនៀមទម្លាប់ជឿនលឿន បានបន្តរក្សានិងប្រារព្ធធ្វើតាមសេចក្តីកំណត់របស់ក្រឹត្យច្បាប់ សំណង់ស្ថាបត្យកម្មត្រូវបានអភិរក្ស និងលើកតម្កើង រួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត ប្រព័ន្ធមូលដ្ឋានសម្ភារៈសាលារៀនត្រូវបានវិនិយោគកសាងនិងអភិវឌ្ឍន៍។
លីធាន-វិមាន
* ស្រុកថ្វយសើុង ខេត្តអានយ៉ាង រៀបចំជោគជ័យមហាសន្និបាតតំណាងជនជាតិភាគតិច ឆ្នាំ២០១៩
ស្រុកថ្វយសើុង មានឃុំចំនួន១៤ ដោយមានចំនួនប្រជាជនប្រមាណ៤៤.៦៨០គ្រួសារ និងមានបណ្តាជនប្រមាណ១៨២.០៤៣នាក់ ក្នុងនោះ ជនជាតិភាគតិចមានប្រមាណ១.១៧០គ្រួសារ និងមានបណ្តាជនប្រមាណ៥.៦៩៩នាក់ ស្រូបអត្រា៣,១៣%។ ក្នុងដំណាក់កាល២០១៤ -២០១៩ មានកម្មវិធីនិងគម្រោងជាច្រើន ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតំបន់ជនជាតិភាគតិច។ ការគិតគូរដល់ជីវភាពសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានយកចិត្តទុកដាក់ជាង។ ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្មែរ ចាម សុទ្ធតែមានរៀបចំក្រុមគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខគ្រួសារគោលនយោបាយ និងជូនអំណោយដល់គ្រួសារក្រីក្រ។ល។ ដោយបានការគិតគូរ និងយកចិត្តទុកដាក់ ទើបអត្រាក្រីក្រត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំ នៅចុងឆ្នាំ២០១៨ គ្រួសារក្រីក្រទូទាំងស្រុកនៅប្រមាណ១,៣៨៨គ្រួសារ ស្រូបអត្រា៣,១១% (ក្នុងនោះគ្រួសារជនជាតិភាគតិច ២៣៦ ស្រូបអត្រា១៧%) ៕
យោងតាមសារព័ត៌មានជនជាតិនិងអភិវ្ឍន៍