គណៈជនជាតិខេត្តត្រាវិញ ទើបសហការជាមួយនឹងគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត និងមន្ទីរយុត្តិធម៌ខេត្តត្រាវិញ រៀបចំវគ្គផ្សព្វផ្សាយគោលនយោបាយច្បាប់ដល់អ្នកមានប្រជាប្រិយចំនួន៤៤៥រូប នៅតាមស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត។ វគ្គហ្វឹកហ្វឺន សំដៅជួយអ្នកមានប្រជាប្រិយលើភូមិសាស្រ្ត ខេត្តក្តាប់បានទាន់ពេល គ្រប់ជ្រុងជ្រោយនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋចំពោះតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ ជំរុញការផ្សព្វផ្សាយដល់ជនរួមជាតិភាគតិច ជាពិសេសគឺជនរួមជាតិខ្មែរ។
ទិដ្ឋភាពអ្នកតំណាងចូលរួមវគ្គហ្វឹកហ្វឺននៅសាលប្រជុំគណៈកម្មាធិការប្រជាជនទីប្រជុំជនចូវថាញ់។
ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ មានគោលការណ៍ គោលនយោបាយជាច្រើនដែលទាក់ទិនដល់តំបន់ជនរួមជាតិភាគតិច ត្រូវបានគណៈកម្មាធិការបក្សនិងរដ្ឋអំណាច រណសិរ្សមាតុភូមិ គ្រប់លំដាប់ថ្នាក់ និងអង្គការមហាជននានានៅភូមិភាគផ្សព្វផ្សាយ។ សំណង់ហេដ្ឋារចនា សម័្ពន្ធជាច្រើនបម្រើការធ្វើដំណើរទៅមកនិង បង្កបង្កើនផល ត្រូវបានវិនិយោគបង្កើនកម្រិត ជាមួយនឹងថវិកាសរុបរាប់រយពាន់លានដុង ទន្ទឹមនឹងនោះ មានគោលនយោបាយឧបត្ថម្ភ ដីធារផ្ទះ ដីផលិតកម្ម និងទុនផលិតកម្ម ក៏ ដូចជាការហ្វឹកហ្វឺនផ្សព្វផ្សាយលើកកម្ពស់ស្មារតីយល់ដឹង ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស បានជះឥទ្ធិពលយ៉ាងសកម្មដល់ជីវភាពសេដ្ឋ កិច្ចរបស់ជនរួមជាតិភាគតិចក្រីក្រ។ ឆ្លងតាម រយៈនោះ ជួយជនរួមជាតិភាគតិចរឹតតែជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ បង្កើនផែន មហាសាមគ្គីទូទាំងជនជាតិ រួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅ ភូមិភាគ៕
សឺនម៉ាល័យ-មុនី