ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/06/2019 - 15:50

អ​នុ​ស្សាវ​រីយ៍​៩៤​ឆ្នាំ​ ទិ​វា​សារ​ព័ត៌​មាន​ប​ដិ​វត្តន៍​វៀត​ណាម​ (២១​/៦/​១៩២៥ –២១​/៦​/២០១៩​)

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​នៅ​ស្ថា​ប័ន​នា​នា​លើ​ភូមិ​សាស្ត្រ​ក្រុង​

ស្រប​ឱ​កាស​អនុ​ស្សាវ​រីយ៍​៩៤​ឆ្នាំ ទិ​វា​សារ​ព័ត៌​មាន​ប​ដិ​វត្តន៍​វៀត​ណាម​ ២១​/៦​/១៩២៥​ – ២១​/៦​/២០១៩​) នៅ​ថ្ងៃ​ទី​២០​ ខែ​មិ​ថុ​នា​ ថ្នាក់​ដឹក​​នាំ​ក្រុង​កឹង​ធើ ​ដឹក​នាំ​ដោយ​សម​មិត្ត ​ផាម​វ៉ាន់​ហេវ​ អ​នុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​ស្ថា​ប័ន​សារ​ព័ត៌​មាន​នា​នា​ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​

សម​មិត្ត​ ផាម​វ៉ាន់​ហេវ​ អ​នុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជា​ក្រុង​ ជូន​កម្រង​ផ្កា​អប​អរ​សារ​ព័ត៌​មាន​កឹង​ធើ ស្រប​ក្នុង​ឱ​កាស​អនុស្សាវ​រីយ៍​៩៤ឆ្នាំ​ ទិ​វា​សារ​ព័ត៌​មាន​បដិ​វត្តន៍​វៀត​ណាម​។​

ក្រុម​គណៈ​ប្រតិ​ភូ​ បាន​អញ្ជើញ​ទៅ​កាន់​សមា​គម​អ្នក​កា​សែត​ក្រុង​កឹង​ធើ​ វិ​ទ្យុ​សំ​ឡេង​វៀត​​ណាម ​- ស្ថា​ប័ន​ប្រ​ចាំ​ការ​នៅ​តំ​បន់​វាល​រាប​ទន្លេ​​គឺវឡុង​ មជ្ឈ​មណ្ឌល​ទូរ​ទស្សន៍​វៀត​ណាម​ នៅ​ក្រុង​កឹ​ងធើ​ កា​រិ​យា​ល័យ​តំ​ណាង​សារ​ព័ត៌​មាន​ញ៉ឹន​ហ្សិន​នៅ​ក្រុង​កឹង​ធើ​ សារ​ព័ត៌​មាន​កឹង​​ធើ ស្ថានីយវិ​ទ្យុ​និង​ទូរ​ទស្សន៍​ទី​ក្រុង​កឹង​ធើ​។

នៅ​កន្លែង​ដែល​អញ្ជើញ​ទៅ​ សម​មិត្ត ផាម​វ៉ាន់​​ហេវ បាន​ផ្ញើ​នូវ​វា​ចា​យ៉ាង​កក់​ក្តៅ​ដល់​សម​មិត្ត​ ជា​ថ្នាក់​ដឹក​នាំ   អ្នក​កែ​សម្រួល​ អ្នក​យក​ព័ត៌​មាន​    បុគ្គ​លិក​និង​គ្រួ​សារ​នៃ​អ្នក​សារ​ព័ត៌​មាន​នា​នា​។ ទ​ទួល​ស្គាល់​នូវ​ការ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ក្នុង​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​ និង​ឆ្លុះ​បញ្ចាំង​បាន​ទាន់​ពេល​ អំ​ពី​សមិទ្ធ​ផល​​សេដ្ឋ​កិច្ច​–សង្គម​ វប្ប​ធម៌​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​របស់​ក្រុង​ ទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

នា​ពេល​ខាង​មុខ​ សម​មិត្ត​ អ​នុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ មាន​គោល​បំ​ណង​ចង់​​ឲ្យ​ស្ថា​ប័ន​សារ​ព័ត៌​មាន​នា​នា​ បន្ត​ជម្រុញ​ការ​ឃោស​នា​អំ​ពី​គោល​ការណ៍​ គោល​ម៌ា​គា​របស់​បក្ស​និង​គោលន​យោបាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ សរ​សេរ​អត្ថ​បទ​ឲ្យ​បាន​ច្រើន​ លើក​សរ​សើរ​ ការ​ចលនា​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ លើក​ឡើង​ពី​​គំ​រូ​ល្អ​ការ​ងារ​ល្អ​។ល។ ចំ​ពោះ​សារ​ព័ត៌​មាន​កឹង​ធើ-សម្លេង​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ​ទន្ទឹម​នឹង​ការ​ពង្រីក​លទ្ធ​ផល​ ដែល​សម្រេច​បាន​ សមមិត្តអ​នុ​លេ​ខា​ ក៏​មាន​បំ​ណង​ចង់​បាន​សារ​ព័ត៌​មាន​កឹង​ធើ ​សរ​សេរ​អត្ថ​បទ​មាន​ភាព​ស៊ី​ជម្រៅ​ជា​ច្រើន​ ដើម្បី​កំ​ណត់​​ទិស​ម​តិ​សា​ធារ​ណៈ។​ ប្រ​ឆាំង​នឹង​ការ​ឃោស​នា ​មួល​បង្កាច់​របស់​អា​នុ​ភាព​អ​មិត្ត​ បំ​ផុត​គឺ​នៅ​លើ​បណ្តាញ​សង្គម​។ ទន្ទឹម​នឹង​នោះ គប្បី​សិក្សា​ស្រាវ​ជ្រាវ​ អ​ភិ​វឌ្ឍន៍​ផលិត​ផល​សារ​ព័ត៌​មាន​ ឆ្លើយ​តប​តម្រូវ​ការ​របស់​មិត្ត​អ្នក​អាន​មួយ​​ថ្ងៃ​កាន់​​តែល្អ​     ដើម្បី​  ស​កម្ម​ភាព​សារ​ព័ត៌​មាន​របស់​អង្គ​​ភាព​កាន់​តែ​ប្រ​សើរ​ឡើង​៕

     ថាញ់​ឡុង

ចែករំលែកអត្ថបទ