24/06/2019 - 09:10

ពិ​និត្យ​ជំ​ងឺ​ និង​ផ្តល់​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ក្រ​​​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​ចំ​នួន​៣០០​លើក​នាក់​

ថ្មី​ៗ​នេះ​ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា​ កង​ទ័ព​ការ​ពារ​ព្រំ​ដែនខេត្ត​សុក​ត្រាំង​ សហ​ការ​ជា​មួយ​នឹង​ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​ខេត្ត​សុក​ត្រាំង​ បាន​ចាត់​ចែង​ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ​ ជន​រួម​ជាតិ​ខ្មែរ​ អ្នក​ចាស់​ជរា​គ្មាន​​ទី​ពឹង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ចំ​នួន​៣០០​លើក​នាក់​ នៅ​ឃុំ​អាង​​ថាញ់​បា​ ស្រុក​កូវ​ឡាវ​យុង​។ ទន្ទឹម​នឹង​នោះ​ ក្រុម​វេជ្ជ​បណ្ឌិត​ក៏​បាន​ផ្ដល់​ពិ​គ្រោះ​ពី​​រ​បៀប​បង្ការ​ជំ​ងឺ​ ដូច​ជា​៖ ជំ​ងឺ​ផ្តា​សាយ​ ជំ​ងឺ​រ​លាក​ផ្លូវ​ដង្ហើម​ខាង​លើ​ ជំ​ងឺ​សើស្បែក​ ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ឈឺ​សន្លាក់​​ឆ្អឹង ​និង​ឈឺ​ក្រ​ពះ​ជា​ដើម​។

  វេជ្ជ​បណ្ឌិត​ពិ​និត្យ​ជំ​ងឺ​ដល់​អ្នក​ជំ​ងឺ​ក្រី​ក្រ​ ចាស់​ជរា​គ្មាន​ទី​ពឹង​នៅ​ឃុំ​អាង​ថាញ់​បា​ស្រុក​កូវ​ឡាវ​យុង​។

នេះ​ជា​ស​កម្ម​ភាព​ជា​ប្រ​ចាំ​មួយ​ក្នុង​ចំ​ណោម​ស​កម្ម​ភាព​នា​នា​ ដែល​បង្ហាញ​ពី​ម​នោ​សញ្ចេត​នា​ ភារ​កិច្ច​របស់​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ខេត្ត​សុក​ត្រាំង​ចំ​ពោះ​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ជួប​លំ​បាក​ លើ​ភូមិ​សាស្រ្ត​ ដែល​កង​ទ័ព​ឈរ​ជើង​។ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​រ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​ រក្សា​លំ​នឹង​ន​យោ​​បាយ​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​​សន្តិ​សុខ​នៅ​ភូមិ​ភាគ​៕

                         យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ