10/06/2019 - 17:02

ទូក​-ង ​ប្រ​មាណ​៦១​ទូក​ចូល​រួម​ “ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង​ សុ​ក​ត្រាំង​លើក​ទី​ IV​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៩”

តាម​ផែន​ការ​របស់​ខេត្ត​សុក​ត្រាំង​ “ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ងសុក​ត្រាំង​លើក​​ទី​IV តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឆ្នាំ​២០១៩” នឹងប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី១១​ ខែ​វិច្ឆិ​​កា ​ឆ្នាំ​២០១៩ នៅ​ទី​តាំង​ជាច្រើន​កន្លែង​ ដូច​៖ ទី​តាំង​វេ​ទិ​កា​ប្រ​ណាំង​ទូក​-ង​ មណ្ឌល​ក្រុង​៥​ A​ វា​ល​បេនបាត់​ឌាំង​ សួន​ច្បារ​៣០​មេ​សា​។ល។ ពិ​ធី​បុណ្យ​នេះ ​មាន​រៀប​ចំ​នូវ​ស​កម្ម​ភាព​សំ​​ខាន់​ៗ​  ដូច​៖ កម្ម​វិ​ធី​បើក​វគ្គ​ ពិ​ធី​សែន​ព្រះ​ខែ​ ពិ​ធី​ប្រ​ណាំង​ទូក​-ង​ ផ្សារ​ណាត់​តាំង​ពិ​ព័រណ៍​ ពា​ណិជ្ជ​កម្ម​និង​ទេស​ចរណ៍ ពិ​ធី​ប្រ​ឡង​បណ្តែត​​លយ​ប្រ​ទីប​ និ​ង​ស្តារ​ឡើង​វិញ​ទូក​គែ​ហ៊ៅ​ ពិ​ធី​​ដង្ហែ​តាម​ដង​វិ​ថីក្រុង​ ស​មោ​សរ​សិល្បៈ​ម​ហា​ជន​ និង​សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ខ្មែរ​ សិក្ខា​សា​​លា​វិ​ទ្យា​សាស្រ្ត​ តាំង​ពិ​ព័រ​ណ៍​រូប​ភាព​សិល្បៈ​ ម្ហូប​​​អា​ហា​រ​តាម​ដង​វិ​ថី​ក្រុង​ ពាន​រង្វាន់​ប៉េ​តង់​ជើង​​ឯក​មិត្ត​រួម​ក្រុម​ទូ​ទាំង​ប្រ​ទេស​។ល។ ដោយ​ឡែក​ ពាន​រង្វាន់​ទូក​-ង​ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០​និង​ថ្ងៃ​ទី​១១​ ខែវិច្ឆិ​កា​ ឆ្នាំ​២០១៩ នៅ​វេ​​ទិ​កា​ប្រ​ណាំង​ទូក​-ង​ក្រុង​សុក​ត្រាំង​។    តាម​ការគ្រោង​ទុក​​នឹង​មាន​ទូក​-ង​    បុ​រស​ នា​រី​ប្រ​មាណ​​៦១​ទូក​នៅ​ក្នុង​និង​ក្រៅខេ​ត្ត​ចូល​រួម​ (ក្នុ​ងនោះ​ ទូក​ក្នុង​ខេត្ត​មាន​ប្រ​មាណ​៤៨​ ទូក​ក្រៅ​ខេត្ត​ប្រ​​មាណ​១៣​)៕​

                           យ្វី​អាញ់​-មុ​នី

ពិ​ធី​បណ្តែត​លយ​ប្រ​ទីប​ ត្រូវ​បាន​រៀប​ចំ​នៅ​ដង​ព្រែក​ Ma​spe​ro ក្រុង​សុក​ត្រាំង​។

ប្រ​ណាំង​ទូក​-ង​ ជា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​អភិ​រក្សនិង​ពង្រីក​រ​ហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រ​ណាំង​ទូក​-ង​