(សុកត្រាំង)-សប្តាហ៍កន្លង សាលារៀនជាច្រើននៅលើភូមិសាស្រ្តខេត្តសុកត្រាំង បានរៀបចំពិធីបិទវគ្គឆ្នាំសិក្សា២០១៨- ២០១៩។
លោកគ្រូថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ជូនលិខិតសរសើរដល់សិស្សសម្រេចនិទ្ទេសពូកែ។
តាមរយៈនោះ ឆ្នាំសិក្សា២០១៨-២០១៩ វិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ត្រូវបានវាយតម្លៃថាមានគុណភាពបង្រៀនសម្រេចលទ្ធផលខ្ពស់បំផុត។ ទូទាំងសាលាមានសិស្ស៩៩,៥%សម្រេចនិទ្ទេសពីមធ្យមឡើងទៅ ក្នុងនោះ សិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែស្រូបអត្រាជាង៧៣%។ តាមប្រសាសន៍លោកគ្រូថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង យោងតាមលទ្ធផលនេះ សឲ្យឃើញថា ភាពសុក្រឹតអំពីមូលដ្ឋានសម្ភារៈ បរិក្ខារ និងកម្រិតវិជ្ជាជីវៈគ្រូបង្រៀនកាន់តែបានលើកកម្ពស់ ឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀន កាន់តែល្អប្រសើរ។
ឆ្នាំសិក្សា២០១៨-២០១៩ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មានសមណសិស្សចំនួន២៣១អង្គ ចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី១២។ លទ្ធផលឆ្នាំសិក្សាកន្លង ទូទាំងសាលាមានសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែ៥៣,៧% សម្រេចនិទ្ទេសមធ្យម៤០,៧%។ សមណសិស្សបានទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យ១០០% និងសមណសិស្សគ្រប់លក្ខណៈប្រឡងបញ្ចប់កម្រិតវិទ្យាល័យជាតិ១០០%។ ពិសេស សមណសិស្សរបស់សាលាប្រឡងជាប់សញ្ញាប័ត្រភាសាខ្មែរថ្នាក់ទី៩ ថ្នាក់ទី១២ និងកម្រិតមធ្យមសិក្សាបាលីសម្រេច១០០%៕
យ្វីអាញ-មុនី