ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/06/2019 - 17:02

សុក​ត្រាំង​៖

ជោគ​ជ័យ​ល្អ​ប្រ​សើរ​ម​ហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​នៅ​មូល​ដ្ឋាន​

 ម​ហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ត្រឹង​ដេ​ លើក​ទី​៣ អា​ណត្តិ​កាល​២០១៩​-២០២៤​ បាន​ដំ​ណើរ​ការប្រ​កប​​ដោយ​ជោគ​ជ័យ​ល្អ​ប្រ​សើរ​។

ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ត្រឹង​ដេ​ អា​ណត្តិ​កាល​ ២០១៩​-២០២៤​ បង្ហាញ​មុខ​ក្នុង​អង្គ​ម​ហា​សន្និ​បាត​។

អា​ណត្តិ​កាល​២០១៤​-២០១៩ រណ​សិរ្ស​មាតុ​​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​អង្គ​ការ​សមា​ជិក​ រណ​សិរ្ស​មាតុ​ភូមិ​ស្រុក​ត្រឹង​ដេ បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​ ដំ​ណើរ​ការ​សកម្ម​ភាព​ ខ្នះ​ខ្នែង​ឃោស​នា​ ចល​នា ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ សេច​ក្តី​​សម្រេច​របស់​បក្ស​ គោល​ន​យោ​បាយ​​ក្រឹត្យ ​ច្បាប់​របស់​រដ្ឋ​។ ចាត់​តាំង​អនុ​វត្ត​មានប្រ​សិទ្ធ​ភាព​​នូវ​ការ​ចលនា​របស់​រណ​សិរ្ស​ ការ​ចលនា​ប្រ​ឡង​ ប្រ​ណាំង​ស្នេ​ហា​ជាតិ​ លេច​ធ្លោ​បំ​ផុត​គឺ​ការ​ចល​នា ​"ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី ក​សាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិ​ល័យ​ " ចលនា​រួម​វិ​ភាគ​ទាន​មូល​និ​ធិ​"ដើម្បី​​អ្នក​ក្រ​"ចល​នា​"ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​ ដើម្បី​អ្នក​ក្រ មិន​បោះ​បង់​ចោល​អ្នក​ណា​នៅ​ក្រោយ​ " ចល​នា "តប​ស្នង​សង​គុណ​"ស​កម្ម​ភាព​សប្បុ​រស​ធម៌​សង្គម​ កម្ម​វិ​ធី​សុ​ខុ​មាល​ភាព​សង្គម​ជា​ដើម​។ ក្នុង​រយៈ​ពេល៥​ឆ្នាំ​កន្លង​ ទូ​ទាំង​ស្រុក​បាន​ជួស​ជុល​និង​សាង​សង់​ថ្មី​ផ្ទះ​ម​ហា​សាម​គ្គី​បាន​៣៣២​ខ្នង​ ឧបត្ថម្ភ​អ្នក​ក្រ​ពិ​​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ ជួយ​ជន​រួម​ជាតិ​ដែល​រង​គ្រោះ​ធម្ម​ជាតិ​ ផ្ដល់​អា​ហា​រូប​ករណ៍​​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ ជូន​អំ​ណោយ​​ដល់​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ជា​ដើម​គិត​ជា​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុង​។

​អា​ណត្តិ​កាល​២០១៩​-២០២៤​ ម​ហា​សន្និ​បាត​​បាន​ឯក​ភាព​អនុ​វត្ត​នូវ​ភាគ​កម្រិត​មួយ​ចំ​នួន​៖ រៀង​រាល់​ឆ្នាំ​ខិត​ខំ​អនុ​វត្ត​មាន​កន្លែង​តាំង​ទី​លំ​នៅ​ជាង​​៩០​% បាន​ទ​ទួល​ស្គាល់​ជា​កន្លែង​តាំង​ទី​លំ​នៅ​​វប្ប​ធម៌​ ប្រ​ជា​ជន​បាន​ទ​ទួល​ស្គាល់​ជា​គ្រួ​សារ​​វប្ប​ធម៌​៩០​%​ ចលនា​មូល​និ​ធិ​ "ដើម្បី​អ្នក​ក្រ​"  ក្នុង​ទូ​ទាំង​ស្រុក​បាន​២​ពាន់លាន​ដុង​ ក​សាង​ផ្ទះ​​សាម​គ្គី​១០០​% ជួយ​គ្រួ​សារ​ក្រី​ក្រ​ជាង​៥០០គ្រួ​​សារ​​ចាក​ផុត​ពី​ភាព​ក្រីក្រ​​ដោយ​ចីរ​ភាព​។

មក​ទល់​ពេល​នេះ ​ខេត្ត​សុក​ត្រាំង​បាន​អ​នុ​វត្ត​​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​នៅ​មូល​ដ្ឋាន​។ តាម​ការ​គ្រោង​ទុក​ ថ្ងៃ​ទី​៨​និង​៩ ខែ​កក្ក​ដា​ ឆ្នាំ​២០១៩​ នឹង​ប្រ​ព្រឹត្ត​ឡើង​ម​ហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម​ខេត្តសុក​ត្រាំង​៕ ​    

                                       យ្វី​អាញ់​-វិមាន

ចែករំលែកអត្ថបទ