27/05/2019 - 15:53

រួម​ដំ​ណើរ​នឹង​មា​មីង​តំ​បន់​ព្រំ​ដែន​

ជា​មួយនឹង​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំដែ​ន​ប្រ​ទេស​ និង​ជាអង្គ​ភាព​ ឈរ​ជើងនៅ​លើ​ភូមិ​សាស្រ្ត កង​ទ័ព​ខេត្ត​​គៀង​យ៉ាង​ តែង​មាន​ទម្រង់​ជាក់​ស្តែង​ជា​ច្រើន​ ឧបត្ថម្ភ​មា​មីង​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​ បាន​ទាន់​ពេល​។

កង​ទ័ព​ការ​ពារ​​ព្រំ​ដែន​ និង​ស​មា​គម​នា​រី​ខេត្ត​គៀង​យ៉ាង​ ជូន​កង់​ដល់​សិស្ស​ក្រីក្រ​​នៅ​​ស្រុក​យ៉ាង​ថាញ់​។

ជា​អង្គ​ភាព​បោះ​ជំ​រំ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ក្រី​ក្រ​ ចំ​ណុះ​ឃុំ​ភូ​មី​ ស្រុក​យ៉ាងថាញ់​ សង្កេតឃើ​ញ​ភាព​ក្រ​ខ្សត់​ នឿយ​ហត់​របស់​មា​មីង​នៅ​ទី​នេះ ក្រុម​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​ ៩១៥ ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​គៀង​យ៉ាង​ បាន​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ឧបត្ថម្ភ​ការ​ងារ​រក​ស៊ីចិញ្ចឹម​ជី​វិត​យ៉ាង​ជាក់​ស្តែង​ ក្នុងនោះ​ មាន​គម្រោង​ចិញ្ចឹម​គោ​ ជួយ​ឲ្យ​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី ក្រ​ លំ​នឹងជី​វ​ភាព​។ លោក​ហ្វិញ​ត្រុង​ឌឹក​ អ​នុ​ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់​ ឲ្យ​ដឹង​៖ ច្រើន​ឆ្នាំ​កន្លង មាន​អង្គ​ភាព​ជា​ច្រើន​បាន​ឧបត្ថម្ភ​គម្រោង​ចិញ្ចឹម​គោ​នៅ​លើ​ភូមិ​សាស្រ្ត​​ស្រុក ក្នុង​នោះ មាន​គម្រោង​ចិញ្ចឹម​គោ​របស់​ក្រុមសេ​ដ្ឋ​កិច្ច​ការ​​ពារ​ប្រ​ទេស​៩១៥ ​និងធនា​គារ​គោ​របស់​ស​មា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​។ គម្រោង​ចិញ្ចឹម​គោ ​បាន​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រ​ហ័ស​ ហើយ​ប្រជា​​ជន​បា​ន​ចាក​​ផុត​ពី​ភាព​ក្រី​ក្រ​ជាប​ណ្ដើរ​ៗ​។ ក្រៅ​ពី​​គម្រោង​ចិញ្ចឹម​គោ ​មា​មីង​នៅ​ទាំង​បាន​ក្រុម​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​៩១៥ ​ឧបត្ថម្ភ​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​ច្រើន​ទៀត​ និង​ បង្កើត​ក្រុម​ចិញ្ចឹម​សត្វ​បាន​២០​ក្រុម​។ មក​ទល់​ពេល​នេះ​ ក្រុម​សេដ្ឋ​កិច្ច​៩១៥​ បាន​ឧបត្ថម្ភ​គោ​មេ​បង្កាត់​ចំ​នួន​២០០​ក្បាល​ គោ​ឈ្មោល​ពីរ​ក្បាលដ​ល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារប្រ​​កៀកប​ន្ទាត់​ក្រ​ចំ​នួន​១០​០​គ្រួសារ​ ដែលនៅ​តាម​ឃុំ​ព្រំ​ដែន​ស្រុក​យ៉ាង​ថាញ់​។ ទម្រង់​ទាំង​នេះ​មាន​ភាព​ជាក់​ស្តែង​ណាស់​ បាន​បង្ហាញ​ពី​ស្មារ​តី​​សហ​គមន៍​ខ្ពស់​និង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ជូន​មា​មីង​។

ទន្ទឹម​នឹង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ការ​ងារ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ កម្ម​វិធី​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ក៏បា​ន​អង្គ​ភាព​កង​ទ័ព​បោះ​ជំ​រំ​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ យក​ចិត្តទុ​ក​ដាក់​​យ៉ាង​ខ្លាំង​ផង​ដែរ​។ ចាប់​ពីឆ្នាំ២០០៧ មក​ទល់​ពេល​នេះ​ បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែ​ន​ខេត្ត​គៀង​យ៉ាង បាន​ចលនា​ ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​រាប់​រយខ្ន​ង​ជូន​ដល់​មា​មីងក្រី​​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​។ ក្រៅ​ពី​ឧបត្ថម្ភ​ប្រ​ជា​ជន​នៅ​លើភូមិ​សាស្រ្ត​ស្រុក​​យ៉ាង​ថាញ់ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ហាតៀង​នៅ​ទាំង​ឧបត្ថម្ភ​សិស្ស​កម្ពុជា​ដែល​មាន​ស្ថាន​ភាព​លំ​បាក​២​នាក់​ ពីកម្មវិ​​ធី​ជួយ​ជំ​រុញ​ប្អូន​ៗ​ទៅ​សា​លា​រៀន​ ឆ្លង​តាម​រយៈ​អង្គ​ភាព​​មិត្ត​។ នេះ​គឺ​ជា​កម្ម​វិ​ធី​មាន​អត្ថ​ន័យ​ធំធេង​ រួម​ដំ​ណើរ​ជាមួ​យ​នឹង​​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​។ ប្អូន​ៗ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កម្ម​វិ​ធី​ជា​មួយ​ប្រាក់​៥០០​.០០០​ដុង​/ខែ​ រ​ហូត​ដល់​រៀន​​ចប់​ថ្នាក់​ទី​១២។ ឆ្នាំ​នេះ ​កម្ម​វិធីនេះ​នឹង​បានអ​ង្គ​ភាព​ការ​ពារ​ព្រំ​ដែន​ទទួល​ឧបត្ថម្ភ​ប្អូនៗ​​ចំ​នួន​១១០​នាក់​ ក្នុង​នោះ មាន​ប្អូន​ៗ​​នៃ​ប្រ​ទេស​ជា​មិត្ត​កម្ពុជា​ចំនួន​១០​នាក់​។

វរ​សេនីយ៍​ឯក វ៉​ហ្វាង​ក្វឹង ស្នង​ការ​ន​យោ​បាយរ​ង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ឲ្យ​ដឹង​៖ ស​កម្ម​ភាព​ឧបត្ថម្ភ​មា​មី​ង​ខ្មែរ​ក្រី​ក្រ​លើភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែនមា​ន​អត្ថ​ន័យ​ធំ​ធេង​ខ្លាំង​ណាស់​។ ពី​ព្រោះ​ជីវ​ភាព​របស់​មា​មីងភា​គ​ច្រើន​នៅ​ជួប​លំ​បាក​ខ្លាំង​។ ឆ្លង​តាម​រយៈ​ការ​ឧបត្ថម្ភ​ ឃើញ​ថា​មា​មីង​មាន​សេច​ក្តី​ត្រេក​អរ​ និង​ស​កម្ម​ចូល​រួម​សក​ម្ម​ភាព​សង្គម​នៅ​ភូមិ​ភាគ​ ព្រួត​ដៃ​គ្នា​រក្សា​តំ​បន់​ព្រំដែ​ន​របស់​មាតុ​ភូមិ​៕

ឡេ​ស៊ាង​-វិមា​ន​

 

 

ចែករំលែកអត្ថបទ