កីឡា - ទេសចរណ៍ ទេសចរណ៍

14/05/2019 - 13:58

មណ្ឌល​អេ​កូ​ទេស​ចរណ៍​ Sala

មណ្ឌល​អេ​កូ​ទេស​ចរណ៍​Sala ទើប​បើក​ដំ​ណើរ​ការ​​ត្រៀម​ទ​ទួលស្វា​គមន៍​ក្រុម​ភ្ញៀវ​មាន​ចំ​នួន​ច្រើន​ប្រ​មាណ​៥០០​ដល់​១០០០​នាក់​។ នេះជា​រម​ណី​យដ្ឋាន​ទេស​ចរណ៍​បៃ​តង​ ដោយ​រំ​ពឹង​ថា ជា​ចំ​ណុច​ថ្មី​មួយ​នៅ​លើ​ផែន​ទី​ទេស​ចរណ៍​របស់​ខេត្ត​វិញ​ឡុង​និ​យាយ​ដោយ​ឡែក និង​វាល​រាប​ទន្លេ​​គឺវ​ឡុង​និ​យាយ​រួម​។

ទិដ្ឋ​ភាព​ទាំង​មូល​នៃ​មណ្ឌល​អេកូ​ទេស​ចរណ៍​ Sala​។

ឋិត​នៅ​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​វិញ​ឡុង ​ប្រ​ហែល​២៥​គី​ឡូ​ម៉ែត្រ​ មណ្ឌល​អេ​កូ​ទេស​ចរណ៍ ​Sala មាន​ផ្ទៃ​ដី​ប្រ​មាណ​២០​​ហិក​តា ឋិត​នៅលើ​ភូមិ​សាស្រ្ត​ឃុំ​ថាញ់​ទ្រុង​ ស្រុក​តាម​ប៊ិញ​ មាន​កម្រិត​ទុន​វិ​និ​យោគ​ជាង​៤០​ពាន់​​លាន​ដុង​ ដោយ​មាន​សំ​ណង់​ជា​ច្រើន​ នាំ​មក​នូវ​ស​កម្មភាព​ឆ្លង​កាត់​ពិ​សោធន៍​យ៉ាង​ជក់​ចិត្ត​នៃ​តំ​បន់​ជន​បទ​ណា​ម​បូ​។

ចំ​ណុច​លេច​ធ្លោ​នៅ​មណ្ឌល​ទេស​ចរណ៍​ គឺ​មាន​មណ្ឌល​លេង​កម្សាន្ត​ចំ​នួន​២៖​ Sala Farm និង​ Sala Amazing។ Sala Farm មាន​ទំ​ហំ​ផ្ទៃ​ដី ៥​ហិក​តា ត្រូវ​បាន​រចនា​ប្លង់​ដូច​ជា​ក​សិ​ដ្ឋាន​ មាន​វាល​ស្រែ​ ស្រះ​ត្រី​ ចម្ការ​បន្លែ​ ទ្រុង​ក្រោល​ចិញ្ចឹម​​​សត្វ និង​បណ្ដុំ​ទី​ធ្លា​លេង​ល្បែង​ប្រ​ជា​ប្រិយ​។ Sala Amazing ត្រូវ​បាន​វិ​និ​យោគ​តាម​ទិស​ដៅ​​ទំ​​នើប​ បង្កបរិ​យា​កាស​ខុស​ប្លែក​ទាំង​ស្រុង​ពី​ Sala Farm។ នៅ​ទី​នេះ​មាន​ប្រ​ព័ន្ធ​ស្រះ​សម្រាប់​​ងូត​ទឹក​ ប្រ​ណាំង​ទូក​ ចាត់​តាំង​លេង​កម្សាន្ត​ ជា​​លក្ខណៈស​មូ​ហ​ភាព​។ ជា​ពិ​សេស​ មណ្ឌល​ Sala Amazing នៅ​ទាំង​មានព្រ​លាន​កី​ឡា​វាយ​​កូន​គោល​យ៉ាង​ជក់​ចិត្ត​ទៀត​ផង​ - ព្រ​លាន​កី​ឡា​​វាយ​កូន​គោល​នៅ​លើ​ស្រះ ​បង្ក​ជា​ចំ​ណុច​ថ្មី​ ប្លែក​សម្រាប់​ភ្ញៀវ​ទេស​ចរ​។ ប្រ​ព័ន្ធ​ផ្ទះ​សម្រាក​​លម្ហែ​កាយ​ ត្រូវ​បាន​សាង​សង់​ពាស​ពេញ​ក្នុង​មណ្ឌល​អេកូ​ទេស​ចរណ៍​ បង្ក​លក្ខណ​សម្បត្តិ​ជូន​ភ្ញៀវ​ទេស​ចរ​អាច​សម្រាក​សម្រាន្ត​ ឬ​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ស​កម្ម​ភាព​ក្រុម​ជា​ដើម​។ នៅ​មណ្ឌល​ទេស​ចរណ៍​ ថែម​ទាំង​មាន​មណ្ឌល​ ដើរ​ទស្ស​នា​កម្សាន្ត​ មាន​ដូច​អា​គារ​ដាក់​តាំង​​ឧប​ករណ៍​ក​សិ​កម្ម​បុ​រា​ណ​ មណ្ឌល​ចម្ការ​ផ្លែ​ឈើផ្ដល់​ផ​លា​នុ​ផល​ខួប​ឆ្នាំ​ មណ្ឌល​ស្ទូច​ត្រី​ កម្សាន្ត។​ល។ ដែល​សម​ស្រប​ជា​មួយ​នឹង​ស​កម្ម​​ភាព​ជា​ក្រុម​ ។

ជា​មួយ​នឹង​កម្រិត​តម្លៃ​សំ​បុត្រ​ចូល​ទស្ស​នា​​កម្សាន្ត​៦០.០០០​ដុង​/នាក់​ ភ្ញៀវ​ទេស​ចរ​អាច​រួម​ជា ​មួយ​សាច់​ញាតិ​ និង​មិត្ត​ភក្តិ​ឆ្លង​កាត់​បទ​ពិ​​សោធន៍​ លេង​កម្សាន្ត​ប្រ​កប​ដោយ​ផា​សុក​ភាព​ នៅ​មណ្ឌល​អេ​​កូទេស​ចរណ៍​Sala ក្នុង​រ​ដូវ​វិស្ស​ម​កាល​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​​រាយ អម​ដោយ​លំ​ហ​បៃ​តង​ដែល​ដិត​ដាម​ដោយ​​លក្ខណៈ​ ជីវ​ភាព​នៅ​ភូមិ​ភាគ​ខាង​លិច​៕

អាយ​ឡាម​-ប្រែ​សម្រួល​៖ ថាច់​ធី​ 

ចែករំលែកអត្ថបទ