14/05/2019 - 10:38

សុក​ត្រាំង​៖

គ្រប់​ជន​ជាតិ​សាម​គ្គី​ ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន ស​មា​ហ​រណ​កម្ម​ និង​អភិ​វឌ្ឍន៍​

នោះ​គឺ​ជា​ប​ធាន​បទ​នៃ​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​លើក​ទី​៣ ឆ្នាំ​២០១៩ របស់​ខេត្ត​សុក​ត្រាំង​ ទើប​បាន​គណៈ​ចាត់​តាំង​ម​ហា​សន្និ​បាត​អនុ​ម​តិ​នៅ​រសៀល​ថ្ងៃ​​២២ ខែ​មេ​សា​ ឆ្នាំ​២០១៩។​ តាម​ផែន​ការ​ម​ហា​សន្និ​បាត​តំ​ណាង​​បណ្តា​ជន​ជាតិ​ភាគ​តិច​​ថ្នាក់​​ស្រុកនឹង​ប្រ​ព្រឹត្ត​ឡើង​ចុង​ខែ​ឧស​ភា​ និង​ដើម​ខែ​មិ​ថុ​នា​ ចំ​ណែក​ថ្នាក់​ខេត្ត​នឹងប្រ​ព្រឹត្ត​ឡើង​ក្នុង​ខែ​វិច្ឆិ​កា​ ឆ្នាំ​២០១៩។ ក្នុង​នោះ ជ្រើស​យក​ស្រុក​ត្រឹង​ដេ​ជា​ស្រុក​ចាត់​តាំង​​   ម​ហា​សន្និ​បាត​គំ​រូ​ ដើម្បី​ដក​បទ​ពិ​សោធន៍​រៀប​ចំ​ម​ហា​សន្និ​បាត​ ជា​​​ទូ​ទៅ​នៅ​តាម​ស្រុក​ឯ​ទៀត​។

ទិដ្ឋ​ភាព​​ក្នុង​អង្គ​ប្រ​ជុំ​នៃ​គណៈ​ចាត់​តាំង​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​។

ម​ហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​លើក​ទី​៣ ឆ្នាំ២០​១៩​ សំ​ដៅ​កំ​ណត់​ច្បាស់​នូវ​គោល​មា​គ៌ា​មិន​ងាក​រេ​របស់​បក្ស​និង​រដ្ឋ​ ស្ដី​ពី​​បញ្ហា​ជន​ជាតិ​និង​ម​ហា​សាម​គ្គី​ជន​ជាតិ​ក្នុង​រាល់​ដំ​ណាក់​កាល​ប​ដិ​វត្តន៍​។​ បន្ត​ការ​អះ​អាង​និង​កត់​សម្គាល់​​ស្នា​ដៃ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ជន​រួម​ជាតិ​ភាគ​តិច​​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់​ខេត្ត​។ ឆ្លង​តាម​រយៈ​នៃ​ម​ហា​សន្និ​បាត​ សំ​ដៅ​​វាយ​តម្លៃ​សមិទ្ធ​ផល​ លទ្ធ​ផល​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​ គោល​​ន​យោ​បាយ​ជន​ជាតិ​ អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ក​សាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​២០១៤-​២០១៩។​ ទន្ទឹម​នឹង​នោះ លើក​សរ​សើរ​ និង​ជូន​រង្វាន់​ស​មូ​ហ​ភាព​ បុគ្គល​ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ដំ​ណាក់​កាល​ផ្លាស់​ថ្មី​ ស​មា​ហ​រណ​កម្ម​និង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​; ដាស់​ភ្ងោក​ទឹក​ចិត្ត​មោ​ទន​ភាព​ ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន​ ពង្រីក​កម្លាំង​​ម​ហា​សាម​គ្គី​ជន​ជាតិ​ ដើម្បី​ទិស​ដៅ​ប្រ​ជា​ជន​ធ្វើ​មាន​ ប្រ​ទេស​​រុង​រឿង​ ប្រ​ជា​ធិប​តេយ្យ​ សម​ភាព​ អារ្យ​ធម៌​។

ក្នុង​អង្គ​ប្រ​ជុំ​ លោក​ង៉ោ​ហ៊ុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​ម​ហា​សន្និ​បាត​ បាន​ឯក​ភាព​​ខ្ពស់​ចំ​ពោះ​ផែន​ការ​អ្នក​តំ​ណាង​ចូល​រួម​គឺ​២៥០​នាក់​។ ទន្ទឹម​នឹង​នោះ លោក​បាន​ស្នើដល់​ស​មា​ជិក​ក្នុង​គណៈ​ចាត់​តាំង​ គប្បី​សហ​ការ​ស្អិត​ល្មួត​ បែង​ចែក​ភារ​កិច្ច​ជាក់​ស្ដែង​ ច្បាស់​លាស់​​ជូន​ដល់​ស​មា​ជិក​។ ជា​ពិ​សេស​ ឯក​សារម​ហា​សន្និ​បាត​ត្រូវ​​ក​សាង​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​ភូមិ​ភាគ​ និង​មាន​បទ​យក​ការណ៍​ឆ្លុះ​បញ្ចាំង​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​របស់​​ខេត្ត ការងា​រ​ខាង​បុគ្គ​លិក​ ជូន​រង្វាន់​ត្រូវ​ចំ​បុគ្គល ​ត្រូវ​ចំ​ការ​​ងារ​។ល។ ដើម្បី​រួម​ចំ​ណែក​ជោគ​ជ័យ​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​លើក​ទី​៣​ ឆ្នាំ​២០១៩​៕

យ្វី​អាញ់​ - ថាច់​ធី

 

ចែករំលែកអត្ថបទ