សមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អញ្ជើញចូលរួមនិងថ្លែងយោយល់នៅក្នុងកិច្ចប្រជុំនៃគណៈចាត់តាំងមហាសន្និបាតតំណាងជនជាតិភាគតិចខេត្តបាកលីវ លើកទី III ឆ្នាំ២០១៩។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ
ថ្លែងយោបល់ចង្អុលការក្នុងអង្គប្រជុំ។
ក្នុងកិច្ចប្រជុំ សមមិត្តត្រឹងហ្វាងយ៉ៀង ប្រធានគណៈជនជាតិនិងសាសនា អនុប្រធានគណៈប្រចាំការមហាសន្និបាត បានជូនរបាយការណ៍ពីផែនការចាត់តាំងមហាសន្និបាត។ តាមរយៈនោះ មហាសន្និបាតគឺឱកាសដើម្បីផ្ដល់កិត្តិយស ស្ងើចសរសើរនិងជូនរង្វាន់ដល់សមូហភាព បុគ្គលគំរូជឿនលឿនក្នុងជនរួមជាតិភាគតិច សម័យធ្វើសមាហរណកម្មនិង អភិវឌ្ឍប្រទេសដំណាក់កាល២០០៩-២០១៩ វាយតម្លៃពីស្នាដៃនិងលទ្ធផលនៃការអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសាងជនបទថ្មីដំណាក់កាល២០១៤-២០១៩ បោះឆ្នោតជ្រើសគណៈប្រតិភូតំណាងចូលរួមមហាសន្និបាតតំណាងជនជាតិភាគតិចវៀតណាមទូទាំងប្រទេស លើកទីII ឆ្នាំ២០២០។
សមាជិកគណៈចាត់តាំងប្រមូលផ្តុំពិភាក្សាអំពីពេលវេលា និងជ្រើសយកស្រុកវិញឡើយជាភូមិភាគចាត់តាំងមហាសន្និបាតគំរូ ដើម្បីដកបទពិសោធន៍សម្រាប់ស្រុកផ្សេងៗ។ មហាសន្និបាតតំណាងជនជាតិភាគតិចខេត្តបាកលីវ តាមការគ្រោងទុកនឹងធ្វើក្នុងរយៈពេល២ថ្ងៃ ហើយសម្រេចរួចរាល់់មុនថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ សមាជិកគណៈចាត់តាំងឯកភាពខ្ពស់ក្នុងការជ្រើសតាំង អ្នកតំណាងចូលរួម ធានារចនាសម្ព័ន្ធតាមសមសភាពជនជាតិ កម្រិតអាយុភេទ វិស័យ មានគុណសម្បត្តិនយោបាយ សីលធម៌ល្អ មានប្រជាប្រិយភាពក្នុងសហគមន៍ មានការរួមចំណែកច្រើនក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការពារសន្តិសុខសណ្តាប់ធ្នាប់ រក្សាអត្តសញ្ញាណវប្បធម៌ និងសាមគ្គីទូទាំងជនជាតិ។ អត្រាអ្នកតំណាងចូលរួមជាស្រ្តីភេទ សម្រេចអប្បបរមា៣០%។
បន្ទាប់ពីស្តាប់គណៈចាត់តាំង ធ្វើរបាយការណ៍ពីផែនការនិងការផ្តល់មតិយោបល់របស់សមាជិកក្នុងអង្គប្រជុំ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ផ្តល់ព័ត៌មាន និងពន្យល់បន្ថែមនូវលក្ខនិ្តកៈមួយចំនួនក្នុងការងារចាត់តាំងមហាសន្និបាតដែលភូមិភាគនៅមានភាពប្រទាំងប្រទើស។ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ សង្ឃឹមថា បង្អែកលើភារកិច្ចជាក់ស្តែងដែលប្រគល់ជូនស្ថាប័ន គណៈ ផ្នែកជាសមាជិកគណៈចាត់តាំងមហាសន្និបាត គប្បីផ្តុំកម្លាំងអនុវត្តភារកិច្ច ធានាត្រូវតាមផែនការដាក់ចេញ ដើម្បីចាត់តាំងមហាសន្និបាតជោគជ័យ មានទ្រង់ទ្រាយសមស្រប ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព បង្កបាននូវសម្ទុះយ៉ាងពុះពោរនិងមោទនភាព ក្នុងមជ្ឈដ្ឋានប្រជាជន៕
យោងៈ កាសែតជនជាតិនិងអភិវឌ្ឍន៍-ប្រែៈ មុនី