សាកលវិទ្យាល័យកឹងធើ ទើបចាត់តាំងរាត្រីសមោសរដោះដូរវប្បធម៌-សិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៩ សម្រាប់និស្សិតជនរួមជាតិខ្មែរកំពុងរៀនសូត្រនៅលើភូមិសាស្រ្តក្រុងកឹងធើ។ នៅក្នុងរាត្រីសមោសរនេះ ប្អូនៗនិស្សិតបានស្ដាប់លិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក ផ្ញើជូនជនរួមជាតិខ្មែរ ប្រសិទ្ធពរឆ្នាំថ្មីរបស់គណៈជនជាតិក្រុងកឹងធើ ប្រសិទ្ធពរឆ្នាំថ្មីរបស់សាកលវិទ្យាធិការនៃសាលកវិទ្យាល័យកឹងធើ។ល។ សមោសរនេះ ប្រព្រឹត្តឡើងក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាលដោយមានកម្មវិធីសិល្បៈ ពៃណី សកម្មភាពសមូហភាព ដូចជា៖ អុជភ្លើងគប់ជំរំ ច្រៀង រាំជាលក្ខណៈប្រពៃណីខ្មែរជាដើម។ ជួយឲ្យនិស្សិតជនរួមជាតិខ្មែរ មានឱកាសបានជួបជុំ រឹតបន្តឹងចំណងសាមគ្គី ជិតស្និទ្ធ។
ឈុតសម្តែងសិល្បៈនៅរាត្រីសមោសរ។ រូប៖ ត្រុងខាញ់
បច្ចុប្បន្ន សាកលវិទ្យាល័យកឹងធើមាននិស្សិតជនជាតិ១.៥១០នាក់។ ឆ្នាំសិក្សា២០១៨-២០១៩ សាលាបានផ្ដល់អាហារូបករណ៍ លើកទឹកចិត្តដល់និស្សិត៤៧នាក់ ផ្ដល់អាហារូបករណ៍ ហិរញ្ញប្បទានដល់និស្សិត៦៥នាក់ កាត់បន្ថយថ្លៃសិក្សា១០០% ដល់និស្សិត១៨០នាក់ កាត់បន្ថយថ្លៃសិក្សា៧០%ដល់និស្សិត១.១៣៤នាក់ និងឧបត្ថម្ភថវិកាសម្រាប់សិក្សាដល់និស្សិត១៦៧នាក់។ល។ ស្មារតីរៀនសូត្រ ចូលរួមនូវសកម្មភាពសិក្សាស្រាវ ជ្រាវវិទ្យាសាស្រ្ត និងចលនាវប្បធម៌សិល្បៈ កីឡាអប់រំកាយរបស់ប្អូនៗបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំសិក្សា ២០១៨-២០១៩ និស្សិតជនរួមជាតិខ្មែរជាច្រើនសម្រេចបានស្នាដៃឆ្នើមក្នុងសកម្មភាពសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត សំណង់វិទ្យាសាស្រ្តមួយចំនួនបានអនុវត្តទៅក្នុងជីវភាពរស់នៅ។ល។ និស្សិតជនរួមជាតិខ្មែរជាច្រើនសកម្មចូលរួមក្នុងពិធីប្រឡង ចលនាសកម្មភាពវប្បធម៌ សិល្បៈ កីឡា ល្បែងប្រជាប្រិយ ក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា សកម្មភាព “វិស្សមកាលបៃតង” “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” ការប្រឡងអូឡាំពិក ផ្នែកវិទ្យាសាស្រ្តនយោបាយ និងសតិអារម្មណ៍ហូជីមិញ។ល។ អាស្រ័យសម្ព័ន្ធយុវជនក្រុងកឹងធើ សម្ព័ន្ធយុវជនសាកលវិទ្យាល័យកឹងធើរៀបចំឡើង។ ឆ្លងតាមរយៈនោះ រួមចំណែករឹតបន្តឹងចំណងសាមគ្គី ស្រឡាញ់រាប់អានគ្នារវាងបណ្ដាជនជាតិក្នុងបរិស្ថានគរុកោសល្យ៕
ត្វឹងខា-វិមាន