ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2019 - 15:45

បេក្ខ​ស​មណ​សិស្ស​៥៥​អង្គ​ប្រ​ឡង​យក​សញ្ញា​ប័ត្រ​បា​លី​រង​

ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិខេត្ត​សុក​ត្រាំង បាន​ស​ហ​ការ​ជា​មួយ​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ពិ​ធី​ប្រ​ឡង​បញ្ចប់​ថ្នាក់​បា​លី​រង​ ឆ្នាំ​សិក្សា​២០១៨​-២០១​៩​ នា​មណ្ឌល​ប្រ​ឡង​វត្ត​​ពោធិ​សត្ថា​រាម​ សង្កាត់​៧​ ក្រុង​សុក​ត្រាំង​។

ប្រ​គេន​រង្វាន់​ដល់​បេក្ខ​សម​ណសិស្ស​៦​អង្គ​ដែល​ទ​ទួល​លទ្ធ​ផល​ឆ្នើម​បំ​ផុត​។

ក្នុង​​​ការ​ប្រ​ឡង​យក​សញ្ញា​ប័ត្រ​បា​លី​រង​ឆ្នាំ​នេះ​ មាន​បេក្ខ​សម​ណ​សិស្ស​៥៥​អង្គ​មក​ពី​វត្ត​នា​នា​ក្នុង​ខេត្ត​។ វិញ្ញា​សា​ប្រ​ឡង​ រួម​មាន​៖ ធម្ម​បទ​អដ្ឋ​ក​ថា​  វេយ្យា​ករណ៍​បា​លី​ សរ​សេរ​តាម​អាន​ វេយ្យា​ករណ៍​ខ្មែរ​ ពុទ្ធ​ប្រ​វត្តិ​ គណិត​វិ​ទ្យា​ និង​ភា​សា​វៀត​។ លទ្ធ​ផល​ មាន​បេក្ខ​សម​ណ​សិស្ស​ប្រ​ឡង​ជាប់​៥១​អង្គ​ស្រូប​ អត្រា​៩២,៥​%។ តាមថេ​រ​ដី​កា​ព្រះ​ឧបជ្ឈាយ៍​ តាំង​ណោ ​ប្រ​ធាន​គណៈ​អ​ភិ​បាល​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​ អ​នុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សា​ម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ពិ​ធី​ប្រ​ឡង​សំ​ដៅ​វាយ​តម្លៃ​ពី​លទ្ធ​ផល​សិក្សា​របស់​បេក្ខ​​សមណ​សិស្ស​គ្រប់​អង្គ​ បន្ទាប់​ពី​សិក្សា​ថ្នាក់​បា​លី​អស់​រយៈ​កាល​៣​ឆ្នាំ​ នៅ​តាម​វ​ត្ត​នា​នា​ក្នុង​ខេត្ត​។  ទន្ទឹម​នឹង​នោះ​  ជួយ​ដល់​សមណ​សិស្ស​មាន​គ្រប់​លក្ខណៈ​បន្ត​ការ​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ក្នុង​ឆ្នាំ​សិក្សា​​ខាង​មុខ​។

គណៈ​កម្ម​ការ​រៀប​ចំ​ពិ​ធី​ប្រ​ឡង​ បាន​ប្រ​គេន​រង្វាន់​ដល់​បេក្ខ​សមណ​សិស្ស​ ដែល​ទ​ទួល​បាន​លទ្ធ​ផល​ឆ្នើម​បំ​ផុត​ចំ​នួន​៦​អង្គ​៕

​               លីធាន-លី​សៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បេក្ខ​សមណ​សិស្ស​