កាលពីថ្ងៃទី២២ ខែមីនា ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹង ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ឃួនសុដារី អនុប្រធានទី២រដ្ឋសភាកម្ពុជា បានមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹង ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ
ឃួនសុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា។
ប្រធានរដ្ឋនៃសភា ង្វៀនធីគីមង៉ឹង បានបញ្ជាក់៖ នៅពេលខាងមុខ រដ្ឋសភាប្រទេសទាំងពីរ នឹងដោះដូរបទពិសោធន៍ក្នុងការបង្កើតច្បាប់ ក៏ដូចជាដោះដូរបទពិសោធន៍ដំណើរការរវាងសមាជិកសភាវ័យក្មេង បង្កើនទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំង២។
អនុប្រធានទីពីរនៃរដ្ឋសភាកម្ពុជា ឯកភាពនឹងសំណើរបស់ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹង ស្តីពីការងារ ដែលរដ្ឋសភាកម្ពុជា បន្តការបង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីមាមីងដើមកំណើតវៀតនៅកម្ពុជានឹងនរចិត្តធ្វើការរកស៊ីនិងរស់នៅធានាសិទ្ធិស្របច្បាប់ រួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា ជាស្ពានតភ្ជាប់នៃចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ គាំទ្រចំពោះលទ្ធផលដែលសម្រេចបានក្នុងការងារ បោះបង្គោលព្រំដែនដីគោករវាងប្រទេសទាំងពីរ សម្រេចប្រមាណ៨៤%។ ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹង បញ្ជាក់៖ ភាគីទាំងពីរគប្បីបន្តការជំរុញការងារនេះ ដើម្បីឆាប់បានសម្រេចរួចរាល់៕
យោងៈ vtv.vn-មុនី