ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/03/2019 - 09:34

សុក​ត្រាំង​៖

យោធ​ភូមិ​ភាគ​៩​ បើក​វគ្គ​បណ្តុះ​បណ្តា​ល​អក្សរ​ខ្មែរ​

បញ្ជា​ការ​ដ្ឋាន​យោ​ធ​ភូមិ​ភាគ​៩ បាន​ស​ហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌលភា​សា​បរ​ទេស​-ព័ត៌​​មាន​វិ​ទ្យា​ Victory​ (សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​) រៀប​ចំបើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​៤​ថ្នាក់​ នៅ​តាម​អង្គ​ភាព​លើ​ភូមិ​សាស្រ្ត​ខេត្តអាង​យ៉ាង​ តៀន​យ៉ាង​ សុក​ត្រាំង​ និង​ក្រុង​កឹង​ធើ។​

ទិដ្ឋ​​ភាព​​នៃ​​​ពិ​​ធី​​បើក​​វ​គ្គ​​បណ្តុះ​​បណ្តាល​​។

ក្នុង​អំ​ឡុង​មួយ​ឆ្នាំ​ កម្មា​ភិ​បាល​កំ​ពុង​បម្រើ​ការ​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩​ចំ​នួន​១៦០​រូប​ នឹង​បាន​បំ​ប៉ន​នូវ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ រួម​មាន​៖ វាក្យ​ស័ព្ទ​ វេយ្យា​ករណ៍​ ជីវ​ភាព​វប្ប​ធម៌​ និង​ទំ​នៀម​ទម្លាប់​របស់ជន​រួម​ជាតិ​ខ្មែរ​។ល។ តាម​រយៈ​ការ​ស្តាប់ និ​យាយ​ និង​អំ​ណាន​ ផ្តោតសំ​ខាន់​ខាង​បំ​ណិន​ប្រា​ស្រ័យ​ទាក់​ទង​។ ឧត្តម​សេនីយ៍​ត្រី ង្វៀន​វ៉ាន់​​ហ្គូវ ស្នង​ការ​ន​យោ​បាយ​យោធ​ភូមិ​ភាគ​៩ បាន​សំ​ណូម​ពរ​ដល់​សិក្ខា​កាមទាំង​អស់ ​គប្បី​ខ្នះ​ខ្នែង​រៀន​សូត្រ​ លត់​ដំ​ ខិត​​ខំ​ធ្វើ​យ៉ាង​ណា​សម្រេច​លទ្ធ​ផល​១០០​% ដើម្បី​គ្រប់​លក្ខណៈ​ទ​ទួល​វិញ្ញា​បន​ប័ត្រ​ ក្នុង​នោះ មាន​សិក្ខាកាម​៧៥​% សម្រេច​និទ្ទេស​ពូ​កែ។​ នេះ​គឺ​ជា​ឱ​កាសដើម្បី​កង​ជួរ​កម្មា​ភិ​បាល​បង្កើន​ស​មត្ថ​ភាព​ បំ​ណិន​ក្នុង​ការ​ងារ​ប្រ​ជា​ចលនា​នៅ​តំ​បន់ជន​រួមជាតិ​ខ្មែរ​ រួម​ចំ​ណែក​ក​សាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ៕

គៀង​យ៉ាង​-លី​សៀ

 

 

ចែករំលែកអត្ថបទ