ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/03/2019 - 07:12

ត្រៀម​ជា​ស្រេច​សម្រាប់​ពិ​ធី​ជួប​ជុំ​តំ​ណាង​ជា​ជន​ជាតិ​ខ្មែរ​ឆ្នើម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

នៅ​ទី​ស្តី​ការ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ដោ​វ៉ាន់​ចៀន​ ជាអ​ធិប​តី​ភាព​នៃ​កិច្ច​ប្រជុំ​អនុ​ម័តិ​លើ​ផែន​ការ​  ​ពិ​ធី​ជួប​ជុំ​តំ​ណាង​ជន​ជាតិ​ខ្មែរ​ឆ្នើម​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០១៩។​

ទិដ្ឋ​ភាព​នៃ​ពិ​ធី​ប្រ​ជុំ​។

ថ្លែង​យោ​បល់​ស​រុប​សេច​ក្តី​នៃ​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ជន​ជាតិ​ ដោ​វ៉ាន់​ចៀន​ បាន​ឯក​ភាព​អនុ​ម័តិ​លើ​​គោល​ការណ៍​  ផែន​ការ​ពិ​ធី​​ជួប​ជុំ​តំ​ណាង​ជន​ជាតិ​ខ្មែរ​ឆ្នើម​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នៅ​ថ្ងៃ​ទី​៦ ខែ​មេ​សា​ ឆ្នាំ​២០១៩ នៅ​ក្រុង​កឹង​ធើ​។ ទន្ទឹម​នឹ​ងនោះ​ រដ្ឋ​មន្រ្តី​ ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​ជន​ជាតិ​ បាន​ស្នើ​ដល់​សម​មិត្ត​ទាំង​ឡាយ​ដែល​ទ​ទួល​ភារ​កិច្ច​ គប្បី​ប្រ​កាសជា​ធរ​មាន​ឲ្យ​បាន​ឆាប់​នូវ​ផែន​ការ​ លិ​ខិត​អញ្ជើញ​  រៀប​ចំ​ប្រ​ជុំគ​ណៈ​កម្ម​ការ​ចាត់​តាំង​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ពិ​ធី​​ជួប​ជុំ ធា​នា​ប្រ​កប​ដោយ​ភាព​ឱ​ឡា​រិក​ អ​ធិក​អធម​ សប្បាយ​ រីក​រាយ​ និង​ប្រិត​សំចៃ​។​ សំ​ណូម​ពរ​ដល់​នា​យក​ដ្ឋាន​ អង្គ​ភាព​​នានា ដែល​ពាក់​ព័ន្ធ​ ស​ហ​ការ​រៀប​ចំ​ពិ​ធី​ជួប​ជុំ​ឲ្យ​បាន​ល្អ​ ដោយ​​ផ្អែក​លើ​មូល​ដ្ឋាន​មុខ​ងារ​ ភារ​កិច្ចដែល​ខ្លួន​ទទួល​បន្ទុក​។ ម្យ៉ាង​ទៀត​ រដ្ឋ​មន្រ្តី​ ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ក៏​បាន​ក្រើន​រំ​លឹក​ចំ​ពោះ​ការ​អញ្ជើញ​តំ​ណាង​ចូល​រួម​ ដោយ​ធា​នា​រចនា​​សម្ព័ន្ធ​និង​សមា​ស​ភាព​។ ប្រា​រព្ធ​ធ្វើ​នូវ​ពិ​ធី​មួយ​ចំ​នួន​យ៉ាង​ត្រឹម​ត្រូវ​ ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​នៅ​ពិ​ធី​​ជួប​ជុំ​នេះ​។ល។​

ពិ​ធី​ជួប​ជុំ​នេះ ​គោល​បំ​ណង​ដើម្បី​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក៏​ដូច​ជា​ជំ​រុញ​ទឹក​ចិត្ត​ជន​​រួម​ជាតិ​ និង​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​គណៈ​ម​ហា​និ​កាយ​ខ្មែរ​ គ្រប់​ព្រះ​អង្គ​ផង​ដែរ​។ នេះ​គឺជា​ឱ​កាស​ដែល​ជួប​ជុំ​អ្នក​តំ​ណាង​ យុទ្ធ​ជន​ អ្នក​មុខ​អ្នក​ការ​ អ្នក​មានប្រ​ជា​ប្រិយ​ភាព​ សិស្ស​ និស្សិត​ គ្រួ​សារ​គោល​ន​យោ​បាយ​ កម្មា​ភិ​បាល​ចូល​និវត្តន៍​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​​ ផ្សារ​ភ្ជាប់​នឹង​ស​កម្ម​ភាព​ផ្សព្វ​ផ្សាយ​ រួម​ជា​មួយ​ការ​អនុ​វត្ត​គោល​ការណ៍​ គោល​ន​យោ​បាយ​ជន​ជាតិ​ សាសនា​របស់​បក្ស​ រដ្ឋ​។ ឆ្លង​តាម​រយៈ​នោះ​ ស្តាប់​មតិ​របស់​​ជន​រួម​ជាតិ​និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ព្រះ​អង្គ​ ជំ​រុញ​ទឹក​ចិត្ត​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ កម្មាភិ​បាល ​យុទ្ធ​ជន​និង​អ្នក​មុខ​អ្នក​ការ​​ជា​ដើម​។ ក្រៅ​ពី​នេះ​ ពិ​ធី​ជួប​ជុំ​គឺ​ជា​ឱកាស​ដើម្បី​សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​គ្រប់​ថ្នាក់​ ​គ្រប់ផ្នែក​ ចំ​ពោះ​ការ​អភិ​វឌ្ឍ​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ព្រះ​ពុទ្ធ​សាសនា​គណៈម​ហា​និ​កាយ​ខ្មែរ​ ញុាំ​ង​ឲ្យ​បរិ​យា​កាស​សប្បាយ​រីក​រាយ​ ដើម្បី​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​៕

យោង​៖  http://cema.gov.vn​   ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ