11/03/2019 - 16:02

ផ្ដល់​ព័ត៌​មាន​ ផ្សព្វផ្សាយអំ​ពី​ជន​ជាតិ​ សាស​នា

កម្មា​ភិបាល​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ចែក​ជូន​ឯក​សារផ្សព្វ​ផ្សាយ​អំ​ពី​សុ​វត្ថិ​ភាព​ចរា​ចរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិភាគ​តិច​។ រូប​ថត៖ ង៉ុក​ក្វៀង​

តាម​គម្រោង​ ដើម្បី​ផ្ដល់​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​​អំ​ពី​ជន​ជាតិ​ សាស​នា​ ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​​ភាព នោះ​គឺ​បំ​ប៉ន​​ហ្វឹក​ហ្វឺន​ចំ​ណេះ​ដឹង​ បំ​ណិន​ វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ផ្សព្វ​ផ្សាយអំ​ពី​ជន​ជាតិ​ សាស​នា។​ មុខ​សញ្ញា​បាន​បំ​ប៉ន​ ហ្វឹក​ហ្វឺនគឺ​​កម្មា​ភិ​បាលបំ​ពេញ​ការ​ងារ​ជនជាតិ​ កម្មា​ភិ​បាល​​បំ​ពេញ​ការ​ងារ​សាសនា​ អ្នក​យកព័ត៌​មាន​ អ្នក​រៀប​រៀង​របស់​ស្ថា​ប័ន​សារព័ត៌​មាន​ កម្មា​ភិ​​បាលផ្ដល់​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន​ តំ​បន់​ព្រំ​ដែន​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ប្រ​ធាន​​ភូមិ​នៅ​តំ​បន់​ជន​ជាតិភាគ​តិច​និង​តំ​បន់​ភ្នំ​ កម្មា​ភិ​បាលបំ​ពេញ​ការ​ងារ​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​របស់​អង្គ​ការ​ន​យោ​បាយ​-សង្គម​ អ្នក​មុខ​អ្នក​​ការ​សាសនា​ អ្នក​បួស​នៃ​អង្គ​ការ​សាសនា​ មគ្គុទេ្ទសក៍​ទេស​ចរណ៍​។ ភារ​កិច្ច​ផ្សេង​ៗ​ទៀត​ គម្រោង​នឹងផ្សព្វ​ផ្សាយ​ក​សាង​ប​ធាន​បទ​ ចង​ក្រង​ឯក​សារ​បម្រើ​ស​កម្ម​ភាព​ផ្នែកព័ត៌​មាន​ ផ្សព្វ​ផ្សាយ​អំ​ពី​ជន​ជាតិ​ សាស​នា​។ ក្រៅ​ពី​ផ្សព្វ​​ផ្សាយ​អំ​ពី​ជន​ជាតិ​ សាស​នា​ ប្រ​ពៃ​ណី​ប្រ​ជា​​ជាតិ​វៀត​ណាម​ តម្លៃ​នៃ​ជំ​នឿ​សាស​នា​ក្នុង​ជីវ​ភាព​សង្គម​ បង្កើន​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​ សាម​គ្គី​សាសនា​ក្នុង​បុព្វ​ហេតុ​ក​សាង​និង​ការ​ពារមាតុ​ភូមិ ក្នុងនោះ​ ផ្សព្វ​ផ្សាយគោល​ន​យោ​បាយ​ច្បាប់​និង​ប្រតិ​បត្តិ​គោល​ន​យោ​បាយ​​​ច្បាប់​អំ​ពី​ជនជាតិ​ ជំ​នឿ​ សាសនា​ ផ្សព្វ​ផ្សាយ​​អំ​ពីប្រ​ពៃ​​ណី​ ស្មារ​តី​ស្នេ​ហា​ជាតិ​របស់​ប្រ​ជា​ជាតិ​​វៀត​ណាម​ក្នុង​បុព្វហេតុ​ក​សាង​ការ​ពារ​មាតុ​ភូមិ​ ការ​ពារ​អធិប​តេយ្យ​ដែន​ដី ផ្សព្វ​ផ្សាយ​អំ​ពី​តម្លៃ​​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ប្រ​ជា​ជាតិ​វៀត​ណាម​ ពង្រីក​និង​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធ​ម៌​វៀត​ណាម​។ល។

​ចំ​​ពោះ​រូប​ភាព​ផ្សព្វ​ផ្សាយ​ ដំ​ណើរការ​ផ្ដល់​​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​លើ​​​ទំ​ព័រកា​សែត​ ទស្ស​នា​​វដ្ដី​ សារ​ព័ត៌​មាន​អេ​ឡិច​ត្រូ​និក​ បណ្តាញ​សង្គម​ និង​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ (រួម​មាន​ ផ​លិតផល​សារ​ព័ត៌​មាន​ ទស្ស​នា​វដ្ដី​បម្រើ​ជន​​ជាតិ​ភាគ​តិច​ បម្រើសាសនិក​ អ្នក​មុខ​អ្នក​ការ​ សាសនា​ អ្នក​បួសនៅ​តាម​អង្គ​ការ​សាស​នា​)​។ ទន្ទឹម​នឹង​នោះ​ រៀប​ចំស​កម្ម​ភាពស្វែង​យល់​អំ​ពី​ជន​ជាតិ​ តម្លៃ​របស់​សាស​នា​ក្នុង​សង្គម​ ឆ្លង​តាម​រយៈសិក្ខា​សា​លា ពិ​ធី​ប្រ​ឡង​ ពិ​គ្រោះ​​ច្បាប់​ ឃោស​នា​ផ្សព្វ​ផ្សាយ​ តាម​រយៈ​កិច្ច​ការ​បរ​ទេស​ ស​កម្ម​ភាព​របស់​គ្រឹ​ស្ថាន​អប់​រំ​ និង​បណ្តុះ​បណ្តាល​ ស​កម្ម​ភាពវប្ប​ធម៌​-សិល្បៈ​ ទេស​ចរណ៍​​ ស​កម្ម​ភាព​របស់​អង្គ​ការ​ន​យោ​បាយ​-សង្គម​ អង្គ​ការ​សាសនា​​និង​អង្គ​ការ​​ដែល​ជាប់​ពាក់​ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​៕​

យោងៈ​កា​សែត​អេ​ឡុិក​ត្រូ​និច​រដ្ឋា​ភិ​បាល​-មុ​នី

ចែករំលែកអត្ថបទ