កងទ័ពការពារព្រំដែនសុកត្រាំង ទទួលយុទ្ធជនថ្មី១២០នាក់
យោងតាមបញ្ជាការដ្ឋានកងទ័ពក្រុង ក្នុងចំណោមយោធិនថ្មីទាំង១.៥៨០នាក់របស់ក្រុងចូលបម្រើកងទ័ពលើកនេះ មានបក្ខជនចំនួន០,៦៣% ជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២៥,២៥% សម្រេចសុខភាពប្រភេទ១និង២ចំនួន៤៧,០៦% យោធិនថ្មីស្ទើរតែទាំងអស់សុទ្ធសឹងស្ម័គ្រ ចិត្តសរសេរលិខិតចុះឈ្មោះចូលបម្រើកងទ័ព។ល។ ស្របក្នុងឱកាសនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនគ្រប់ភូមិភាគ បានចលនាជាអំណោយជូនដល់យោធិនថ្មីម្នាក់ៗមួយចំណែក (តម្លៃពី១ដល់១,៥ លានដុង)។
សមមិត្តត្រឹងក្វឹកត្រុង លេខាបក្សក្រុងជូនកម្រងផ្កា លើកទឹកចិត្តយោធិនថ្មីខណ្ឌអូរម៉ូងចេញដំណើរទៅបំពេញកាតព្វកិច្ចយោធា។ រូបថតៈ អាញ់យ៉ុង
ប្រធានគណៈកម្មាធិការប្រជាជនក្រុង បានជូនប័ណ្ណសរសើរដល់គ្រួសារចំនួន១៣ដែលមានស្នាដៃឆ្នើមក្នុងការងារជម្រើសទ័ព ប្រធានគណៈកម្មាធិការប្រជាជន គ្រប់ខណ្ឌ ស្រុកក៏បានជូនប័ណ្ណសរសើរដល់គ្រួសារជាច្រើនដែលមានស្នាដៃឆ្នើមក្នុងការងារជម្រើសទ័ព។
តាមប្រសាសន៍របស់វរៈសេនីយ៍ឯក ង្វៀនទ្វឹងខាញ់ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធា អនុប្រធានប្រចាំការក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង ឆ្នាំនេះ គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការមហាជននិងក្រុមប្រឹក្សាកាតព្វកិច្ចយោធាខណ្ឌ ស្រុក អនុវត្តល្អនូវរាល់ជំហានក្តាប់ប្រភពជម្រើសទ័ព។ ជំរុញការងារផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធា យកចិត្តទុកដាក់ក្នុងការជំរុញការអនុវត្តគោលនយោបាយសមរភូមិក្រោយ។ល។ អាស្រ័យហេតុនោះ គុណភាពយុវជនក្រុងកឹងធើចេញដំណើរទៅបំពេញកាតព្វកិច្ចយោធាខ្ពស់ជាងឆ្នាំ២០១៨ ក៏ដូចជាជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់យោធិនថ្មីសម្រេច ២៥,២៥% (លើស៥,២៥% បើប្រៀបជាមួយនឹងលក្ខឋានថ្នាក់លើប្រគល់ជូន)៕
* ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង ទទួលយកយុទ្ធជនថ្មី១២០នាក់ ក្នុងនោះ សមមិត្តមកពីបណ្តាស្រុកទីរួមខេត្តចំណុះខេត្តសុកត្រាំង៧០នាក់ និងសមមិត្តរបស់អង្គភាពកងទ័ពការពារព្រំដែនខេត្តបាកលីវ៥០នាក់។ លើកនេះមានយុទ្ធជន៣នាក់ជាបក្ខជន និង១១៧នាក់ជាសម្ព័ន្ធយុវជន។ យុទ្ធជនថ្មីដែលបញ្ចប់កម្មសិក្សាមហាវិទ្យាល័យមាន៨នាក់ បញ្ចប់កម្រិតអនុមហាវិទ្យាល័យមាន៤នាក់ បញ្ចប់កម្រិតមធ្យមសិក្សាមាន៧នាក់ និងបញ្ចប់កម្រិតវិទ្យាល័យ១០១នាក់។ យុទ្ធជនទាំង១០០% សុទ្ធតែស្ម័គ្រចិត្តចុះឈ្មោះចូលបម្រើកងទ័ព និងមានកម្រិតអាយុចាប់ពី១៨ដល់២៦ឆ្នាំ។ ក្រោយពីធ្វើការទទួលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តបានប្រគល់ជូនកងអនុសេនាធំហ្វឹកហាត់-ចល័ត រៀបចំសួរសុខទុក្ខ លើកទឹកចិត្តដល់យុទ្ធជនថ្មី និងរៀបចំក្របខណ្ឌ ធានាកន្លែងរស់នៅ ហូបចុក ប្រជុំជីវភាព រៀនសូត្ររបស់យុទ្ធជនត្រូវតាមរបបនៃបទបញ្ជាដែលបានកំណត់។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជឿជាក់ថា សមមិត្តយុទ្ធជនថ្មីគ្រប់រូប នឹងសម្របខ្លួនជាមួយបរិស្ថានកងទ័ពបានឆាប់រហ័ស ខ្នះខ្នែងរៀនសូត្រ ហ្វឹកហាត់ ដើម្បីក្លាយជាកងទ័ពបដិវត្តន៍ជាក់ស្ដែង រួមចំណែកដើម្បីបុព្វហេតុកសាងនិងការពារអធិបតេយ្យ សន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី៕
យោងតាម baocantho.com.vn - យ្វីអាញ់ - ប្រែសម្រួល៖ ថាច់ធី - ធី