គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោកឡេសឺនហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ បានធ្វើការជាមួយក្រុងកឹងធើ ដោះដូរនូវខ្លឹមសារដែលពាក់ព័ន្ធដល់ការងាររៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរណាមបូ ឆ្នាំ២០១៩ នៅក្រុងកឹងធើ។
ទិដ្ឋភាពនៃអង្គប្រជុំ។
ដើម្បីញុាំងឲ្យពិធីជួបជុំជោគជ័យល្អប្រសើរ លោកឡេសើុងហាយ សំណូមពរ៖ ក្រុងកឹងធើចូលរួមសហការនិងឧបត្ថម្ភដល់គណៈកម្មការរៀបចំការងារភ័ស្តុភារ ការធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យម្ហូបអាហារ។ល។ ក្នុងរយៈពេលដែលប្រព្រឹត្តឡើងនៃពិធីជួបជុំ។ ផ្នែកសារព័ត៌មាន គប្បីបង្កើនការផ្សព្វផ្សាយអំពីទំនៀមទម្លាប់ដ៏ល្អប្រសើរ ឧត្តុង្គឧត្តមរបស់ជនរួមជាតិខ្មែរ សមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងតំបន់ជនរួមជាតិខ្មែរ។ល។ ឆ្លងតាមរយៈនោះ សម្តែងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ចំពោះជនរួមជាតិភាគតិច និយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក ក្នុងដំណាក់កាលអភិវឌ្ឍរួមនៃប្រទេសជាតិ។
លោកវ៉ថាញ់ថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ឲ្យដឹង៖ ក្រុងកឹងធើនឹងសហការល្អប្រសើរ ជិតដិតជាមួយគណៈកម្មការរៀបចំ ដើម្បីចាត់ចែងពិធីនេះប្រព្រឹត្តទៅយ៉ាងរលូននិងជោគជ័យល្អប្រសើរ។ ថ្វីត្បិតដូច្នោះក្តី គណៈកម្មការរៀបចំ គប្បីផ្តោតទៅលើពេលវេលា ទីតាំងរៀបចំពិធីជួបជុំ ដើម្បីធានាសម្រេចតាមសំណូមពរពីលក្ខណៈទ្រង់ទ្រាយ និងសមាសភាពចូលរួម។ ប្រធានគណៈកម្មាធិការប្រជាជន ក្រុងកឹងធើ ក៏បានចង្អុលការដល់ផ្នែកពាក់ព័ន្ធក្នុងក្រុង អនុវត្តទៅតាមមុខងារភារកិច្ចរៀងៗខ្លួន កសាងផ្សព្វផ្សាយផែនការធានាតម្រូវការដែលគណៈកម្មការរៀបចំពិធីជួបជុំបានដាក់ចេញ។
យោងតាមផែនការពិធីជួបជុំត្រូវបានរៀបចំឡើងនៅដើមខែមេសា ឆ្នាំ២០១៩ ដោយទ្រង់ទ្រាយធំ អធិកអធម នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍វៀតណាម (VTV5) និងស្ថានីយទូរទស្សន៍ខេត្ត ក្រុងមួយចំនួនដែលមានជនរួមជាតិខ្មែររស់នៅកុះករក្នុងតំបន់ណាមបូផងដែរ។ ពិធីជួបជុំមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ផ្នែកពាក់ព័ន្ធថ្នាក់មជ្ឈិមនិងភូមិភាគ។ ក្រៅពីនេះ ពិធីជួបជុំមានអ្នកតំណាងចូលរួមជិត៥០០រូប ដែលជាអ្នកមានប្រជាប្រិយភាព វីរមាតាវៀតណាម កងកម្លាំងប្រដាប់អាវុធប្រជាជន គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ ព្រះសង្ឃ និស្សិតខ្មែរទាំង១៧ខេត្ត ក្រុងតំបន់ដុងណាមបូ និង តីណាមបូ។ ក្នុងបរិយាកាសនៃពិធីជួបជុំនេះ ថែមទាំងមានសកម្មភាពវប្បធម៌សិល្បៈ ជូនអំណោយដល់អ្នកមុខអ្នកការ ព្រះចៅអធិការវត្តឆ្នើម ជូនប័ណ្ណសរសើរពីគណៈកម្មាធិការជនជាតិដល់អង្គភាព និងបុគ្គលគំរូឆ្នើម៕
ថាញ់ឡុង-លីសៀ