26/02/2019 - 09:05

ក្លឹប​វប្ប​ធម៌​សិល្បៈខ្មែរ​ណាម​បូ

ទី​លាន​កំ​សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​និស្សិត

ក្លឹប​វប្ប​ធម៌​សិល្បៈ​ខ្មែរ​ណាម​បូ​នៃ​មហា​វិទ្យា​ល័យ​ភា​សាវប្ប​ធម៌​វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ សា​កល​វិទ្យា​ល័យ​ត្រា​វិញ។ បាន​បង្កើត​ឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៩ គិត​ដល់​ពេល​នេះ​ជិត​១០​ឆ្នាំ ក្លឹប​បាន​ក្លាយ​ជា​ទីលាន​កំ​សាន្ត​មួយ​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​និស្សិត ជា​ពិ​សេស​បាន​រួម​ចំ​ណែក រក្សា​និង​ពង្រីក​លក្ខណៈ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរណាម​បូ​។

ក្លឹប​​ចូល​​រួម​​សម្តែង​​ក្នុង​កម្ម​​វិធី​​សម្រស់​និទាឃ​រដូវ ២០១៩​​នៅ​​​ទី​​ក្រុង​​កឹង​​ធើ

លោក​គ្រូ​ស៊ើង​កាវ​ថាំង អនុ​ប្រធាន​មុខ​វិញ្ញា​សារ​វិចិត្រ​សិល្បៈ និង​ជា​ប្រ​ធាន​ក្លឹប បាន​មាន​ប្រ​សាសន៍​៖ សក្មម​ភាព​របស់​ក្លឹប​គឺ​ទាក់​ទង​នឹង​ចម្រៀង របាំ​ខ្មែរ ដូច​ជា​របាំ​ប្រ​ជា​ប្រិយ​ របាំ​បុរាណ សម្តែង​បង្ហាញ​អំពី​សម្លៀក បំ​ពាក់​ខ្មែរ។ ពេល​ទើប​បង្កើត ដោយ​សារ​តែ​ពេល​វេលា​ហាត់​សម​មិន​ទាន់​បាន​ទៀង​ទាត់ ទើប​សមា​ជិក​ក្នុង​ក្លឹប​មាន​ចំ​នួន​តិច។ ជិត​១០​ឆ្នាំ​កន្លង ក្លឹប​តែង​រក្សា​សកម្ម​ភាព ហើយ​ទាក់​ទាញ​បាន​សមា​ជិក​ចូល​រួម​ជា​ច្រើន​។ ឆ្នាំ​២០១០ចំ​នួន​សមា​ជិក ចូល​រួម​ក្នុង​ក្លឹប​ឡើង​ដល់​ជាង​៨០​នាក់ បច្ចុ​ប្បន្ន​ក្លឹប​តែង​មាន​សមា​ជិក​ជាង​៣០​នាក់​ធ្វើ​សកម្ម​ភាព​ជាប្រ​ចាំ​នៅ​រាត្រី​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​រៀង​រាល់​សបា្តហ៍​។ សមា​ជិក​ក្នុង​ក្លឹបក៏​មាន​មិត្ត​និស្សិត ច្រើន​ថ្នាក់​ចូល​រួម តែ​ច្រើន​បំ​ផុត​គឺ​និស្សិត​ថ្នាក់​ភា​សា​ខ្មែរ វប្ប​ធម៌ គរុ​វិទ្យា ឧបករណ៍​តន្រ្តី  និង​មិត្ត​និស្សិត​ថ្នាក់​ផ្សេងៗ​ទៀត​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ដូច​គ្នា​។

ចូល​រួម​ក្លឹប​និស្សិត​បាន​លំ​ហែរ​អា​រម្មណ៍​ជា​មួយ​នឹង​បទ​ចំ​រៀង ចង្វាក់​រាំខ្មែរ បាន​រៀន​សូត្រ​និង​មាន​បទ​ពិ​សោធន៍​ផ្ទាល់​ខ្លួន​ដ៏​អស្ចារ្យ​។ ជា​ពិ​សេស​និស្សិត​បាន​ទំ​នាក់​ទំ​នង រៀន​សូត្រ​ជា​មួយ​សា​លា​រៀន​នា​នា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត ទំ​នាក់​ទំ​នង​ជា​មួយ​និស្សិត​បរ​ទេស  យ័ញ​ធី​អ៊ី​លិញ និស្សិត​ឆ្នាំ​ទី​១​ផ្នែក​ភា​សា​ខ្មែរ ឲ្យ​ដឹង​៖ “ ក្លឹប​បាន​ញុា​ំង​ឲ្យ​ពួក​ប្អូន​មាន​ឱកាស​បាន​ជួប​ជុំជិតស្និទ្ធ​គ្នា​ជាង។  ជា​ពិសេស​ពួក​ប្អូន​បាន​ឆ្លង​កាត់​បទ​ពិ​សោធន៍ និង​សិក្សា​ស្វែង​យល់​អំ​ពីវ​ប្ប​ធម៌​ខ្មែរ ឆ្លង​តាម​រយៈ​ចង្វាក់​រាំបទ​ចំ​រៀង​ប្រ​ជា​ប្រិយ​។ល។ ក្លឹប​ក៏​បាន​ញុាំ​ង​ឲ្យ​ប្អូន​មាន​អារម្មណ៍ ​ល្ហែល្ហើយ​ក្រោយ​ពី​ពេល​សិក្សា​តាន​តឹង ព្រម​ទាំង​បាន​បំ​ពេញ​តាម​ចំ​ណង់ចំ​ណូល​ចិត្ត​របស់​ខ្លួន​ផង​។

ប្រឹង​ប្រែង​ព្យាយាម​ហាត់​សម ហេតុ​នោះក្លឹប​ក៏​ទទួល​បាន​ស្នាដៃ​ខ្ពស់​ជាច្រើន​ពេល​ចូល​រួម​ប្រ​ឡង​សម្តែង​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​។ តួ​យ៉ាង​ដូច​ជានៅ​ក្នុង​ពិធី​ប្រ​ឡង “សិល្បៈកី​ឡា អា​ជីព គរុ​វិទ្យា​ទូ​ទាំង​ប្រ​ទេស” នៅ​ហា​ណូយ (២០១២) ក្លឹប​ទទួល​បាន​មេ​ដាយ​សំ​រិទ្ធ​ចំ​នួន​៤។  ទទួល​បាន​រង្វាន់​Aចំ​នួន​២  រង្វាន់​Bចំ​នួន​២នៅ ​“ទិវា​បុណ្យ​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ខ្មែរ​ណាម​បូ​លើក​ទី​៧” នៅ​ខេត្ត​បាក​លីវ​(២០១៧)​។ ឆ្នាំ​២០១៨​កន្លង​ ក្លឹប​ក៏​ទទួល​បាន​រង្វាន់​B និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន​២ ព្រម​ទាំង​រង្វាន់​បន្ទាប់​បន្សំ​ឯ​ទៀត​នៅ ​“សមោ​សរ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​លើក​ទី១​” នៅ​ខេត្ត​សុក​ត្រាំង​។ល។។ “និស្សិត​ដែល​ចូល​រួម​ក្លឹប​តែង​មាន​សេច​ក្តី​ក្លៀវ​ក្លា ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​ខ្មែរ​និង​មាន​ការ​សាម​គ្គី​គ្នា​។ ជា​ពិ​សេសជាង​ទៀត សមា​ជិក​ក្នុង​ក្លឹប​តែង​មាន​គោល​បំ​ណង​រួម​ចំ​ណែក​ថែរ​រក្សានិង​ពង្រីក​នូវ​លក្ខណៈ​វប្ប​ធម៌ សិល្បៈ​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​។ នេះគឺ​ជា​លក្ខ​ឋាន ហើយ​ក៏ជា​ទិស​ដៅ​ដែល​ក្លឹប​បាន​និង​កំ​ពុង​តែ​ប្រ​តិ​បត្តិ ដើម្បី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍន៍” លោក​គ្រូ​ស៊ើង​កៅ​ថាំងមាន​ប្រ​សាសន៍​មក​ដូច្នេះ​៕

                                    ហិញញ៉ឺ

 

ចែករំលែកអត្ថបទ