26/02/2019 - 09:05

ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​អ្នក​ជំ​ងឺ

ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ច្បាម​អា​ជីព​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​​ គ្រូពេទ្យ​ង្វៀន​វ៉ាន់​​ហ៊ីប បាន​វិល​ត្រ​ឡប់​មក​កាន់​ភូមិ​ស្រុក​ បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​សា​ភៀង​ (សព្វ​ថ្ងៃ​ជា​មន្ទីរ​ពហុ​ព្យា​បាល​ឃុំសា​ភៀង​) ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​។ រយៈ​ពេល​២៨​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​ពេទ្យ​  គ្រូ​ពេទ្យ​ង្វៀន​​វ៉ាន់​ហ៊ីប​ តែង​ប្រឹង​​ប្រែង​​អស់​ពី​ចិត្ត​ធ្វើ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ និង​ខ្នះ​ខ្នែង​ជួយ​ដល់​មិត្ត​រួម​អា​ជីព​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​គោ​រព​​រាប់​អាន​។

គ្រូ​ពេទ្យ​ង្វៀន​វ៉ាន់​ហ៊ីប ​​ប្រ​ធាន​មន្ទីរ​ពហុ​ព្យា​បាល​ឃុំ​សា​ភៀង​​ កំ​ពុង​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

សា​ភៀង​ជា​ឃុំ​តំ​បន់​ជ្រៅ​ មាន​ជន​រួម​ជាតិ​​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ ពី​មុន​នេះ​ ផ្លូវ​ធ្វើ​ដំ​ណើរ​នៅ​ជួប​លំ​បាក​ បាន​ជា​ការ​ងារ​ថែ​​ទាំ​សុខ​ភាពរបស់​ប្រ​ជា​ជន​នៅ​ជួប​លំ​បាក​ច្រើន​។ ថ្វី​បើ​ដូច្នោះ​ក្តី​ នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ពី​ប្រ​ឡង​​ជាប់​សញ្ញា​ប័ត្រ​ គ្រូ​ពេទ្យ​ ង្វៀន​វ៉ាន់​ហ៊ីប​ បាន​ស្ម័គ្រ​​ចិត្តវិល​មក​ភូមិ​ភាគ​បម្រើ​ការ​ងារ​។ គ្រូ​ពេទ្យ​ហ៊ីប​ ឲ្យ​ដឹង​៖ “ពេល​ខ្ញុំ​សូម​វិលត្រ​ឡប់​មក​បម្រើ​ការ​ងារ​​នៅ​ឃុំ​ តាម​​មិត្ត​ភក្តិ​ណា​ក៏​ដោយ​​តែង​ណែ​នាំ​ខ្ញុំឲ្យ​សូម​ចូល​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ធំ​ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​នឹង​វិល​ត្រ​ឡប់​មក​ភូមិ​ស្រុក​ បម្រើ​ការ​ជូន​មា​មីង​ បំ​ផុត​គឺ​មា​មីង​ខ្មែរ​”។

ថ្វី​បើ​មុន​ដំ​បូង​នៅ​ជួប​លំ​បាក​ច្រើន​ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង គ្រូ​ពេទ្យ​ហ៊ីប​ ក៏​បាន​អ​នុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ ដើម្បី​ធ្វើ​ការ​ពិ​និត្យព្យា​បាល​ជំ​​ងឺ​ជូន​ប្រ​ជា​ជន​។ ខណៈ​ពេល​ទ​ទួល​ភារ​កិច្ច​ជា​ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​សា​ភៀង​ គ្រូ​ពេទ្យ​ហ៊ីប​ បាន​ស្នើ​បន្ថែម​ធន​ធាន​មនុស្ស​ ជំ​ នួយ​បរិក្ខារ​ពេទ្យ​ធុន​ទំ​នើប​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺជូន​ប្រ​ជា​ជន​។ ព្រម​ជា​​មួយ​នោះ ក​សាងកម្លាំង​សហ​កា​រី​សុ​ខា​ភិ​បាល​ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ងារ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​ និង​អនុ​វត្ត​ល្អកម្ម​វិ​ធី​ចាក់​វ៉ាក់​សាំង​ឲ្យ​កុ​មារ​ ស្រ្តី​មាន​​គភ៌​។ មក​ទល់​សព្វ​ថ្ងៃ​ រោគ​ឆ្លង   រាល​ដាល​គ្រប់​ប្រ​ភេទ​ស្ថិត​ក្នុង​វង្វង់​ត្រួត​ពិ​និត្យ​ គឺ​ពុំ​មាន​សម្បុក​រោគ​កើត​ឡើង​ឡើយ​។ ឆ្នាំ​២០១៦ ​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​បង្កើន​កម្រិត​​ជា​មន្ទីរ​​ព​ហុ​ព្យា​បាល​ឃុំ​សា​ភៀង​ មាន​គ្រូពេទ្យ​ ​វេជ្ជ​បណ្ឌិត​ បរិក្ខារ​ទំ​នើប​ៗ​ បម្រើ​ការ​បាន​ល្អ​ឲ្យ​ការ​ងារ​ពិ​និត្យ​​ជំ​ងឺ​។ ថ្វី​បើ​ជា​ប្រ​ធាន​មន្ទីរ​ព​ហុព្យា​បាល​ក៏​ពិត​មែន​ ប៉ុន្តែ​គ្រូ​ពេទ្យ​ហ៊ីប​នៅ​តែ​ឃ្មាត​ខ្មី​ ដើម្បី​ធ្វើ​​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។ ជា​ពិ​សេស​ នៅ​ពេល​ប្រឈម​មុខ​ជា​មួយ​នឹង​អ្នក​ជំ​ងឺ​ដែល​មាន​​ភាព​ទម្រើស​ គាត់​នៅ​តែ​មាន​សម្តី​រួស​រាយ​រាក់​ទាក់​ សួរ​សុខ​ទុក្ខ​ ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ក្នុង​ការ​ណែ​នាំ​ហូប​ចុក​ ផឹក​ថ្នាំ សម្រាក​សម្រាន្ត​ខណៈ​ពេល​ព្យា​បាល​ និង​របៀប​បង្ការ​រោគ​ជូន​អ្នក​ជំងឺ​។​ ចំ​ពោះ​​មិត្ត​រួម​អា​ជីព​ គ្រូ​ពេទ្យ​ហ៊ីប​បាន​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ ដើម្បី​ជួយ​ឧបត្ថ​ម្ភ​  ចែក​រំ​លែក​បទ​ពិ​សោធន៍​ និង​លើក​ទឹក​ចិត្ត​គ្នា​ ត្រូវ​មាន​ឫក​ពារ​បម្រើ​ការ​បាន​ល្អ​​ជូន​អ្នក​ជំ​ងឺ​។ ឱ​សថ​កា​រី​ វ៉​សើុង​ឡឹម ឲ្យ​ដឹង​៖ “មាន​ពេលខ្លះ​ ខ្ញុំ​ឃើញ​គ្រូ​ពេទ្យ​ហ៊ីប​ មាន​ការ​រ​លះ​​រ​លាំង​ជួយ​សង្រ្គោះ​អ្នក​ជំ​ងឺ ចំ​ណែក​អ្នក​ត្រូវ​ជា​សាច់​ញាតិ​របស់​អ្នក​ជំ​ងឺ​ក៏​ឈរ​ជេរ​ស្ដី​ គំ​រាម​ចង់​​វាយ​។ ថ្វី​បើ​ដូច្នោះ​ក្តី​ គ្រូ​ពេទ្យ​ហ៊ីប​ នៅ​តែ​មាន​​ស្មារ​តី​នឹង​នរ​ ប្រើ​សម្តី​ផ្អែម​ល្ហែម​ វែក​ញែក​ជូន​សាច់​ញាតិ​អ្នក​ជំ​ងឺ​បាន​យល់​។ ក្រោយ​ពី​ហេតុ​ការ​​កន្លង​ផុត គ្រូ​ពេទ្យ​​ហ៊ីប​ បាន​លើក​ទឹក​ចិត្ត​មិត្ត​រួម​​អា​ជីព​ថា​ គប្បី​យក​អស់​ពី​មុខ​វិជ្ជា​ជីវៈ​ ទឹក​ចិត្ត​នៃ​គ្រូ​ពេទ្យ​ ហើយ​គួរ​ចាត់​ទុក​អ្នក​ជំ​ងឺ​ដូច​ជា​ញាតិ​សន្តាន​ដើម្បី​ធ្វើ​ការ​ព្យា​បាល​ ចំ​​ណែក​ញាតិ​សន្តាន​​របស់​អ្នក​ជំ​ងឹ​ បាន​ប្រើ​ពាក្យ​មិន​គប្បី​ក៏​ដោយ​សារ​ពួក​គាត់​មាន​ការ​បា​រម្ភ​ដល់​អា​យុ​ជី​វិត​នៃ​អ្នក​ជំ​ងឺ​។ ចំ​ពោះ​អ្នក​ជំ​ងឺ​និង​មិត្ត​រួម​អា​ជីព​ គ្រូ​ពេទ្យ​ហ៊ីប​ តែង​​តែ​មាន​ភារ​កិច្ច​ចែក​រំ​លែក​បទ​ពិ​សោធន៍​និង​អស់​ពី​ចិត្ត​ជួយ​ឧបត្ថម្ភ​”។

ឆ្នាំ​នេះ​ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ត្រូវ​តាម​ប្រ​ព័ន្ធ​ និង​ស្រប​តាម​សេច​ក្តី​កំ​ណត់​ច្បាប់​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ គ្រូ​ពេទ្យ​ហ៊ីប បាន​ស្នើ​ដល់​មន្ទីរ​សុ​ខា​ភិ​បាល​ផ្តល់​អនុ​ញ្ញាត​ ឲ្យ​អ្នក​ជំ​ងឺ​នៅ​២​ឃុំ​ គឺ​និញ​ក្វើយ​ វិញ​ក្វើយ​នៃ​ស្រុក​​ហ៊ុង​យ៉ឹង​ ខេត្ត​បាក​លីវ​ បាន​ពិ​និត្យ​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​នៅ​នឹង​មន្ទីរ​ព​ហុ​ព្យា​​បាល​។ ឃុំ​ទាំង​ពីរ​នេះ គឺ​នៅ​ជាប់​ព្រំ​ដែន​ជា​មួយ​នឹង​ឃុំ​​សា​ភៀង​។ ការ​ងារ​នេះ បាន​ជួយ​អ្នក​ជំ​ងឺ​កាត់​បន្ថ​យ​ បាន​ថ​វិ​កា​ធ្វើ​ដំ​ណើ​រ​ទៅ​មក​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​។ គ្រូ​ពេទ្យ​ហ៊ីប​ រ៉ាយ​រ៉ាប់​បន្ថែម​៖ “ប៉ុន្មាន​ឆ្នាំ​ ផ្សារ​ភ្ជាប់​​ជា​មួយ​នឹង​ផ្នែក​សុ​ខា​ភិ​បាល​ ខ្ញុំ​តែង​អស់​ពី​ចិត្ត​បម្រើ​​ ថែ​ទាំ​សុខ​ភាព​ជូន​មា​មីង​។ ក្តី​រីក​រាយ​ដ៏​ធំ​របស់​ខ្ញុំ​ គឺ​មា​មីង​បាន​ព្យា​បាល​ជំ​ងឺ​ និង​មាន​សុខ​ភាព​ល្អ​”៕​               

                                         លី​ធាន​-ធី

 

ចែករំលែកអត្ថបទ