នៅក្រុងកឹងធើ បញ្ជាការដ្ឋានយោធភូមិភាគ៩ ទើបរៀបចំអង្គប្រជុំបូកសរុប វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៨ និងលើកទិសដៅសហប្រតិបត្តិការ ឆ្នាំ២០១៩ នឹងបញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាការដ្ឋានការពារព្រំដែនកោះសមុទ្រ និងនាយកដ្ឋានអភិវឌ្ឍន៍ ចំណុះក្រសួងការពារជាតិនៃកងយោធពលខេមរភូមិន្ទកម្ពុជា។
ឧត្តមសេនីយ៍ទោ ង្វៀនហ្វាងធ្វី មេបញ្ជាការដ្ឋានយោធភូមិភាគ៩ និងឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងទ័ពជើងគោក ដោះដូរកិច្ចព្រមព្រៀង។
ឆ្នាំ២០១៨ អង្គភាពនានារបស់វៀតណាមនិងកម្ពុជា បានចង្អុលការដល់កងកម្លាំងយាមល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន សហការស្អិតល្មួតជាមួយនឹងរដ្ឋអំណាច និងស្ថាប័នមានសមត្ថកិច្ច ភូមិភាគរៀបចំកិច្ចប្រជុំប្រចាំត្រៃមាសតាមការកំណត់ ព្រមទាំងបន្តការអនុវត្តសណ្តាប់ធ្នាប់នៃការយាមល្បាត ត្រួតពិនិត្យ រួមរៀបចំកិច្ចប្រជុំប្តូរវេន ដោះដូរព័ត៌មានទៅវិញទៅមក សហការដោះស្រាយប្រកបដោយប្រសិទ្ធភាព រាល់ករណីដែលកើតមានលើតំបន់ព្រំដែនដីគោក ព្រំដែនសមុទ្រ។ ពិសេស អនុវត្តល្អការងារផ្សព្វផ្សាយ អប់រំប្រជាជនគោរពបែបបទនៃបទបញ្ញត្តិ គោរពអធិបតេយ្យដែនដី រក្សាចំណងសាមគ្គីជាប្រវេណីដ៏ឧត្តុង្គឧត្តមរវាងប្រជាជាតិទាំងពីរ។
ក្នុងអង្គប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីកំណត់ហេតុអនុវត្តត្រឹមត្រូវតាមបែបបទនៃបទបញ្ញត្តិព្រំដែន គោរពអធិបតេយ្យដែនដី យកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ អប់រំដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជន លើកកម្ពស់ស្មារតី យល់ដឹងអំពីចំណងសាមគ្គីភាព ឋិតថេរយូរអង្វែងរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បន្តកិច្ចសហប្រតិបត្តិការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា។ ដោយឡែកភូមិភាគនានានៅជាប់ព្រំដែន សហការរៀបចំទំនាក់ទំនងវប្បធម៌សិល្បៈ កីឡា ផ្សារណាត់ពាណិជ្ជកម្ម ផ្សព្វផ្សាយទេសចរណ៍និងវិនិយោគប្រកបដោយប្រសិទ្ធភាព រួមចំណែករក្សានិងពង្រីកចំណងទំនាក់ទំនង "ប្រទេសជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង" រវាងវៀតណាមនិងកម្ពុជា៕
កៀនយ៉ាង-មុនី