18/02/2019 - 16:52

ពិ​ធី​ជួប​ជុំ​អំ​ណរ​បក្ស​ អំ​ណរ​និ​ទា​ឃ​រដូវ ជា​មួយ​អ​តី​ត​ថ្នាក់​ដឹក​នាំ​ក្រុង​រាល់​ស​ម័យ​កាល

ថ្ងៃ​ទី​២៤ ខែ​មក​រា ឆ្នាំ​២០១៩ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​​កឹង​ធើ បានរៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បក្ស​ អំ​ណរ​និ​ទាឃ​រ​ដូវ​​គី​ហើយ​ ឆ្នាំ​២០១៩​ ។ ដោយ​មាន​តំ​ណាង​ចូល​រួម​ប្រ​មាណ​ជិត​១០០០​រូប ដែល​ជា​អ​តី​ត​ថ្នាក់ដឹក​នាំ​ខេត្ត​ហូវ​យ៉ាង​ កឹង​ធើ សុក​ត្រាំង​ នៅ​រាល់​ស​ម័យ​កា​ល​។

សម​មិត្ត​ ផាម​វ៉ាន់​ហេវ​ អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្សក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង ជួប​សំ​ណេះ​សំ​ណាល​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​អតី​ត​ថ្នាក់​ដឹ​ក​នាំ​គ្រប់​ស​ម័យ​ ។​

នៅ​ក្នុង​ពិ​ធី​ជួប​ជុំ​ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​​គណៈ​កម្មា​ធិ​ការ​បក្ស​ បាន​ជូន​ពត៌​មាន​សង្ខេប​ អំ​ពី​លទ្ធ​ផល​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​២០១៩ និង​ភារ​កិច្ចសំ​ខាន់​ឆ្នាំ​២០១៩ របស់​បក្ខ​ភាគ​ក្រុង​។ ក្នុង​ឆ្នាំ​កន្លង​ ល្បឿន​កំណើន​សេដ្ឋ​កិច្ច​ ត្រូវ​បាន​រក្សា​លំ​នឹង​​ខ្ពស់​គ្រាន់​បើ​ កើន​៧,៥%​ បើប្រៀបនឹង​ឆ្នាំ២០១៧ តម្លៃ​សេដ្ឋ​កិច្ច​សម្រេច​លើស​​១០០​ពាន់​លាន​ដុង​; តម្លៃ​ស​រុប GRDP មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​៨០,​៤​លាន​ដុង​ កើន​៧,៥២លាន​ដុង​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៧​។ ក្រុង​ផ្តោត​ទៅ​លើ​ការ​អភិ​វឌ្ឍ​វិ​ស័យ​វប្ប​ធម៌​-​សង្គម ​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​។ យក​ ចិត្ត​ទុក​ដាក់​ដល់វិ​ស័យ​អប់​រំ សុ​ខា​ភិ​បាល​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​ជា​មួយដំ​ណោះ​ស្រាយ​ការ​ងារ​​។ យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​មាន​ស​គុណ​ចំ​ពោះប្រ​ទេស​ជាតិ​ គ្រួ​សារ​ក្រី​ក្រ​ អ​នុ​វត្ត​ល្អ​គោល​ន​យោ​បាយ​សុ​ខុ​មាល​ភាពសង្គម រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​ក្រី​ក្រ​​របស់​ទី​ក្រុង​ចុះ​១,៥៣​%​។​ ស្ថានភាព​សន្តិ​សុខ​​ន​យោ​បាយ​ សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើភូមិ​សាស្រ្ត​ បន្ត​ការ​រក្សា​លំ​នឹង​ ។ ប្រ​ព័ន្ធ​ន​យោ​បាយ​របស់​បក្ខ​ភាគ​ក្រុង សម្រេច​បាន​​លទ្ធ​ផល​ដ៏សំ​ខាន់​ជា​ច្រើន​ ...​នៅ​​ក្នុង​ពិ​ធី​ជួប​ជុំ តំ​ណាងទាំង​ឡាយ​បាន​សំ​ដែង​នូវ​ក្តី​រំ​ភើប​រីក​រាយ​​ចំ​ពោះ​លទ្ធ​ផល​នៃ​ ការ​ផ្លាស់​ប្តូរ ​និង​ការ​អភិ​វឌ្ឍ​របស់​ទី​ក្រុង​​។ ទន្ទឹមនឹង​នោះ តំ​ណាង​ទាំង​ឡាយ​ក៏បាន​លើក​ឡើង​ ពី​គោល​បំ​ណង​ក្រុង​នឹង​បន្ក​ការ​យក​ចិត្ត​ទុក​ដាក់​ជំ​រុញការ​កែ​ទម្រង់​រដ្ឋ​បាល​ ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​រៀប​ចំ​តុប​តែង​ទីក្រុង​។ យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​គ្រួ​សារ​គោល​ន​យោ​បាយ​ និងគ្រួ​សារ​ប្រ​ជា​ជន​ក្រី​ក្រ ​...

សម​មិត្ត​ ផាម​វ៉ាន់​ហេវ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្សក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​ក្រុង​បាន​កត់​សម្គាល់​នូវ​មតិ​យោ​បល់​ របស់​អ្នក​តំ​ណាង​ ហើយ​សន្យា​ថា​នឹ​​ង​ស្វែង​យល់ រួច​ស្នើ​មជ្ឈិម​អនុ​វត្តគោល​ន​យោ​បាយ​ យ៉ាង​ជិត​ស្និទ្ធ​​ជា​មួយ​ជីវ​ភាព​ជាក់​ស្តែង​នៅ​​ភូមិ​ភាគ ៕​

        ព័ត៌​មាន​និ​ងរូប​ថត​: គឹម​ស្វឹន​​- វ៉ាន់​តឺន​

 

ចែករំលែកអត្ថបទ