វត្តមហិង្គុទ្យារាមសំរោងធំ (ចុងក្រោម) ស្ថិតនៅភូមិសំរោងធំ ឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ។ វត្តមិនត្រឹមតែជាកន្លែងប្រតិបត្តិធម៌អាថ៌វិន័យរបស់ព្រះសង្ឃប៉ុណ្ណោះទេ នៅទាំងជាកន្លែងអប់រំខាងភាសា អក្សរសាស្រ្តជាតិទៀតផង ពិសេស គឺអប់រំផ្នែកសីលធម៌ ចរិយាសម្បត្តិ ឆ្ពោះទៅរក “សច្ចភាព សុចរិត និងយុត្តិធម៌”។
ព្រះចៅអធិការ ព្រះចៅអធិការរងនិងគ្រូចារ្យវត្តសំរោងធំ ថតរូបអនុស្សាវរីយ៍
ជាមួយនឹងសិស្ស។
វត្តមហិង្គុទ្យារាមសំរោងធំ កសាងនៅឆ្នាំ១៨៤៥ ឆ្លងកាត់១៦ជំនាន់ ព្រះចៅអធិការវត្ត ព្រះចៅអធិការជំនាន់នីមួយៗសុទ្ធតែស្នងបន្ត និងពង្រីកប្រវេណីដ៏ល្អប្រសើររបស់ព្រះចៅអធិការជំនាន់មុនៗ ក្នុងការអនុវត្តល្អការអប់រំខាងធម៌អាថ៌វិន័យ។ ច្រើនឆ្នាំកន្លង វត្តសំរោងធំ បានបណ្តុះបណ្តាលនិងឧបត្ថម្ភព្រះសង្ឃ កូនចៅពុទ្ធបរិស័ទជាច្រើនអង្គ និងរូប សិក្សាបានជោគជ័យទាំងផ្លូវធម៌ និងផ្លូវលោក។ តួយ៉ាងដូច ៖ បរិញ្ញាជាន់ខ្ពស់ ថាច់ឡុងធិញ គ្រូបង្រៀនសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ បរិញ្ញាជាន់ខ្ពស់ថាច់ដែប មគ្គុទ្ទេសក៍ទេសចរណ៍វៀតណាម-ថៃ គឹមលួង អនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំមីចាញ់។ល។ សព្វថ្ងៃនៅមានព្រះសង្ឃមួយចំនួនអង្គកំពុងបង្ហាត់បង្រៀនធម៌អាថ៌វិន័យនៅក្នុងវត្ត ដូចជា៖ ព្រះឧទ្ទេសាចារ្យសើុងបញ្ញា ព្រះឧទ្ទេសាចារ្យថាច់សើុងជាដើម។
ក្រៅពីនោះ វត្តនៅមានព្រះសង្ឃមួយចំនួនអង្គកំពុងសិក្សាផ្នែកពុទ្ធិកសិក្សានៅក្នុងនិងក្រៅប្រទេស។ ក្នុងនោះ រៀននៅសាលាពុទ្ធិកសិក្សាបឋមភូមិនិងទុតិយភូមិក្នុងខេត្ត៩អង្គ រៀនសាលាមធ្យមសិក្សាបាលីណាមបូ១អង្គ រៀនអនុបណ្ឌិតនៅប្រទេសថៃ៣អង្គ រៀនអនុបណ្ឌិតរនៅប្រទេសមីយ៉ាន់ម៉ា១អង្គ។ ពិសេសឆ្នាំ២០១៨ វត្តមានព្រះសង្ឃ១អង្គ បានបញ្ចប់កម្មសិក្សាថ្នាក់បណ្ឌិតផ្នែកពុទ្ធិកសិក្សានៅប្រទេសថៃ និងជាបណ្ឌិតដំបូងបង្អស់ផ្នែកខាងបព្វជិតនៅខេត្តត្រាវិញ។ នោះគឺព្រះតេជព្រះគុណ ថាច់តារា បច្ចុប្បន្នជាព្រះចៅអធិការវត្តសីលាជលធី (គគីរ) ឃុំហ្វាធ្វឹង ស្រុកចូវថាញ់។
លទ្ធផលលេចធ្លោដូចពោលខាងលើ គឺមានការរួមចំណែកយ៉ាងសំខាន់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត ពិសេសគឺព្រះចៅអធិការ ព្រះចៅអធិការរងគ្រប់ជំនាន់។ ព្រះតេជព្រះគុណថាច់ដារ៉ាយ ព្រះចៅអធិការរងវត្តសំរោងធំ មានព្រះថេរដីកា៖ “ក្នុងនាមជាព្រះ ចៅអធិការរង អាត្មាភាពតែងដោះដូរយោបល់ និងស្នើព្រះចៅអធិការ ដើម្បីប្រមែប្រមូលបណ្ឌិតាចារ្យ និងចលនាពុទ្ធបរិស័ទទំនុកបម្រុង ដើម្បីវត្តបើកថ្នាក់រៀនមេត្តាធម៌ ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិសម្រាប់ព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទសិក្សារៀនសូត្រ។ នេះគឺជាទង្វើជាប្រចាំ ហើយក៏ជាភារកិច្ចរបស់អ្នកគ្រប់គ្រងវត្តអារាមដែរ។ ពីព្រោះតាំងពីដើមមក ចំពោះជនរួមជាតិខ្មែរ វត្តជាកន្លែងគោរពប្រតិបត្តិធម្មវិន័យ ធ្វើបុណ្យសុន្ទរ៍ទាន ព្រមទាំងជាមជ្ឈមណ្ឌលអប់រំ លត់ដំពុទ្ធសាសនិកទៀតផង។ ព្រោះហេតុនោះ ទន្ទឹមនឹងការងារសាសនា វត្តតែងយកព្រះទ័យទុកដាក់បណ្តុះបណ្តាលព្រះសង្ឃវ័យក្មេងស្នងបន្តវេនប្រវេណីរៀនសូត្ររបស់វត្ត ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សផ្នែកខាងព្រះសង្ឃ ក៏ដូចជាធនធានមនុស្សមានទាំងវិជ្ជាសម្បត្តិ ចរិយាសម្បត្តិបម្រើបក្ស រដ្ឋ”។
ព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ មានព្រះថេរដីកា៖ “ពីមុន ទោះបីមូលដ្ឋានសម្ភារៈមានការខ្វះខាត់ ប៉ុន្តែវត្តសំរោងធំតែងអនុវត្តបានល្អការអប់រំដល់ពុទ្ធបរិស័ទ។ អាចអំណះអំណាង៖ វត្តសំរោងធំគឺជាថ្នាល់បណ្តុះបណ្តាលព្រះសង្ឃ ពុទ្ធបរិស័ទបួសរៀន ប្រតិបត្តិធម្មវិន័យ។ វត្តក៏ជាស្ពានតភ្ជាប់ស្អិតល្មួតរវាងព្រះសង្ឃ ពុទ្ធបរិស័ទ ជាមួយនឹងរដ្ឋអំណាចភូមិភាគ។ ពីព្រោះ វត្តបានរួមជាមួយនឹងរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ រាល់សកម្មភាពរបស់វត្ត សុទ្ធតែអនុវត្តតាមគោលលំនាំ “សាសនា-ប្រជាជាតិ-សង្គមនិយម”៕
សើុងម៉ាល័យ-វិមាន