ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/01/2019 - 08:37

គណៈ​ប្រតិ​ភូកម្ពុ​ជា ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​នៅ​សុក​ត្រាំង

គណៈ​ប្រតិ​ភូ​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​នៃ​ក្រ​សួង​ការ​ពារ​ជាតិ កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ទោ យ៉ុង​ម៉ៅ  អ​នុ​ប្រ​ធាន​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​ ជា​ប្រ​ធាន​គណៈ​ប្រតិ​ភូ បាន​ មក​បំ​ពេញ​ទស្សន​កិច្ច​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម នៅ​ខេត្ត​សុក​ត្រាំង​។

ទិដ្ឋ​ភាព​នៃ​ពិ​ធី​ជួប​ជុំ​។

ក្នុង​ឱ​កាស​ទទួល​បដិ​សណ្ឋារ​កិច្ច​ គណៈ​ប្រតិ​ភូ លោក​ឡឹម​វ៉ាន់ម៉ឹង​ ស​មា​ជិក​បម្រុង​​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស អ​នុ​លេ​ខានៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត  ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត បាន​ផ្ដល់​ព័ត៌​មាន​ពី​លទ្ធ​ផល​លេច​ធ្លោ​មួយ​ចំ​នួន ស្តី​ពី​ស្ថាន​ភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ និង​គោលន​យោ​បាយ​ជន​ជាតិ​ សាស​នា​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០១៨​។ ទន្ទឹមនឹង​នោះ ថ្លែង​អំ​ណរ​​គុណ​ចំ​ពោះ​គណៈ​ប្រតិ​ភូ​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍ បាន​ចំ​ណាយ​ពេល​វេ​លា​អញ្ជើញ​​មក​សួរ​សុខ​ទុក្ខ​និងប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​​ឆ្នាំ​ប្រ​ពៃ​ណី​វៀត​ណាម​។

ក្រៅ​ពី​ប្រ​សិទ្ធ​ពរ​ដ៏​បវរ​ម​ហា​ប្រ​សើរ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីវៀត​ណាម​២០១៩ នៅ​ពេល​ខាង​មុខ ជំ​នួស​មុខ​គណៈ​ប្រតិ​ភូ ឧត្តម​សេនីយ៍​ទោ យ៉ុង​ម៉ៅ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​ ឲ្យដឹង​៖ នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​ សម្តែង​នូវ​ការ​ដឹង​គុណ​ជានិច្ច​​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹ​ក​នាំក្រ​សួង​ការ​ពារជាតិ​ បញ្ជា​ការ​ដ្ឋាន​​យោធ​ភូមិ​ភាគ​៩ និង​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត ក្រុង​នា​នា​របស់​វៀត​ណាម ពិ​សេស​គឺ​ខេត្ត​សុក​ត្រាំង​។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា ដំ​ណើរ​ទស្សនា​កិច្ច​នេះ គឺ​ជា​ឱ​កាសដើម្បី​ពង្រឹង​ បង្កើន​ទំ​នាក់​ទំ​នង​មិត្ត​ភាព​សហ​ប្រតិ​បត្តិ​ការ ចំ​ណង​សាម​គ្គី​ល្អ​ប្រ​សើរ​ជា​ង​ទៀត​រ​វាង​ប្រ​​ទេស​ទាំង​ពីរ​វៀត​ណាម-កម្ពុ​ជា​៕

                                 យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ