21/01/2019 - 08:36

គុណ​ភាព​អប់​រំ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​បាន​លើក​កម្ពស់

នៅ​ក្រុង​អៀន​បាយ (ខេត្ត​អៀន​បាយ​) ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្ដាល ទើប​រៀប​ចំ​សន្និ​បាត​​បូក​ស​រុប​១០​ឆ្នាំ សា​លា​ជន​ជាតិ​អន្តេ​វា​សិកដំ​ណាក់​​កាល​២០០៨​-២០១៨​។

សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ខេត្ត​សុក​ត្រាំង​

តែង​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។

បច្ចុ​ប្បន្ន  ទូ​ទាំង​ប្រ​ទេស​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៣១៥​ នៅតាម​ខេត្ត ក្រុង​ចំ​នួន​៤៩ ដោយ​មាន​សិស្ស​អន្តេ​វា​សិក​១០៩.​២៤៥​នាក់​។ ក្នុង​នោះ មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ថ្នាក់​ខេត្ត​ចំ​នួន៥៩ថ្នាក់ ស្រុក​ចំ​នួន​២៥៦​។ មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិអន្តេ​វា​សិក ក្រោម​ឱ​វាទ​ក្រ​សួង​អប់​រំ និង​បណ្ដុះ​បណ្តាល​ចំ​នួន​៣​។ សា​លាថ្នាក់​ខេត្ត​​នី​មួយ​ៗ​មាន​សិស្ស​ប្រ​មាណ​៦០០​នាក់ ថ្នាក់​​ស្រុក​មាន​សិស្សប្រ​មាណ​២៩០​នាក់​។ កង​ជួរ​គ្រូ​បង្រៀន​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ ត្រូវ​បាន​លើក​កម្ពស់​ទាំង​បរិ​មាណ​ភាព​និង​គុណភាព​ដោយ​ឥត​ឈប់​ឈរ​។ មក​ទល់​ពេល​នេះ ទូ​ទាំង​ប្រ​ទេស​មាន​គ្រូបង្រៀន​១២.៧៦៥​នាក់ បង្រៀន​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិអន្តេ​វា​សិក​។ ក្រៅ​ពី​បង្រៀន​តាម​ការ​កំ​ណត់​ កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង​ គ្រូ​​បង្រៀន​នៅ​តាម​សា​លា​ទាំង​នេះ​ នៅ​ទាំង​អនុ​វត្ត​នូវ​ខ្លឹម​សារ​អប់​រំដោយ​ឡែក​ ដូច​ជា​៖ គ្រប់​គ្រង​ និង​ណែ​នាំ​សិស្ស​ប្រ​ជុំ​ជីវ​កិច្ច​នៅ​ក្នុងអន្តេ​វា​សិក​ដ្ឋាន​ ស្វ័យ​សិក្សា​​ រៀ​នភា​សា​ជន​ជាតិ​​ជា​ដើម​។

មូល​ដ្ឋាន​សម្ភារៈ​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​​ជន​ជាតិ​អន្តេ​វា​សិក​ សុទ្ធសឹង​បាន​​​វិ​​​និ​យោគ​បំ​ពាក់​បរិក្ខារ​បង្រៀន​និង​រៀន​ស្ទើរ​តែ​ទាំង​ស្រុង​។ ឧប​ករណ៍​បង្រៀន​របស់​សា​លា​ជន​ជាតិ​អន្តេវា​​សិក បើ​ប្រៀប​នឹងសា​លា​ចំ​ណេះ​ទូ​ទៅ​នៅ​កម្រិត​សិក្សា​ដូច​គ្នា​នៅ​ភូមិ​ភាគ​ ជា​សារ​វន្ត​បានផ្គត់​ផ្គង់​យ៉ាង​គ្រប់​គ្រាន់​ ដូច​ជា៖​ ឧប​ករណ៍​ធ្វើ​ពិ​សោធន៍​ ឧបត្ថម្ភ​បង្រៀន​និង​រៀន​ (អំ​ពូល​ភ្លើង​ កំ​ព្យូ​ទ័រ​) សម្ភារ​បរិក្ខារ​បង្រៀន​។ ប្រ​ព័ន្ធ​អន្តេ​​វា​សិកដ្ឋាន​ភាគ​ច្រើន​បាន​វិ​និ​យោគ​ក​សាង​រឹង​មាំ​ ធា​នា​សុ​វត្ថិ​ភាព​ ងាយ​​ស្រួលដល់​ការ​ប្រ​ជុំ​​ជីវ​ភាព និង​រៀន​សូត្រ​របស់​កូន​ចៅ​ជា​ជន​ជាតិ​ភាគ​តិច​។

អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត​ រដ្ឋ​មន្ត្រីក្រ​សួង​អប់​រំ​និង​បណ្តុះ​​បណ្តាល​ ពុង​ស្វឹន​ញ៉ា​ បាន​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​​លទ្ធផល​ដែល​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិអន្តេ​វា​សិក​ក្នុង​ទូ​ទាំង​ប្រ​ទេសសម្រេច​បាន​។ លោក​រដ្ឋ​មន្ត្រី​ អំ​ណះ​អំ​ណាង​៖ ប្រ​ព័ន្ធ​សា​លា​ចំ​ណេះទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ ពិត​ជា​សួន​បណ្តុះ​ចំ​ណេះ​វិជ្ជា​ដល់​កូន​ចៅ​ជនរួម​ជាតិ​; ជា​កន្លែង​បណ្ដុះ​បណ្តាល​ធន​ធាន​មនុស្ស​ដ៏​សំ​ខាន់​ សម្រាប់ក្បាល​ម៉ា​ស៊ីន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​គ្រប់​លំ​ដាប់ថ្នាក់ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ឆ្ងាយ​ដាច់ស្រ​យាល​ តំ​បន់​លំ​បាក​ពិ​សេស​ជា​ដើម​។ បក្ស​និង​រដ្ឋ​ បាន​និង​កំ​ពុង​ ហើយនឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​បុព្វ​ហេតុ​អប់​រំ​ដល់​កូន​ចៅ​ជន​រួម​ជាតិភាគ​តិច​៕

           ប្រ​ភពៈ​ baodantoc.com.vn -វិ​មាន

 

ចែករំលែកអត្ថបទ