ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/01/2019 - 09:40

ពិធី​ជួប​ជុំ​អនុស្សាវ​រីយ៍១៥ឆ្នាំ ក្រុង​​កឹង​ធើ​ចំ​ណុះ​មជ្ឈិម

ព្រឹក​ថ្ងៃ​២ ខែ​មក​រា​កន្លង​ហើយ គណៈ​កម្មា​ធិ​ការបក្ស​ក្រុង ក្រុម​ប្រឹក្សាប្រ​ជា​ជន​ គណៈ​កម្មា​ធិ​កា​រ​ប្រ​ជាជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្សមាតុភូមិ​វៀត​ណាម​ក្រុង​កឹងធើ បាន​រៀបចំ​យ៉ាង​ម​ហោ​ឡា​រិក​ពិ​ធី​ជួប​ជុំ​អនុស្សាវរីយ៍​១៥​ឆ្នាំ ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម​ (១/១​/២០០៤​-១/១/២០១៩)។

ទិដ្ឋ​ភាព​នៃ​ពិ​ធី​ជួប​ជុំ​។

ឆ្លង​កាត់​រយៈ​ពេល១៥​ឆ្នាំ​ក​សាង​និង​អភិ​វឌ្ឍន៍ បក្ខ​ភាគ​ រដ្ឋ​​អំ​​ណាច​និងប្រ​ជា​ជន​ក្រុង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ អ​នុ​វត្ត​សម្រេច​នូវ​ស​មិទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​លើ​វិ​ស័យ​សេដ្ឋកិច្ច​ វប្ប​ធម៌-សង្គម ការពារ​ប្រ​ទេស​-សន្តិសុខ​។ល។​ ថ្វី​បើ​ដូច្នោះ​ក្តី​ ទន្ទឹម​នឹង​ស​មិទ្ធ​ផលដែល​សម្រេចបាន​ ក្រុងកឹង​ធើ​នៅ​មាន​ភាព​អន់​ថយ​មួយ​ចំ​នួន​៖ សេដ្ឋ​កិច្ច​មាន​កំ​ណើន​ខ្ពស់ ប៉ុន្តែ​មិន​ទាន់​ចីរ​ភាព​ប្រា​កដ​នៅ​ឡើយ​។ ឧស្សា​ហ​កម្ម​រីក​ចម្រើន​រ​ហ័ស ប៉ុន្តែនៅ​មាន​ទ្រង់​ទ្រាយ​តូច គុណ​ភាព​និង​សមត្ថ​ភាព​ប្រជែង​នៅ​ទាប​។ ប​រិ​ស្ថាន​ យន្ត​ការគោល​នយោ​បាយ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ទាក់ទាញ​ការវិ​និយោគ​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម​នៅ​ខ្វះ​ខាត​ មិនទាន់​ព្រម​ៗគ្នា​។ គុណ​ភាព​ប្រ​ភព​ធន​​ធាន​មនុស្ស​ក្នុង​ស្ថា​ប័ន​ អង្គ​ភាពមួយ​ចំ​នួន​មិន​ទាន់​ឆ្លើយតប​នឹងតម្រូវ​ការនៃ​ការអភិ​វឌ្ឍ​។ល។

ដើម្បី​ក​សាង​ក្រុង​កឹង​ធើ​ជា​ទី​ក្រុង​ស៊ី​វិ​ល័យ សក្តិ​សម​នឹង​តួ​នា​ទី​ជាមជ្ឈ​មណ្ឌល​ជំ​រុញ​ការ​អភិ​វឌ្ឍ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សម​មិត្ត​វ៉​ថាញ់​ថុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ រំ​ពឹង​ថា បក្ខ​ភាគ​ រ​ដ្ឋអំ​ណាច​ កងទ័ព​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បន្ត​អនុ​វត្តល្អ​នូវ​គោល​ការណ៍​ផ្លាស់​ថ្មីទម្រង់​កំ​ណើន​និង​បង្វែរ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិ​ច្ច​។ល។ អនុ​វត្តប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​គម្រោង​បង្វែរ​រចនា​សម្ព័ន្ធ​ខឿន​ក​សិ​កម្ម​។ ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច​សហ​ការ​ សហ​ករណ៍​បែប​ថ្មី ទម្រង់​ផលិ​ត​ក​សិ​កម្ម​ស្អាត​។ ជំ​រុញ​ការ​ក​សាង​ជន​បទ​ថ្មី​។ លើក​ទឹក​ចិត្ត​វិ​និ​យោគ ពង្រីកផ​លិត​កម្ម​ អា​ជីវ​កម្ម​ សំ​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​និង​លើក​​ស្ទួយ​ជីវ​ភាព​ជូនប្រ​ជា​ជន​នៅ​ជន​បទ​។ ខ្នះ​ខ្នែង​ក​សាងខឿន​សេដ្ឋ​កិច្ច​ឈ្លាស​វៃ, សំ​ដៅជំ​រុញ​ប​ដិ​វត្តន៍ឧស្សាហ​កម្ម​លើក​ទី​៤ ដែល​រដ្ឋា​ភិ​បាល​បំ​ផុស​ចលនា​។ល។​

ស្រប​ក្នុង​ឱ​កាស​ខួប​អនុស្សាវ​រីយ៍​១៥​ឆ្នាំ ក្រុងកឹង​ធើ​ចំ​ណុះ​មជ្ឈិម នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹន​ភុក ផ្ញើ​សារ​អប​អរ​សាទ​រ ដោយ​បញ្ជាក់​ច្បាស់ ក្រោយ​រយៈ​ពេល​១៥​ឆ្នាំ​ចំ​ណុះ​មជ្ឈិម ក្រុង​កឹង​ធើ​មាន​ជំ​ហាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​លើ​គ្រប់​វិ​ស័យ​៕

អាញ់​យ៉ុង​ - ធី

 

ចែករំលែកអត្ថបទ