ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម និងគណៈកម្មការឧបត្ថម្ភកសាងវិទ្យាស្ថានពុទ្ធសាសនាគណៈមហានិកាយខ្មែរ ក្រោមឱវាទគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានរៀបចំពិធីសម្ពោធវិទ្យាស្ថានពុទ្ធសាសនា (ដំណាក់កាល១) នៅមណ្ឌល១២ សង្កាត់ចូវវ៉ាន់លីម ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ។ ចូលរួមក្នុងពិធីនេះ មានសមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ សមមិត្តត្រឿងក្វាងហ្វាយណាម អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងធឹងធើ; គណៈមន្ត្រីសង្ឃ ព្រះសង្ឃ អ្នកមុខអ្នកការសាសនា និងតំណាងពុទ្ធសាសនាប្រទេសជាមិត្តលាវ និងកម្ពុជា មួយអន្លើដោយតំណាង គណៈ ផ្នែក អង្គការមហាជនមជ្ឈិម និងភូមិភាគបាននិមន្តនិងអញ្ជើញចូលរួម។
![សម្ពោធវិទ្យាស្ថានពុទ្ធសាសនាខ្មែរ(ដំណាក់កាល១)](https://baocantho.com.vn/image/fckeditor/upload/2019/20190114/images/khmer/10.jpg)
សមមិត្តផាមវ៉ាន់ហេវ ជូនកម្រងផ្កាអបអរសាទរសម្ពោធវិទ្យាស្ថាន។
វិទ្យាស្ថានពុទ្ធសាសនាគណៈមហានិកាយខ្មែរ បានកសាងលើផ្ទៃដីសរុប៦៧.៤០៤ម៉ែត្រការ៉េ។ ក្រោយពីបញ្ចុះបឋមសិលាជិត២ឆ្នាំ និងចលនាសប្បុរសជនចូលរួមកសាង វិទ្យាស្ថានពុទ្ធសាសនាខ្មែរ អាស្រ័យសម្ព័ន្ធក្រុមហ៊ុន Vingroup ធ្វើហិរញ្ញប្បទាន បានសម្រេចរួចរាល់។ វិទ្យាស្ថានកំពុងបន្តការកសាងសាលាឆាន់ រោងភត្ត និងត្រៀមកសាងព្រះវិហារនៅខែតុលា ឆ្នាំ២០១៩ នេះ។
![សម្ពោធវិទ្យាស្ថានពុទ្ធសាសនាខ្មែរ(ដំណាក់កាល១)](https://baocantho.com.vn/image/fckeditor/upload/2019/20190114/images/khmer/12.jpg)
ទិដ្ឋភាពនៃពិធីសម្ពោធវិទ្យាស្ថាន។
ថ្លែងយោបល់នៅក្នុងពិធីសម្ពោធនេះ សមមិត្តត្រឿងក្វាងហ្វាយណាម សង្កត់ធ្ងន់៖ វិទ្យាស្ថានពុទ្ធសាសនា គណៈមហានិកាយខ្មែរ គឺជាសាលាដំបូងបង្អស់ បណ្តុះបណ្តាលថ្នាក់បរិញ្ញាផ្នែកពុទ្ធិកសិក្សាគណៈមហានិកាយខ្មែរ។ នេះជាបុព្វបទយ៉ាងសំខាន់សម្រាប់ទិសដៅលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលប្រភពធនធានមនុស្ស បំពាក់បំប៉នបញ្ញវន្ត រួមចំណែកបម្រើប្រទេសជាតិ និងឆ្លើយតបទៅនឹងគោលបំណងរបស់ព្រះសង្ឃ ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។ ទន្ទឹមនឹងនោះ កាន់តែធ្វើឲ្យជាក់ស្តែងនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះជនរួមជាតិខ្មែរ និងសមាគមពុទ្ធសាសនាវៀតណាម៕
ហាថាញ់-វិមាន