20/11/2018 - 16:26

ភាព​អ៊ូ​អរ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក

អក​អំ​បុក​ គឺ​ជា​ពិ​ធី​បុណ្យ​មួយ​ក្នុ​ង​ចំ​ណោម​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ដ​ទៃ​ទៀត​ររបស់​ជន​រួម​ជាតិ​​ខ្មែរ​ណាម​បូ​។ ឆ្នាំ​នេះ ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២១​និង​២២ ខែ​វិច្ឆិ​កា ត្រូវ​នឹង​ថ្ងៃ​១៤​និង​១៥​កើត​ ខែ​កត្តិក​។ ភូមិ​ភាគ​នា​នា ដូច​ជា​៖ ត្រា​វិញ សុក​ត្រាំង កឹង​ធើ​។ល​។​ បាន​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ខ្មែរ ចាត់​តាំង​ពិ​ធី​បុណ្យ​អក​អំបុ​ក​ប្រកប​ដោយ​សុ​វត្ថិ​ភាព​ សប្បាយ​រីក​រាយ​ និង​ប្រិត​សំ​ចៃ​។

ឈុត​សម្តែង​ពិ​ធី​អក​អំ​បុក​​របស់​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​។
 

*ខេត្ត​ត្រា​វិញ​៖ ទិ​វា​វប្ប​ធម៌​...

ឆ្នាំ​២០១៤​ពិ​ធី​បុណ្យ​អក​អំបុក​នៅ​ខេត្ត​ត្រា​វិញ បាន​ក្រ​សួង​វប្ប​ធម៌​-កី​ឡា​និង​ទេស​ចរណ៍​ទ​ទួល​ស្គាល់​ជា​ “បេតិ​ក​ភ័ណ្ឌ​វប្ប​ធម៌អ​​រូ​បី​ថ្នាក់​ជាតិ​”។ លោក​គឺម​ង៉ុក​ថាយ អ​នុ​ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ឲ្យ​ដឹង៖ ដើម្បី​បន្ត​ភាព​ជោគ​ជ័យ​ក្នុង​ឆ្នាំ​មុន​ៗ ឆ្នាំ​នេះ ខេត្ត​ត្រា​វិញ​ចាត់​តាំង​សប្តាហ៍​វប្ប​ធម៌​ ទេស​ចរណ៍​-ស​មោសរ​ម្ហូប​អា​ហារ​ណាម​បូ ផ្សារ​ភ្ជាប់​នឹង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ខេត្ត​ត្រា​វិញ​ឆ្នាំ២​០១៨ (​ហៅ​កាត់​ថា​សប្តាហ៍​វប្ប​ធម៌​) តាម​ការ​គ្រោង​ទុក​ នឹង​ប្រ​ព្រឹត្ត​ឡើ​ង​ចាប់​ពី​ថ្ងៃ​១៦​ដល់​ថ្ងៃ​២២​​ខែ​វិច្ឆិ​កា។​ ព្រឹត្តិ​ការណ៍​ចាត់​តាំង​ឡើង​ដោយ​ទ្រង់​ទ្រាយ​ថ្នាក់​ខេត្ត​ បើក​ទូលា​យ​ចេញ​ទៅ​ខេត្ត​ក្រុង​នា​នា​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដើម្បី​​ឧទ្ទេស​នាម​ ផ្សព្វ​ផ្សាយ​នូវ​លក្ខណៈ​ពិ​សេស​នៃ​វប្ប​ធម៌​ពិ​ធី​បុណ្យ​ ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ដល់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​តំ​បន់​។

ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​សប្តាហ៍​វប្ប​ធម៌​មាន​ស​កម្ម​ភាព​ជា​ច្រើន​ ដូច​ជា​៖ ស​មោ​សរ​ម្ហូប​អា​ហារ​ណាម​បូ​; ផ្សារ​ណាត់​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​-ទេស​ចរណ៍-កសិ​កម្ម; សិក្ខា​សា​លា​ “ក​សិ​កម្ម​យុគ​ស​ម័យ​៤.០​”។ល។ ក្រៅ​ពី​នោះ ខេត្ត​ត្រា​​វិ​ញ​នៅ​ទាំង​ចាត់​តាំង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ (ថ្ងៃ​២១ ខែ​វិច្ឆិ​កា នៅ​ព្រែក​ឡុង​បិញ​ ក្រុង​ត្រា​វិញ​) និង​ល្បែង​ប្រ​ជា​ប្រិយ​ ដូច​ជា​៖ រុញ​ដំ​បង​ សួ​ស្ពាន​​ឫស្សី លោត​បាវ​។ល។ ពិ​សេសទៀត​នោះ​ នៅ​​មណ្ឌល​វប្ប​ធម៌​-ទេស​ចរណ៍​គូ​ស្រះ​ស្រី ​តាម​​ការ​គ្រោង​ទុក​ រា​ត្រី​អក​អំ​បុក​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ម៉ោង​៧​យប់​ ថ្ងៃ​២២ ខែ​វិច្ឆិ​កា ដោយ​មាន​កម្ម​វិ​ធី​សិល្បៈ​ដ៏​វិ​សេស​ ប្រា​រព្ធ​ពិ​ធី​សែន​ព្រះ​ខែ​ដង្ហែ​លយ​ប្រ​ទីប​ និង​បណ្តែត​ប្រ​ទីប​នៅ​គូ​ស្រះ​ស្រី​។

*ខេត្ត​សុក​ត្រាំង​៖ ប្រ​ណាំង​ទូ​ក​-ង ជា​លក្ខណៈ​ប្រ​ពៃ​ណី.​..

បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​ខេត្ត​សុក​ត្រាំង បាន​ក្រ​សួង​វប្ប​ធម៌​-កី​ឡា​និង​ទេស​ចរណ៍ ទ​ទួល​ស្គាល់​ជា​ពិ​ធី​បុណ្យ​ថ្នាក់​តំ​បន់​នៅ​ឆ្នាំ​២០១៣ និងបាន​ចាត់​តាំង​ឡើង​២​ឆ្នាំម្តង​។ ឆ្នាំ​នេះ ខេត្ត​សុក​ត្រាំង​ចាត់​តាំង​ប្រ​ណាំង​ទូក​-ង​ជា​លក្ខណៈ​ប្រ​ពៃ​ណី​។

តាម​ផែនការ​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង​ជា​​លក្ខណៈ​ប្រ​ពៃ​ណី​របស់​ខេត្តសុក​ត្រាំង នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២១ និង​២២ ខែ​វិច្ឆិកា​។ លោក​ង៉ោ​ហុង​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង៖ ពិ​ធី​ប្រ​ណាំង​ទូក​-ង​ឆ្នាំ​នេះ​ មាន​ទូក​-ង​ផ្នែក​បុ​រស​និង​នា​រី ក្នុង​ខេត្ត​និង​ភូមិភាគ​នានាចូល​រួម​ប្រមាណ​៥០​ទូក មាន​ដូច​៖ ត្រា​វិញ​ បាក​លីវ កា​ម៉ាវ វិញ​ឡុង​ កៀន​យ៉ាង​ ហូវ​យ៉ាង​ និង​ក្រុង​កឹង​ធើ​។ ទូក​បុ​រស​ប្រ​ណាំង​ចម្ងាយ​ផ្លូវ​ទឹក​១.២០០​ម៉ែត្រ ឯ​ទូក​នា​រី​១.០០០​ម៉ែត្រ​ នៅ​ព្រែក Maspero ក្រុង​សុក​ត្រាំង​។ល។ ម៉្យាង​ទៀត​ចាប់​ពី​ថ្ងៃ​១៦​ដល់​២២​ខែ​វិច្ឆិ​កា​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ហោ​នឿក​ង៉ក​ ក្រុង​សុក​ត្រាំង​ ប្រ​ព្រឹត្ត​ឡើងចង្កោម​ព្រឹត្តិ​ការណ៍​ ដូច​ជា៖ តាំង​ពិ​ព័រណ៍​ផ្សារ​ណាត់​ពា​ណិជ្ជ​កម្ម​ ពិ​ធី​ប្រ​ឡង​ដាំ​ស្ល​ចំ​អិន​ម្ហូប​អា​ហារ​​ “រស​ជាតិ​​សុក​ត្រាំង” សម​យុទ្ធ​កី​ឡា​ជន​ជាតិ​។ល។
ពិ​សេស​ជាង​ទៀត​ ខេត្ត​សុក​ត្រាំង​នៅ​ទាំង​រៀប​ចំ​សម្ដែង​បង្ហាញ​ពី​ពិ​ធី​សែន​ព្រះ​ខែ​ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​របស់​ក​សិ​ករ​​ចំ​ពោះ​ព្រះ​​ខែ បួង​សួងសូម​ឲ្យ​មាន​សុខភាព​ល្អ​បរិ​បូណ៌​ ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ​ ដើម្បី​ដំ​ណាំ​ដាំ​ដុះ​លូត​លាស់​ល្អ​។ល។ ក្រៅ​ពី​នោះ ខេត្ត​នៅ​ទាំង​ចាត់​តាំង​ស​មោ​សរ​ភ្លេង​ពិ​ណ​ពាទ្យ​ និង​រ​បាំ​ប្រ​ជា​ប្រិយ​ខ្មែរ​សុក​ត្រាំង​លើក​ទី​១​ទៀត​ផង​។​

*ក្រុង​កឹង​ធើ​៖ ទិ​វា​ម​ហា​សាម​គ្គី...

នៅ​ក្រុង​កឹង​ធើ​ ចាប់​ពី​ថ្ងៃ​២០​ដល់​២២​ ខែ​វិច្ឆិ​កា​នឹង​ប្រ​ព្រឹត្ត​ឡើង​ទិ​វា​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ខណ្ឌ​អូរ​ម៉ូង​-​ម​ហា​សាម​គ្គី​បណ្តា​​ជ​ន​ជាតិ​ក្រុង​កឹង​ធើ​ លើក​ទី​២ ឆ្នាំ​២០១៨។ លោក​ហូ​វ៉ាន់​ហូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​អូរ​ម៉ូង​ ឲ្យ​ដឹង​៖ បុណ្យ​អក​អំ​បុក​ គឺ​ជា​ស​កម្ម​ភាព​ដ៏​សំ​ខាន់​ក្នុង​ទិ​វា​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ខណ្ឌ​អូរ​ម៉ូង​។ ថ្ងៃ​បុណ្យ​ត្រូវ​បាន​រៀប​ចំ​ឡើង​​ ដើម្បី​បន្ត​ការ​អំ​ណះ​អំ​ណាង​នូវ​គោល​ការណ៍​របស់​បក្ស និង​រដ្ឋ​យើង​ក្នុង​ការ​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​លើ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​។ ទន្ទឹម​នឹង​នោះ ឧទ្ទេស​នាម​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ក្រុង​កឹង​ធើ ដឹង​ពី​តម្លៃ​ស្មារ​តី លក្ខណៈ​វប្បធម៌​ពិ​សេស​ដោយ​ឡែក​របស់​ប្រ​ជា​ជន​នៅ​ទី​ក្រុង​តំ​ប​ន់​ព្រែ​កទន្លេ​ និង​ម​នោ​សញ្ចេត​នា​ សាម​គ្គីភា​ព​រ​វាង​បណ្តា​ជន​ជាតិ​កិញ​-ខ្មែរ​-ចិ​ន។ ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​នៃ​ទិ​វា​បុណ្យ​នេះ កាន់​តែ​រឹត​បន្តឹង​សាម​គ្គី​ភាព​រវាង​បណ្ដា​ជន​ជាតិ និង​រួម​គ្នា​អនុ​វត្ត​ល្អ​នូវ​លក្ខ​ឋាន​ក​​សាង​មនុស្ស​កឹង​ធើ “បញ្ញា​-ស្វា​ហាប់​-មនុ​ស្ស​ធម៌​-ក្លា​ហាន​-ស៊ី​វិ​ល័យ​”។

ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ទិ​វា​បុណ្យ​នឹង​មាន​ស​កម្ម​ភាព​លេច​ធ្លោ​ជា​ច្រើន​ មាន​ដូច​៖ តុប​តែង​ស្ពក​ផ្លែ​ឈើ​ប្រាំ​មុខ​ និង​សិល្បៈ​តុប​តែង​ផ្កា ដោះ​ដូរ​សិល្បៈ​ចម្រុះ​និង​សមែ្តង​បង្ហាញ​នូវ​សម្លៀក​បំ​ពាក់​ជន​ជាតិ​ តុប​តែង​ល្វែង​ម្ហូប​អា​ហារ​កិញ​-ខ្មែ​រ​-ចិន​ ពិ​ធី​ប្រ​ឡង​នំ​ប្រ​ជា​ប្រិយ​សម្តែង​បង្ហាញ​ការ​ប្រ​គំ​ភ្លេង​ពិ​ណពាទ្យ​ ពិ​ធី​សែន​ព្រះ​ខែ​ អក​អំ​បុក​ ពេល​ដាក់​ផ្សារ​“នាំ​ទំ​និញ​វៀត​ទៅ​កាន់​ជន​បទ​” ស​កម្ម​ភាព​កី​ឡា​អប់​រំ​កាយ​និង​ល្បែង​ប្រ​ជា​ប្រិយ​ជា​ច្រើន​ទៀត​៕

  ក្រុម​អ្នក​យក​ព័ត៌​មាន​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​កឹង​ធើ