20/11/2018 - 16:26

​ចង់​​បាន​កម្លាំង​សាម​គ្គី​ រណ​សិរ្ស​ត្រូវ​តែ​ធ្វើ​ស​កម្ម​ភាព​ឲ្យ​កាន់​តែ​ល្អ​

ស្រប​ឱ​កាស​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៨៨ ឆ្នាំ​ទិ​វា​ប្រ​វេ​ណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨​/១១/​១៩៣០​-១៨​/១១/​២០១៨​) អគ្គ​លេខា ប្រ​ធាន​រដ្ឋ ង្វៀន​ភូ​ត្រុង​ បាន​អញ្ជើញ​ចូល​រួម​ទិ​វា​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ នៅ​ឃុំ​យូរ​ខ្មាល​ (Dur Kmăl) ស្រុក​ក្រូង​អា​ណា (Krông Ana) ខេត្ត​ដាក់​ឡាក់​។

​ អគ្គ​លេ​ខា ប្រ​ធាន​រដ្ឋ ង្វៀន​ភូ​ត្រុង​ អញ្ជើញ​ចូល​រួម​ទិ​វា​ម​ហា​សាម​គ្គី

ទូ​ទាំង​ជន​ជាតិ​នៅ​ឃុំ​យូរ​ខ្មាល ស្រុក​ក្រូង​អា​ណា ​។

នៅ​ក្នុង​ពិ​ធី​នេះ មា​មីង​បាន​រំ​លឹក​ឡើង​វិញ នូវ​ប្រ​វត្តិ​សាស្រ្ត​ ប្រ​វេ​ណី​៨៨​ឆ្នាំ​កន្លង​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​; មើល​ឡើង​​វិញ​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ក្រោយ​ពី​១​ឆ្នាំ​អនុ​វត្ត​ចលនា​ "ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី ក​សាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​" និង​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​នៅ​តាម​ភូមិ​ស្រុក​។ ឃុំ​យូរ​ខ្មាល​គឺ​ជា​មូល​ដ្ឋាន​ប​ដិ​វត្តន៍​នៅ​ក្នុង​ស​ម័យ​ត​ស៊ូ​ប្រ​ឆាំង​អា​មេ​រិកសង្គ្រោះ​ជាតិ រួម​មាន​ជន​ជាតិ​ជា​បង​ប្អូន​ចំ​នួន​៧ ក្នុង​នោះ ជន​រួម​ជាតិ​ភាគ​តិច​ស្រូប​អត្រា​ជាង​៥០​%។

ជន​រួម​ជាតិ​ភាគ​តិច​នៅ​ឃុំ​យូរ​ខ្មាល សាម​គ្គី ឧស្សាហ៍​ព្យា​យាម​ ទ្រាំ​លំ​បាក​ ស្រ​ឡាញ់​រាប់​អាន​គ្នា ចិត្ត​មួយ​ថ្លើម​មួយ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​អ៊ំ​ហូ របស់​បក្ស ចូល​បម្រើ​បដិ​វត្តន៍​។

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំបក្ស​និង​រដ្ឋ អគ្គ​លេ​ខា ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូ​ត្រុង​ បាន​អប​អរ​សា​ទ​រ​និង​ស្ងើច​សរ​សើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ឃុំ និង​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​។ អគ្គ​លេ​ខា ប្រ​ធាន​រដ្ឋ​ សង្ឃឹម​ថា មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ឃុំ​យូរ​ខ្មាល​ ស្រុក​ក្រូង​ អា​ណា នឹង​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​មា​គ៌ា​ គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និងរដ្ឋ ព្រម​ទាំង​បាន​សង្កត់​ធ្ងន់​ថា មជ្ឈិម​ជា​និច្ច​កាល​តែង​ផ្តល់​លក្ខណ​សម្បត្តិ​ដើម្បី​ភូមិ​ភាគ​នា​នា​ ក​សាង​អភិ​វឌ្ឍ រួមទាំ​ងការ​ផ្គត់​ផ្គង់​ប្រ​ភព​កម្លាំង​សម្ភារៈ បទ​ពិ​សោធន៍​បណ្តុះ​បណ្ដាល​ កម្មា​ភិ​បាល​ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​ បច្ចេក​ទេស​។ល។ ហើយ​បាន​គូស​បញ្ជាក់​នូវ​ភាព​ចាំ​បាច់​ ត្រូវ​តែ​បង្កើន​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ អគ្គ​លេ​ខា ប្រ​ធាន​រដ្ឋ​ជឿ​ជាក់​ថា​ ជា​មួយ​​នឹង​ស្មារ​តី​សាម​គ្គី សាម​គ្គី ម​ហា​សាម​គ្គី មុខ​ជា​ឃុំ​យូរ​ខ្មាល​នឹង​សម្រេច​បាន​ជោគ​ជ័យ ជោគ​ជ័យ​ ម​ហា​ជោគ​ជ័យ​ ! ៕

     ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-វិ​មាន

ចែករំលែកអត្ថបទ