មជ្ឈមណ្ឌលបំប៉នចំណេះដឹង និងហ្វឹកហាត់ត្រៀមប្រឡង ចំណុះសមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានសហការជាមួយនឹងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តសុក ត្រាំង រៀបចំពិធីបិទវគ្គសិក្សាបំប៉នភាសាខ្មែរ ជូនដល់សិក្ខាកាមដែលជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កំពុងបំពេញការងារនៅខេត្តសុកត្រាំង និងខេត្តពីរទៀតនោះគឺបាកលីវ ហូវយ៉ាង។
![កម្មាភិបាល សិក្ខាកាមជាង២៥០នាក់ បានបណ្តុះបណ្តាលភាសាខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2018/20181113/images/khmer/31.jpg)
ថ្នាក់ដឹកនាំសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ជូនលិខិតសរសើរនិងលិខិតទទួលស្គាល់ដល់សិក្ខាកាម។
មជ្ឈមណ្ឌលបានបើកបង្រៀន និងបំប៉នភាសាអក្សរខ្មែរបាន៣ថ្នាក់ជូនសិក្ខាកាម ២៥០នាក់រៀននៅតាមកម្រិត៖ សន្ទនាជាភាសាខ្មែរនិងថ្នាក់បឋមសិក្សាវគ្គសិក្សាត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេល៥ខែ។ លទ្ធផល មានសិក្ខាកាម៣៥នាក់សម្រេចបាននិទ្ទេសឆ្នើម និងទទួលបានលិខិតសរសើរ សិក្ខាកាម៧១នាក់សម្រេចនិទ្ទេសពូកែ ក្រៅពីនោះ គឺសម្រេចនិទ្ទេសគ្រាន់បើ។ តាមការវាយតម្លៃរបស់មជ្ឈមណ្ឌលក្រោយពីចូលរៀនថ្នាក់បំប៉នចំណេះដឹង សិក្ខាកាមទាំងឡាយមិនត្រឹមតែអាចយល់ដឹងអំពីភាសា និង អក្សរប៉ុណ្ណោះទេ ថែមទាំងបានយល់ដឹងអំពីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរទៀតផង៕
ត្រឿងផល-ធី