30/10/2018 - 09:03

បក្ខ​ជន​មោះ​មុត​ច្បាម​ដី​កោះ

ឆ្នាំ​១៩៩២ ពូ​ឡេ​ត្រឿង​សុើន ព្រម​ទាំង​ឪពុក​និង​បង​ប្រុស​នាំ​គ្រួ​សារ​កូន​ចៅ​ចុះ​ក​ប៉ាល់​ឆ្ពោះ​ទៅ​កាន់ដី​កោះ​ថោ​ចូវ ស្រុក​ភូ​ក្វឹក​ ខេត្ត​កៀន​យ៉ាង​រស់​នៅ​។ អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ពល​កម្ម​នឿយ​ហត់​ ប៉ុន្តែ​ដោយ​ឆន្ទៈ​មោះ​មុត​របស់​បក្ខ​ជន ពូ​សុើន​នឹង​គ្រួ​សារ​ខំ​ប្រឹង​ពុះ​ពារ​ជម្នះ​លំ​បាក​។ រ​ហូត​មក​ទល់នឹង​បច្ចុ​ប្បន្ន ជីវ​ភាព​គ្រួ​សារ​គាត់​ធូរ​ធារ គិត​គូរ​ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​ ចប់​ចុង​ចប់​ដើម​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។

 ពូ​ឡេ​ត្រឿង​សុើន ព្រម​ទាំង​ប្រ​ពន្ធ​និង​កូន​ចៅ​ថត​រូប​អនុស្សាវ​រីយ៍​នៅ​ឆ្នេរ​សមុទ្រ​ថោ​ចូវ​។

រួមដំ​ណើរ​ជា​មួយ​ពូ​ឡេ​ត្រឿង​សុើននិងកម្មា​​​ភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ថោ​ចូវ ទៅ​អុជ​ធូប​ផ្នូរ​លោក​ ឡេ​គីម​ត្រាក់​ (តឺ​លុង​)។ ពូ​សុើន​ រំ​លឹក​ឡើង​វិញ​៖ "សម​មិត្ត​ ត្រាក់​ជា​ចាស់​ព្រឹទ្ធា​ចារ្យ​បដិ​វត្តន៍​ ជា​បក្ខ​ជន​ចំ​ណាស់​ ជា​ឪ​ពុក​ និង​ជា​សម​មិត្ត​របស់​ខ្ញុំ​។ គាត់​គឺ​ជា​ព្រឹទ្ធា​ចារ្យ​ម្នាក់​​នៅ​ដី​កោះ​នេះ​។ កាល​នោះ​ មាន​តែ​គ្រួ​សារ​ខ្ញុំ​ទេ​ ដែល​មក​រស់​នៅ​លើ​កោះ​ទាំង​អស់​គ្នា ​បង​ខ្ញុំ​ឈ្មោះ​យ៉ាង​ ទើប​មា​មីង​​និ​យម​ហៅ​ឈ្មោះ​ ត្រ​កូល​ខ្ញុំ​ថា​"ត្រាក់​-យ៉ាង​-សុើន​"។ ដំ​បូង​​មក​រស់​នៅ​ទី​នេះ លំ​បាក​ណាស់ ឪ​ពុក​និង​បង​ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​ប្អូន​ពៅ​ កូន​ចៅ​ជម្នះ​លំ​បាក​ ខំ​ប្រឹង​ច្បាម​ដី​កោះ​ ។ល។"។

ឆ្នាំ​២០០៩ បន្ទាប់​ពី​លោក​ឡេ​គី​ម​ត្រាក់​ ទ​ទួល​មរណ​ភាព​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កៀន​យ៉ាង​ គិត​នឹង​ដង្ហែ​សព​ លោក​ទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ខេត្ត​ប៉ុន្តែ​កូន​ៗ គាត់​មិន​ព្រម​។ ពី​ព្រោះ​កាល​នៅ​មាន​ជី​វិត​ លោក​ត្រាក់​​បាន​ផ្តែ​ផ្តាំ​ "ឪ​ពុក​ស្លាប់​កូន​ៗ​ត្រូវ​តែ​បញ្ចុះ​សព​នៅ​លើ​ដី​កោះ​នេះ​"។ តាម​ទំ​នៀម​ទម្លាប់​ ផ្នូរ​ដូន​តា​នៅ​ទី​ណា ទោះ​បី​ក្រ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​កូន​ចៅ​ក៏​មិន​អាច​បោះ​បង់​។ យល់​ពី​ទឹក​ចិត្ត​ឪ​ពុក​ កូន​ៗ​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ ផ​លិត​បញ្ចេញ​កម្លាំង​បញ្ញា​​ក​សាង​កោះ​ ជម្នះ​លំ​បាក​ សា​កល្បង​ ច្បាម​ដី​កោះ​ សាង​ជីវ​ភាព​។

ក្នុង​ការ​រស់​នៅ​ ពូ​សុើន តែង​ត្រាប់​តាម​ដំ​បូន្មាន​ឪ​ពុក​ ផ្តើម​ពី​នោះ ​ពូ​លើក​ទឹក​ចិត្ត​ប្រ​ពន្ធ​កូន​ខិត​ខំ​ជម្នះ​លំ​បាក​ បេ្តជ្ញា​ចិត្ត​ច្បាម​ស​មុទ្រ​ ការ​ពារ​ដី​កោះ​ ចិញ្ចឹម​កូន​ចៅ​លុះ​ក្នុង​ដំ​បូន្មាន​។ បច្ចុ​ប្បន្ន គាត់​មាន​ជីវ​ភាព​សម្បូរ​ធូរ​ធារ​កូន​ចៅ​គាត់​ម្នាក់​ៗ​សុទ្ធ​សឹង​មាន​ជីវ​ភាព​លំ​នឹង​  លុះ​ក្នុង​ដំ​បូន្មាន​ ប្តី​ប្រ​ពន្ធ​ពូ​សុើន​តែង​មោទ​ន​ភាព​ចំ​ពោះ​ប្រ​វេ​ណី​របស់​គ្រួ​សារ​។ កាល​ទើប​មក​​រស់​នៅ​ ទី​នេះ​ជា​ដី​កោះ​ គ្មាន​មនុស្ស​រស់​នៅ​​កណ្តាល​ ស​មុទ្រ​ទឹក​ល្ហ​ល្ហេវ​។ ប៉ុន្តែ​ ដោយ​បាន​ពូ​ៗ​កង​ទ័ព​ឈរ​ជើង​លើ​ភូមិ​សាស្រ្ត​ជួយ​ឧបត្ថ​ម្ភ​ រួម​គ្នា​ច្បាម​ដី​កោះ​។ ពេល​អស់​​អង្ករ​ទៅ​ខ្ចី​កង​ទ័ព​ ម្ហូប​ទៅ​រក​នៅ​ឯ​ស​មុទ្រ​។ ជីវ​ភាព​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​ដី​កោះ​កាល​នោះ​លំ​បាក​ណាស់​ មាន​គ្រួ​សារ​ជា​ច្រើន​មាន​បំ​ណង​វិល​មក​ដី​គោក​វិញ​។ ជា​មួយ​នឹង​តួ​នា​ទី​ជា​កម្មា​ភិ​បាល​ឃុំ​ ខ្ញុំ​ទៅ​តាម​ផ្ទះ​ លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​​ជា​សន្សឹម​ៗ​ទើប​មា​មីង​នឹង​នរ​ចិត្ត​ច្បាម​ទី​នេះ។​ល។" ពូ​ឡេ ត្រឿង​សុើន​ បាន​រៀប​រាប់​ដូច្នេះ​។

ឥ​ឡូវ​នេះ ពេល​រា​ត្រី​កាល​មក​ដល់​មា​មីង​នៅ​លើ​ដី​កោះ​ តែង​ជុំ​គ្នា​ពិ​សា​តែ​​ក្រេប​ស្រា ជ​ជែក​គ្នា​រឿង​កាល​ពី​ដើម​ រក្សា​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​។ ប្រ​ជា​ជន​លើកោះ​ ថោ​ចូវ​ សព្វ​ថ្ងៃ​ធ្វើ​តាម​គំ​រូ ពូ​ឡេ​ត្រឿង​សុើន មាន​គំ​និត​តែ​​មួយ​គឺ "ប្តេជ្ញា​ចិត្ត​ច្បាម​ដី​កោះ លំ​បាក​យ៉ាង​ណា​ក៏​មិន​ងាក​រេ រួម​គ្នា​ព្រួត​ដៃក​សាង​ឃុំ​កោះ…​"៕

            

 ឡេស៊ាង​-មុ​នី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ឡេ​ត្រឿង​សុើន