សាលាអនុមហាវិទ្យាល័យគរុកោសល្យ សុកត្រាំងសហការជាមួយនឹងសាលាបំពេញវិជ្ជា មធ្យមសិក្សាបាលីណាមបូ ខេត្តសុកត្រាំងទើបរៀបចំពិធីបើកវគ្គថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀនអនុមហាវិទ្យាល័យគរុកោសល្យភាសាខ្មែរ។ នេះជា វគ្គសិក្សាដំបូងបង្អស់ និងជាថ្នាក់ពិសោធន៍ត្រូវបានក្រសួងអប់រំនិងបណ្ដុះបណ្តាល អនុញ្ញាតឲ្យបើក បណ្ដុះបណ្តាលគ្រូបង្រៀនអក្សរខ្មែរ-បាលីនៅខេត្តសុកត្រាំង។ ថ្នាក់រៀនមានសិក្ខាកាម២៩អង្គនិងរូប ដែលជាកម្មាភិបាលបំពេញការងារសាសនា ជនជាតិ គ្រូបង្រៀន និងព្រះសង្ឃនៅតាមវត្តខ្មែរនានា។ កម្មវិធីបណ្ដុះបណ្តាលត្រូវតាមសេចក្តីកំណត់របស់ក្រសួងអប់រំ និងបណ្ដុះបណ្តាល រយៈពេលបណ្តុះបណ្តាល៣ឆ្នាំ ចែកចេញជា៦វគ្គសិក្សាស្មើនឹង១០៧ក្រេ ឌិត និងចំនួនក្រេឌិតដែលត្រូវសន្សំគឺ៩០។
លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង
ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល។
ថ្លែងសុន្ទរកថានៅក្នុងពិធីបើកវគ្គ លោកសឺនភឿកហ្វាង -អតីត អនុរដ្ឋមន្ត្រីអនុប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់៖ នេះជាវគ្គសិក្សាដំបូងបង្អស់ដែលបណ្ដុះបណ្តាលគ្រូបង្រៀនអក្សរខ្មែរ-បាលី ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់គ្រូបង្រៀនអក្សរខ្មែរក្នុងប្រព័ន្ធសាលារៀននិងភាសាបាលីនៅតាមវត្តខ្មែរនានា។ ថ្នាក់រៀននេះ ជាបុព្វបទសម្រាប់ការបើកទូលាយការបណ្ដុះបណ្តាលគ្រូបង្រៀនអក្សរខ្មែរ-បាលី ជូនខេត្តសុកត្រាំង និយាយដោយឡែកនិងណាមបូនិយាយរួម។ ទន្ទឹមនឹងនោះ រួមចំណែកយ៉ាងច្រើនក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ ភាសានិងអក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរផងដែរ។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បាន ជូនប័ណ្ណសរសើរដល់សមូហភាពមួយ និងបុគ្គល៣រូប ដែលបានរួមចំណែកចងក្រងកម្មវិធីបង្រៀន៕
លីធាន-វិមាន